ឯកអគ្គរដ្ឋទូតរបស់ទីម័រខាងកើតប្រចាំនៅកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថា លោកពេញចិត្តនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការដែលមេដឹកនាំអាស៊ានសម្រេចចិត្តឱ្យប្រទេសរបស់លោកចូលជាសមាជិកទី១១របស់អាស៊ាន។
មេដឹកនាំអាស៊ាននិងចិនបានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំបិទទ្វារ កាលពីល្ងាចថ្ងៃសុក្រ ដោយភាគីចិនបានអះអាងថា ខ្លួនប្តេជ្ញាគោរពតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពនៅតំបន់សមុទ្រចិនខាងត្បូង។
ដំណើរមកប្រទេសកម្ពុជារបស់លោក Joe Biden (ចូ បៃដិន) នាថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ត្រូវបានចាត់ទុកថា ជាការផ្តល់តម្លៃដល់សមាគមអាស៊ាន។ ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) មិនមកចូលរួមកិច្ចប្រជុំនេះទេ ប៉ុន្តែជំនួសដោយនាយករដ្ឋមន្រ្តីចិន។
ជំនួបដែលរំពឹងទុកយ៉ាងខ្លាំងរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូលនៃប្រទេសមានសេដ្ឋកិច្ចធំៗក្នុងពិភពលោកឬG-20។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ផ្តើមប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
គណបក្សប្រឆាំងមួយនេះកត់សម្គាល់ថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៃបណ្តាប្រទេសមួយចំនួននៅអាស៊ានបានកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ដែលក្នុងនោះរួមមានប្រទេសភូមា ថៃ និងកម្ពុជាផងដែរ។
លោកឌីមីត្រូ គូលេបា លើកឡើងទៀតថា អ៊ុយក្រែនមានចេតនាក្នុងការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយមានជំនឿមុតមាំថាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន។
ជនចំណាកស្រុកជាង៣០០នាក់ដែលសង្ស័យថាមកពីប្រទេសស្រីលង្កាត្រូវបានជួយសង្គ្រោះក្នុងសមុទ្រនៃប្រទេសវៀតណាម បន្ទាប់ពីទូករបស់គេចាប់ផ្តើមលិច។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកDmytro Kuleba ត្រូវគេរំពឹងថានឹងចុះហត្ថលេខាដោយផ្ទាល់ដៃនៅលើលិខិតុបករណ៍ស្ដីពីការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា TACព្រមទាំងចូលរួមក្នុងកិច្ចប្រជុំអាស៊ានមួយចំនួនទៀត។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យនិងជាអ្នកវិភាគនយោបាយកម្ពុជាជឿថា វិបត្តិនយោបាយរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា ឬភូមា អាចជាបញ្ហាចម្បង ដែលក្រុមមេដឹកនាំនឹងលើកយកមកពិភាក្សា។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថា កងកម្លាំងរាជអាវុធហត្ថ ប្រមាណជាង ២.០០០ ពាន់នាក់ ត្រូវបានដាក់តាមគោលដៅនីមួយៗរួចហើយ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់គណៈប្រតិភូ។
លោក Biden នឹងព្យាយាមធានាទៅកាន់ប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានថា សហរដ្ឋអាមេរិកបានវិនិយោគក្នុងតំបន់នេះក្នុងអំឡុងពេលដែលប្រទេសចិនក៏ប្រឹងប្រែងបង្កើនឥទ្ធិពលរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត