អ្នកវិភាគម្នាក់ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិកបានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះថាដំណើរទស្សនកិច្ចរបស់លោកGiang ជាការចាប់ផ្តើមរបស់រដ្ឋាភិបាលក្រុងហាណូយដើម្បីទិញយន្តហោះយោធាសម្រាប់ដឹកជញ្ជូនពីសហរដ្ឋអាមេរិកនៅឆ្នាំនេះ។
ចំនួនមនុស្សស្លាប់ទាំងអស់នៅទូទាំងប្រទេសទាំង៤នោះមានជិត៣០០នាក់ រួមទាំងមនុស្ស២៣៣នាក់នៅក្នុងប្រទេសវៀតណាម ក៏ប៉ុន្តែ ដោយមនុស្សជាច្រើនទៀតកំពុងបាត់ខ្លួននោះ គេរំពឹងថាចំនួននេះនឹងកើនឡើង។
ខណៈពេលដែលចិនមានគម្រោងធ្វើជាម្ចាស់ផ្ទះរៀបចំការពិភាក្សាទ្វេភាគីជាមួយប្រទេសហ្វីលីពីនៅខែកញ្ញានេះ ជម្លោះសមុទ្រចិនខាងត្បូងរបស់ប្រទេសទាំង២កំពុងពង្រីកពីដែនសមុទ្រទៅកាន់ដែនអាកាស ដោយបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងយោធា។
មនុស្សរាប់ពាន់នាក់បានត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួនកាលពីថ្ងៃអង្គារនៅពេលដែលទឹកជំនន់ដ៏ធំបានធ្វើឱ្យលិចលង់តំបន់ភាគខាងជើងប្រទេសវៀតណាមបន្ទាប់ពីព្យុះសង្ឃរា Yagi ខណៈដែលចំនួនមនុស្សស្លាប់បានឡើងដល់១២៧នាក់។
អ្នកឧតុនិយមវិទ្យាថា ខ្យល់ព្យុះ Yagi នេះគឺជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតដែលបក់បោកចំភាគខាងជើងប្រទេសវៀតណាមនៅក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។
អ្នកស្រី Paetongtarn អាយុ ៣៨ ឆ្នាំ ដែលជាមេដឹកនាំគណបក្សភឿថៃ (Pheu Thai) ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាលពីខែមុនឱ្យក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេរបស់ប្រទេសថៃ
សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនបានបញ្ជាក់ថា«ទំនិញជិត៨០ភាគរយដែលថៃនាំចូលមកពីចិនជាទ្រព្យសម្ភារៈបរិក្ខានិងទំនិញពាក់កណ្តាលសម្រេចដែលត្រូវប្រើប្រាស់សម្រាប់ផលិតកម្មនិងបន្ថែមតម្លៃមុនពេលត្រូវនាំចេញ»។
ប្រទេសវៀតណាមនិងហ្វីលីពីនកាលពីថ្ងៃសុក្របានព្រមព្រៀងបង្កើនចំណងទាក់ទងខាងយោធានិងការពារជាតិរួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខដែនសមុទ្រឱ្យកាន់តែខ្លាំងថែមទៀត។
លោករដ្ឋមន្ត្រីការពារជាតិត្រូវគេរំពឹងនឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែកញ្ញាខាងមុខនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង២។
យោធាឥណ្ឌូណេស៊ីបានបញ្ជាក់ថា ទាហានសហរដ្ឋអាមេរិកប្រហែល ១.៨០០ នាក់និងទាហានមកពីប្រទេសផ្សេងទៀតចំនួនរាប់រយនាក់ក៏នឹងចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ។
ហេតុការណ៍កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា ដែលបានធ្វើឱ្យធ្លាយក្លាយជាប្រហោងមួយដល់នាវាឆ្មាំសមុទ្រហ្វីលីពីន បានកើតឡើងជិតតំបន់ថ្មប៉ប្រះទឹកSabina ស្ថិតក្នុងដែនសេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។ ចិននិយាយថាតំបន់ថ្មប៉ប្រះទឹកនេះគឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន។
ដំណើរទស្សនកិច្ចរបស់លោក Lam ទៅកាន់ទីក្រុងប៉េកាំង ជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកទៅកាន់បរទេសចាប់តាំងពីលោកត្រូវបានតែងតាំងជាប្រធានបក្សនៅដើមខែនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available