នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់រដ្ឋសភាក្នុងនាមជាប្រធានាធិបតីថ្មី លោក Thuong បាននិយាយថា លោកនឹង «តាំងចិត្ត» បន្តការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
វៀតណាមបានដាក់ពន្ធនាគារបុរសជនជាតិកូរ៉េខាងត្បូង៤នាក់ ដែលបានរត់ពន្ធមនុស្សចូលក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់ក្រុមប៉ូលិសវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយដែលត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
អាជ្ញាធរកម្ពុជាបាននិយាយថា ភ្លៀងធ្លាក់ជោគជាំនិងទិន្នផលត្រីដ៏ច្រើនបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គមានភាពប្រសើរឡើង បន្ទាប់ពីគ្រោះរាំងស្ងួតអស់រយៈពេលជិត៤ឆ្នាំ ទិន្នផលត្រីមិនល្អ និងវិបត្តិជំងឺកូវីដ១៩។
ក្រុមការពារសិទ្ធិមនុស្សថា ភាពឃោរឃៅបន្តកើតមាននៅមីយ៉ាន់ម៉ា ពីរឆ្នាំក្រោយរដ្ឋប្រហារមួយ ទោះបីជាសមាគមអាស៊ានព្យាយាមសម្រួលស្ថានភាពយ៉ាងណាក៏ដោយ។ សម្រាប់ឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានថ្មី ជម្លោះនេះកំពុងក្លាយជាចំណុចផ្តោតចម្បងនៅក្នុងរបៀបវារៈ។
ចាប់តាំងពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីពីរឆ្នាំមុន មន្រ្តីការទូតជាង១០០នាក់ដែលតំណាងឲ្យប្រទេសនេះបានធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិអំពីការប្រឆាំងរបស់ពួកគេទៅនឹងរដ្ឋាភិបាលរបបសឹកយោធាតាមរយៈការបដិសេធមិនតំណាងឲ្យរដ្ឋាភិបាលនេះ។
របាយការណ៍ដែលសិក្សាក្នុងចំណោមមនុស្សប្រមាណ១៣០៨នាក់ ដែលជាប្រជាជនក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០បង្ហាញថា ចំនួន៦១%នៃអ្នកចូលរួមការស្ទង់មតិនេះឆ្លើយថានឹងជ្រើសរើសយកសហរដ្ឋអាមេរិក។
ហ្វីលីពីនកំពុងពង្រឹងទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដោយផ្តល់សិទ្ធិឲ្យកងកម្លាំងសហរដ្ឋអាមេរិកចូលទៅកាន់ទីតាំងយោធាចំនួន ៤ បន្ថែមទៀត។
មីយ៉ាន់ម៉ាត្រូវបានគេហាមឃាត់មិនឱ្យចូលរួមសន្និសីទកំពូលប្រចាំឆ្នាំអាស៊ាននៅពេលដែលប្រទេសព្រុយណេបានធ្វើជាប្រធាននៅឆ្នាំ២០២១និងម្តងទៀតដោយកម្ពុជាកាលពីឆ្នាំទៅ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលជាប្រធានកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំនេះបាននិយាយថា ប្លុកនេះបានជំរុញឱ្យមានកិច្ចសន្ទនារវាងបណ្តាភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយអាស៊ានបានពិភាក្សាស៊ីជម្រៅអំពីបញ្ហានេះកាលពីថ្ងៃសុក្រ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រាប់វីអូអេថា កីឡាករកម្ពុជានឹងចូលប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ដែលនៅក្នុងបញ្ជីប្រមាណ៤០កីឡា។
តុលាការក្នុងទីក្រុង Chiang Rai ភាគខាងជើងប្រទេសថៃបានរកឃើញថា បុរសឈ្មោះ Mongkol Thirakote ដែលជាអ្នកលក់សម្លៀកបំពាក់អនឡាញនិងជាសកម្មជនម្នាក់ផងដែរនោះ ពិតជាមានកំហុសនៅក្នុងបណ្តឹងបរិហាកេរ្ត៍រាជវង្សចំនួនពីរដាច់ដោយឡែកពីគ្នា។
មានមនុស្សយ៉ាងតិចណាស់ ៣៤៨ នាក់បានស្លាប់ឬបាត់ខ្លួននៅពេលរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ា ឬពីប្រទេសបង់ក្លាដែសតាមសមុទ្រកាលពីឆ្នាំទៅមិញ។
ព័ត៌មានផ្សេងទៀត
No media source currently available