ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ចម្រុះ​ដែល​ដឹកនាំ​ប្រទេស​ថៃ​តែងតាំង​អ្នកស្រី Paetongtarn Shinawatra ជា​បេក្ខជន​នាយក​មន្ត្រី


​អ្នកស្រី Paetongtarn Shinawatra ដែល​ជាមេដឹកនាំគណបក្ស​ភឿថៃ​និង​ជាបកេ្ខជននាយករដ្ឋ​មន្ត្រីបានចូលរួម​សន្នសីទកាសែត​ក្នុង​ទីក្រុងបាងកក។
​អ្នកស្រី Paetongtarn Shinawatra ដែល​ជាមេដឹកនាំគណបក្ស​ភឿថៃ​និង​ជាបកេ្ខជននាយករដ្ឋ​មន្ត្រីបានចូលរួម​សន្នសីទកាសែត​ក្នុង​ទីក្រុងបាងកក។

គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​ថៃ​និង​ដៃគូ​ចម្រុះ​របស់​ខ្លួន​និយាយ​ថា​ពួកគេ នឹង​តែងតាំង​អ្នកស្រី Paetongtarn Shinawatra ជា​កូនស្រី​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក Thaksin Shinawatraជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី។

គណបក្ស​ភឿថៃ​ជា​គណបក្ស​កាន់​អំណាច​បាន​ជួប​គ្នា​ដើម្បី​ពិភាក្សា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​លោក Srettha Thavisin បាន​ត្រូវ​ដកចេញ​ពី​តំណែង ពីព្រោះ​តែអ្វី​ដែល​តុលាការ​បាន​ហៅ​ថា​«ការរំលោភ​សីលធម៌»។
ការបោះឆ្នោត​សម្រាប់​នាយក​រដ្ឋមន្ត្រី​ថ្មី​ត្រូវ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​សភា។

លោក Srettha ជា​នាយក​រដ្ឋមន្ត្រី​ទី៣​មកពី​គណបក្ស​ភឿថៃ​ដែល​ត្រូវ​បាន​ដកចេញ​ពី​តំណែង​ដោយ​តុលាការ​ធម្មនុញ្ញ​របស់​ថៃ​ហើយ​នឹង​ចាកចេញ​ពី​តំណែង​បន្ទាប់ពីកាន់​តំណែង​មិន​ដល់​មួយ​ឆ្នាំ​ផង។

កាលពី​ថ្ងៃ​ពុធ តុលាការ​បាន​បោះឆ្នោត​ដោយ​៥​សំឡេង​ទល់​នឹង​៤​សំឡេង​គាំទ្រ​ការដក​លោក Srettha ​ចេញពី​តំណែង​លើ​ហេតុផល​ថា​លោក​បាន​តែងតាំង​សមាជិក​រដ្ឋសភា​ម្នាក់​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​ដែល​បាន​ជាប់​ពន្ធនាគារ​ចំពោះ​បទចោទប្រកាន់​ពី​ការប៉ុនប៉ង​សូក​ប៉ាន់​មន្ត្រី​តុលាការ​ម្នាក់។

លោក Srettha ដែល​បាន​ដឹកនាំ​គណបក្ស​កាន់​អំណាច​ភឿថៃ​បាន​និយាយ​ខាង​ក្រៅ​តុលាការ​ក្នុង​ក្រុង​បាងកក​ថា​លោក​សុខចិត្ត​ទទួលយក​ការសម្រេច​នេះ៕

អ្នក​ស្រី Nike Ching ផ្តល់​សេចក្តីរាយការណ៍​នេះ ហើយ​ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយ ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG