ប្រទេសមីយ៉ាន់ម៉ាបានជាប់ផុងនៅក្នុងភាពចលាចលតាំងពីយោធាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក។
អ្នកតាមដានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះជម្លោះពាក្យសម្តីរវាងប្រជាជនកម្ពុជា និងថៃ ជាពិសេសការវាយប្រហារគ្នាក្នុងពេលថ្មីៗនេះ ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
មេដឹកនាំអាស៊ានកំពុងជួបប្រជុំនៅក្នុងទីក្រុង Labuan Bajo នៃកោះ Flores នៅភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី។
Ten-nation bloc criticized for not doing more to resolve crisis sparked by 2021 overthrow of civilian government
អាជ្ញាធរហ្វីលីពីននិយាយថា ពួកគេបានជួយសង្រ្គោះជនរងគ្រោះជាង ១.០០០នាក់ពីការជួញដូរមនុស្ស ដែលមកពីប្រទេសផ្សេងៗនៅទូទាំងអាស៊ី អំឡុងពេលការចុះបង្រ្កាបមួយកាលពីយប់ថ្ងៃទី៤ និងថ្ងៃទី៥ ខែឧសភាកន្លងទៅនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារបានដឹកនាំក្រុមមន្ត្រីរបស់លោក ទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន។
អ្នកសារព័ត៌មាន៨នាក់មកពីប្រទេសកម្ពុជា ចិន វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី រៀបរ៉ាប់អំពីបញ្ហាប្រឈមធំបំផុតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរបស់ពួកគេ។
សកម្មជនល្បីឈ្មោះម្នាក់និងជាអ្នករិះគន់រដ្ឋាភិបាលឡាវត្រូវបានគេបាញ់សម្លាប់នៅឯហាងកាហ្វេមួយកន្លែងក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដោយរូបភាពនៃអំពើឃាតកម្មនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហោះអនឡាញ។
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយមានកិច្ចប្រជុំដ៏ភ្ញាក់ផ្អើលមួយជាមួយមេដឹកនាំយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយកំពុងជោគជាំដោយអំពើហិង្សា។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេងបានធ្វើឲ្យកក្រើកនយោបាយក្នុងប្រទេសថៃកាលពីឆ្នាំ ២០២០ ដោយបានធ្វើការអំពាវនាវដ៏ខ្លាំងក្លាឱ្យកងទ័ពលះបង់អំណាច ហើយឱ្យរបបរាជានិយមដំណើរការតាមរដ្ឋធម្មនុញ្ញ។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម ដែលជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
របបយោធាមីយ៉ាន់ម៉ាបានផ្ដល់ការលើកលែងទោសដល់អ្នកទោសជាង ៣.០០០ នាក់នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថាតើមានទាំងអ្នកទោសនយោបាយណាម្នាក់ក្នុងចំណោមអ្នកទោសនយោបាយរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available