សំណើមួយរបស់គណបក្ស Move Forward ដែលឈ្នះការបោះឆ្នោតនៅប្រទេសថៃ ឲ្យចាត់ថ្នាក់កញ្ឆាជាគ្រឿងញៀនឡើងវិញ មួយឆ្នាំក្រោយពីរុក្ខជាតិនេះត្រូវបានដាក់ឲ្យស្របច្បាប់ កំពុងធ្វើឲ្យរំជើបរំជួលក្នុងវិស័យមួយដែលគេព្យាករថាអាចមានតម្លៃរហូតដល់១ពាន់២រយលានដុល្លារពីរបីឆ្នាំទៀត។
ក្រុមហ៊ុននេះបានលើកឡើងថា មន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបានសម្រុកចូលឆែកឆេរហាងរបស់ខ្លួននៅតាមផ្សារទំនើបផ្សេងៗនៅទូទាំងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៣ និងទី ១៤ ខែឧសភានេះ ហើយបានរឹបអូសយកនាឡិកាដៃទាំងនោះ ដោយសារពួកគេចាត់ទុកនាឡិកាទាំងនោះថា «មានបង្កប់ន័យអ្នកស្រឡាញ់ភេទដូចគ្នា»។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់សម្ព័ន្ធភាពគណបក្សប្រឆាំងនេះបានធ្វើឡើងចំខួបលើកទី ៩ នៃរដ្ឋប្រហារយោធាឆ្នាំ ២០១៤ នៅក្នុងប្រទេសថៃ។
គណបក្សប្រឆាំងក្នុងប្រទេសថៃបានប្រកាសបង្កើតសម្ព័ន្ធភាពគណបក្សប្រឆាំងដែលមាន៨គណបក្ស ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតសាកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ។
គណបក្ស Move Forward និងគណបក្ស Pheu Thai ឈ្នះបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុនដោយបានផ្ដួលគណបក្សអភិរក្សនិយមដែលគាំទ្រដោយយោធារាជានិយមដែលបានដឹកនាំរដ្ឋាភិបាលតាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។
លោក Thuong ត្រូវគេមើលឃើញថាជាមនុស្សជំនិតរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ហើយលោកអាចស្នងតំណែងនេះបន្ទាប់ពីលោក Trong បញ្ចប់អាណត្តិរបស់លោកក្នុងឆ្នាំ ២០២៦ ខាងមុខ។
សភាទទួលបន្ទុកសិទ្ធិមនុស្សអាស៊ាន APHR ពេញចិត្តនឹងចំណងទាក់ទងដ៏រឹងមាំរវាងគណបក្ស Move Forward ហើយជំហរសិទ្ធិមនុស្សដ៏រឹងមាំរបស់គណបក្សនេះនឹងជួយជំរុញបន្ថែមដល់កិច្ចពិភាក្សានានាក្នុងគោលបំណងបញ្ចប់ការសម្លាប់រង្គាលនៅប្រទេសមីយ៉ាន់ម៉ា។
លោក Mesak Chunharakchot ប្រធានសមាគមអចលនទ្រព្យថៃបានប្រាប់សារព័ត៌មាន Reuters ថា បញ្ជីទីតាំងពេញនិយមរបស់អ្នកទិញគឺនៅក្នុងទីក្រុងធំៗដូចជា ទីក្រុងបាងកក ទីក្រុងឈៀងម៉ៃនៅតំបន់ភ្នំភាគខាងជើង រមណីយដ្ឋានប៉ាតាយ៉ានៅឆ្នេរខាងកើត និងតំបន់ Isan នៅភាគឦសាននៃប្រទេស។
ប្រទេសថៃនៅព្រឹកថ្ងៃចន្ទនេះទទួលបានលទ្ធផលបោះឆ្នោត ដោយមានគណបក្ស Move Forward ត្រូវបានគាំទ្រដោយយុវជនថៃរាប់លាននាក់ និងបានឈ្នះអាសនៈច្រើនបំផុតក្នុងការបោះឆ្នោតជាតិ។
ក្រោយពីមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសថៃបានបិទ លទ្ធផលបោះឆ្នោតបឋមបង្ហាញថា គណបក្ស Move Forward ដែលដឹកនាំដោយលោក Pita Limjaroenrat បាននាំមុខគណបក្សផ្សេងៗទៀត ដោយឈ្នះបានអាសនៈ ១៥១ សម្រាប់អាសនៈ ៥០០ របស់រដ្ឋសភាថៃ។
នៅថ្ងៃចន្ទនេះ គណបក្ស Move Forward ដែលគាំទ្រដោយអ្នកបោះឆ្នោតដែលជាយុវជនជាច្រើនលាននាក់ បានឈ្នះបានអាសនៈច្រើនជាងគេបំផុតនៅក្នុងការបោះឆ្នោតនៅប្រទេសថៃ។
ព័ត៌មានផ្សេងទៀត
No media source currently available