នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៤ ខែមេសា ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការខកខានក្នុងការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពលើការបាត់ខ្លួនដោយបង្ខំ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា។
លោក ឡេ វ៉ាន់ ហ្ស៊ុង (Le Van Dung) បានបង្ហោះវីដេអូ និងអត្ថបទក្នុងបណ្តាញសង្គមអំពីអំពើពុករលួយ និងការរឹបអូសដីធ្លី និងធ្វើអត្ថាធិប្បាយលើបញ្ហានយោបាយ និងសង្គម។
មន្ត្រីការពារជាតិអាមេរិក បានហៅការធ្វើសមយុទ្ធយោធានោះ ថាជាសមយុទ្ធយោធាដ៏ធំបង្អស់មួយ ដោយមានការចូលរួមពីកម្លាំងយោធាហ្វីលីពីនចំនួន៣.៨០០នាក់ និងកងយោធាអាមេរិកចំនួន៥.១០០នាក់។
ក្រុមហ៊ុនផលិតរថយន្តវៀតណាមមួយ បានប្រកាសពីគម្រោងរបស់ខ្លួន ក្នុងការបង្កើតរោងចក្រមួយក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិកដើម្បីផលិតរថយន្តប្រើថាមពលអគ្គីសនី ដោយសន្យាថា នឹងផ្តល់ការងារឲ្យមនុស្សប្រមាណ៧.៥០០នាក់។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Biden បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពេលលោកចាប់ផ្ដើមកិច្ចពិភាក្សានោះថា សហរដ្ឋអាមេរិកគាំទ្រការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក បើទោះជាបច្ចុប្បន្ននេះផ្ដោតទៅលើស្ថានការណ៍អឺរ៉ុបក្នុងអំឡុងពេលដែលមានជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដោយ។
សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ បានកើនឡើងប្រមាណជាង៥%។
សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើយោធាមីយ៉ាន់ម៉ា បន្ទាប់ពីសហរដ្ឋអាមេរិកបានចាត់ទុកថា អំពើរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាអំពើប្រល័យពូជសាសន៍។
កាសែត POLITICO បានរាយការណ៍បន្ថែមថា ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong នៅថ្ងៃអង្គារ។
ទាហានហ្វីលីពីននិងអាមេរិកាំងជិត៩ពាន់នាក់ នឹងចូលរួមក្នុងពិធីហ្វឹកហាត់រយៈពេល១២ថ្ងៃនៅលើកោះ Luzon ដែលជាកោះដ៏សំខាន់មួយ។
ក្រុមអ្នកវិភាគ និយាយថា កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពលំបាកពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា នៅពេលដែលខ្លួនធ្វើជាប្រធានសមាគមអាស៊ាននៅឆ្នាំនេះ។
លោកស្រី Michelle Bachelet បានមានប្រសាសន៍ថា សិទ្ធិមនុស្សរបស់ពលរដ្ឋមីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ហើយប្រទេសនេះកំពុងស្ថិតក្នុងភាពច្របូកច្របល់ខ្លាំងបំផុត។
លោក ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងចំណោមអ្នកទោសនយោបាយទាំងនោះ រួមទាំងលោកសាស្រ្តាចារ្យ Sean Turner ដែលជាជនជាតិអូស្រ្តាលី ហើយដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់បានស្នើដោយផ្ទាល់ជាមួយនឹងនាយឧត្តមសេនីយ៍ Min Aung Hlaing។
ព័ត៌មានផ្សេងទៀត
No media source currently available