ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របប​យោធា​ប្រទេស​មីយ៉ាន់ម៉ា ស្វះស្វែង​ប្តូរ​ឯកអគ្គរដ្ឋទូត​​​​នៅ​អ.ស.ប.


រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Kyaw Moe Tun ថ្លែង​នៅឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Kyaw Moe Tun ថ្លែង​នៅឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

ជាថ្មី​ម្តងទៀត មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ កំពុង​ព្យាយាម​ប្តូរ​ឯក​អគ្គរដ្ឋទូតប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​ដែល​ប្រឆាំង​រដ្ឋប្រហារ​កាលពី​ថ្ងៃទី​១ ​ខែកុម្ភៈ ​ដែល​បណ្តេញ​មេ​ដឹកនាំ​ស៊ីវិល​ គឺ​លោកស្រី​ អង់សាន ស៊ូជី​ និង​ដណ្តើម​កាន់កាប់​រដ្ឋាភិបាល។​

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​លោក Wunna Maung Lwin​ ថ្លែង​ទៅ​កាន់​សម័យ​ប្រជុំ​លើក​ទី៧០ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប. ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​លោក Wunna Maung Lwin​ ថ្លែង​ទៅ​កាន់​សម័យ​ប្រជុំ​លើក​ទី៧០ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប. ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។

លិខិត​របស់​លោក ​Wunna Maung Lwin ​រដ្ឋមន្រ្តី​ការ​បរទេស​របប​យោធា​នេះ​ ផ្ញើ​ឱ្យ​អគ្គ​លេខាធិការ​អ.ស.ប.​គឺ​លោក ​Antonio Guterres ​ហើយ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន AP​ ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ​ សរសេរថា លោក​បាន​តែងតាំង​លោក​ Aung Thurein​ទាហាន​ជើងចាស់​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​នៅ​អ.ស.ប.។​ លោក ​Lwin ​ថា​ លោក ​Kyaw Moe Tun​ ឯក​អគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​បច្ចុប្បន្ន ​ត្រូវ​បាន​បញ្ចប់​តួនាទី​នៅ​ថ្ងៃទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដោយសារ​ការ​រំលោភ​លើ​កាតព្វកិច្ច​និង​អាណត្តិ។

នៅ​ក្នុង​សុន្ទរកថា​យ៉ាង​ក្លាហាន​ទៅ​កាន់​កិច្ច​ប្រជុំ​មហា​សន្និបាត​ស្តីពី​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃទី​ ២៦ ​ខែ​កុម្ភៈ ​គឺ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​យោធា​ដណ្តើម​អំណាច​ ​ លោក ​Tun ​បាន​អំពាវនាវ​ឱ្យ​«សហគមន៍​អន្តរជាតិ​ធ្វើ​សកម្មភាព​ខ្លាំង​បំផុត​ដែល​អាច​ធ្វើ​ទៅបាន»​ ដើម្បី​ស្តារ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នៅ​ក្នុង​ប្រទេសរបស់​លោក។​ លោក​ ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំង​អស់​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋ​ប្រហារមិន​ទទួល​ស្គាល់​របប​យោធា​ និង​ស្នើ​មេ​ដឹកនាំ​យោធា​ឱ្យ​គោរព​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​របស់​លោក​ស្រី​ ស៊ូជី ​ឈ្នះ។​

លោកថា​ «យើង​នឹង​បន្ត​តស៊ូ​ដើម្បី​រដ្ឋាភិបាល​របស់​ប្រជាជន​ ដែល​ជ្រើសរើស​ដោយ​ប្រជាជន​ ដើម្បី​ប្រជាជន»។ ​

លោក ​Tun ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ដែល​មាន​ការ​ទះដៃ​អបអរ​សាទរ​យ៉ាង​ខ្លាំង​ពី​អ្នក​ការទូត​នៅ​ក្នុង​អង្គ​ប្រជុំ​ដែល​និយាយ​ ជា​សុន្ទរកថា​មាន​ឥទ្ធិពល​ អង់អាច ​និង​ក្លាហាន។​

ការ​ព្យាយាម​លើក​មុន​របស់​របប​យោធា​ដើម្បី​ដក​លោក​ Tun​ បាន​បរាជ័យ ​ហើយ​មិន​មាន​របាយ​ការណ៍​ស្តីពីការ​ធ្វើតាម​លិខិត​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចុះ​ថ្ងៃទី​១២​ ខែ​ឧសភា​នោះ​ទេ។​

មហា​សន្និបាត​ដែល​មាន​សមាជិក​១៩៣​រូប​ទទួល​បន្ទុក ​សម្រេច​អំពី​សារតាំង​អ្នក​ការទូត។ ​សំណូម​ពរ​សម្រាប់​ការ​ទទួល​ស្គាល់​ជាផ្លូវការ​ជាដំបូង​ត្រូវតែ​បញ្ជូន​ទៅ​គណៈ​កម្មាធិការ​សារតាំង​ដែល​មាន​សមាជិក​៩​រូបដែល​ឆ្នាំ​នេះ​ មាន​ប្រទេស​កាមេរូន​ ចិន ​អ៊ីស្លង់ ​ប៉ាពូអាស៊ីនូវែលហ្គីណេ​ រុស្ស៊ី​ ទ្រីនីដាដ ​និងតូបាហ្គោ​ តង់សានី ​សហ​រដ្ឋអាមេរិក​និង​អ៊ុយរូហ្គាយ។​

អ្នក​នាំពាក្យ​រង​របស់​អ.ស.ប.លោក​ Farhan Haq ​បាន​និយាយ​ថា​ ​បើតាម​លោក​យល់​ថា​ គ្មាន​ការ​ប្រជុំ​របស់​គណៈ​កម្មាធិការ​សារតាំង។​ កាលពី​ខែ​មិថុនា​ អ.ស.ប.​ បាន​និយាយ​ថា​ លោក​អគ្គ​លេខាធិការ​អ.ស.ប. ​បាន​បង្ហាញ​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ដែល​ផ្តល់​អាណត្តិ​ទី ២​ យ៉ាង​រឹងមាំ​ដល់​គណ​បក្ស​របស់​លោក​ស្រី​ ស៊ូជី ​ត្រូវតែ​ត្រូវ​បាន​គោរព៕

XS
SM
MD
LG