សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនបានបញ្ជាក់ថា«ទំនិញជិត៨០ភាគរយដែលថៃនាំចូលមកពីចិនជាទ្រព្យសម្ភារៈបរិក្ខានិងទំនិញពាក់កណ្តាលសម្រេចដែលត្រូវប្រើប្រាស់សម្រាប់ផលិតកម្មនិងបន្ថែមតម្លៃមុនពេលត្រូវនាំចេញ»។
ប្រទេសវៀតណាមនិងហ្វីលីពីនកាលពីថ្ងៃសុក្របានព្រមព្រៀងបង្កើនចំណងទាក់ទងខាងយោធានិងការពារជាតិរួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខដែនសមុទ្រឱ្យកាន់តែខ្លាំងថែមទៀត។
លោករដ្ឋមន្ត្រីការពារជាតិត្រូវគេរំពឹងនឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែកញ្ញាខាងមុខនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង២។
យោធាឥណ្ឌូណេស៊ីបានបញ្ជាក់ថា ទាហានសហរដ្ឋអាមេរិកប្រហែល ១.៨០០ នាក់និងទាហានមកពីប្រទេសផ្សេងទៀតចំនួនរាប់រយនាក់ក៏នឹងចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ។
ហេតុការណ៍កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា ដែលបានធ្វើឱ្យធ្លាយក្លាយជាប្រហោងមួយដល់នាវាឆ្មាំសមុទ្រហ្វីលីពីន បានកើតឡើងជិតតំបន់ថ្មប៉ប្រះទឹកSabina ស្ថិតក្នុងដែនសេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។ ចិននិយាយថាតំបន់ថ្មប៉ប្រះទឹកនេះគឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន។
ដំណើរទស្សនកិច្ចរបស់លោក Lam ទៅកាន់ទីក្រុងប៉េកាំង ជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកទៅកាន់បរទេសចាប់តាំងពីលោកត្រូវបានតែងតាំងជាប្រធានបក្សនៅដើមខែនេះ។
ប្រទេសចិនបានជំរុញប្រទេសជិតខាងនានារបស់ប្រទេសមីយ៉ាន់ម៉ាឱ្យជួយប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសារសង្គ្រាមឱ្យមានដំណើរវិវឌ្ឍទៅមុខនៃដំណើរការសន្តិភាពនិងការផ្សះផ្សា នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយសមភាគី
អ្នកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃកាលពីថ្ងៃសុក្រ ដោយធ្វើឱ្យអ្នកស្រីក្លាយជាសមាជិកទី ៣ នៃគ្រួសារដ៏មានឥទ្ធិពលមួយនេះក្នុងការដឹកនាំប្រទេស។
គណបក្សកាន់អំណាចនៃប្រទេសថៃនិងដៃគូចម្រុះរបស់ខ្លួននិយាយថាពួកគេ នឹងតែងតាំងអ្នកស្រី Paetongtarn Shinawatra ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatraជាបេក្ខជននាយករដ្ឋមន្ត្រី។
ករណីដែលតុលាការធម្មនុញ្ញបានវិនិច្ឆ័យទោស លោក Srettha ជាប់ពាក់ព័ន្ធនឹងការតែងតាំងសមាជិកខុទ្ទកាល័យរបស់លោកម្នាក់ដែលត្រូវបានដាក់ពន្ធនាគារពីបទប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការម្នាក់។ តុលាការបានបោះឆ្នោតសម្រេច ៥ ទល់នឹង ៤ ចំពោះករណីរបស់ លោក Srettha។
យ៉ាងហោចណាស់មានអ្នកកាសែត ១៧៦ នាក់ត្រូវបានចាប់ខ្លួន និង ៤នាក់ត្រូវបានសម្លាប់ និងមានរហូតដល់ ៥០ នាក់នៅតែស្ថិតក្នុងពន្ធនាគារ ឬនៅក្នុងឃុំឃាំងរបស់ប៉ូលិស។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃសុក្រថា លោក Andres Bautista ហៅ Andy អាយុ៦០ឆ្នាំ ប្រឈមបទចោទគុបគិតមួយករណី ក្នុងការប្រព្រឹត្តការលាង លុយកខ្វក់ និង ៣ករណីនៃការលាងលុយអន្តរជាតិ។
ព័ត៌មានផ្សេងទៀត
No media source currently available