អ្នកស្រាវជ្រាវនិយាយថា ការបាត់បង់ព្រៃឈើក្នុងទ្រង់ទ្រាយនិងល្បឿនខ្លាំងយ៉ាងនេះ កំពុងប៉ះពាល់ដល់កិច្ចប្រឹងប្រែងរក្សាជីវចម្រុះ និងទប់ស្កាត់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
ការស្លាប់បានកើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃក្នុងអំឡុងការឆ្លងលើកទីបីដោយវីរុសកូរ៉ូណាប្រភេទដែលតា (delta) ដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដោយមានរបាយការណ៍អំពីចំនួនអ្នកស្លាប់៣២៦ នាក់ នៅថ្ងៃទី២៣ ខែកក្កដា ដែលនាំឱ្យចំនួនអ្នកស្លាប់ឡើងដល់៦.៤៥៩ នាក់។
ប្រជាពលរដ្ឋជាង១០លាននាក់រស់នៅក្នុងទីក្រុងហូជីមិញ ត្រូវស្ថិតក្រោមបម្រាមគោចរពេលយប់ចាប់ពីថ្ងៃច័ន្ទតទៅ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីខែកុម្ភៈមកខ្លួនបានទទួលវ៉ាក់សាំងសរុបចំនួន ៩ លានដូសដែលក្នុងនោះរួមមានវ៉ាក់សាំងផលិតដោយក្រុមហ៊ុនឱសថសហរដ្ឋអាមេរិករុស្ស៊ី ចិន និងចក្រភពអង់គ្លេស។
ជាថ្មីម្តងទៀត មេដឹកនាំយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមប្តូរឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិដែលប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបណ្តេញមេដឹកនាំស៊ីវិល គឺលោកស្រី អង់សាន ស៊ូជី និងដណ្តើមកាន់កាប់រដ្ឋាភិបាល។
គិតត្រឹមថ្ងៃទី១៧ ខែកក្កដា វេជ្ជបណ្ឌិតឥណ្ឌូណេស៊ីចំនួន១១៤នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កើនឡើងជាង២ដង បើធៀបទៅនឹងចំនួនស្លាប់កាលពីខែមិថុនា។
ក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើបាតុកម្មកាលពីថ្ងៃច័ន្ទ នៅទិវាទុក្ករបុគ្គលដែលជាថ្ងៃឈប់សម្រាក ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធវីរជនដែលបានពលីដើម្បីឯករាជ្យ។
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinovac គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ៧ ដែលអង្គការសុខភាពពិភពលោក (WHO) បានអនុញ្ញាតឲ្យប្រើក្នុងគ្រាបន្ទាន់។
ម៉ាឡេស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឆ្លងរាតត្បាតដ៏ខ្លាំងនៃជំងឺកូវីដ១៩បំប្លែងថ្មី ហើយបានបិទសកម្មភាពសង្គមដ៏តឹងតែងមួយចាប់តាំងពីខែមិថុនាមក។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់៧រូបពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាដ៏ប្រល័យមកលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបុគ្គល១៥រូបផ្សេងទៀតពីការផ្តល់ជំនួយហិរញ្ញវត្ថុដល់របបយោធានៅមីយ៉ាន់ម៉ា។
អ្នកស្រី Michele Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សព្រមានថា មីយ៉ាន់ម៉ាអាចធ្លាក់ចូលក្នុងសង្គ្រាម ខណៈជនស៊ីវិលកាន់តែអស់សង្ឃឹមជាមួយនឹងរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈកន្លងទៅ។
វៀតណាមនៅថ្ងៃសុក្រ បានអនុម័តបិទសកម្មភាពសង្គមរយៈពេលពីរសប្តាហ៍នៅក្នុងទីក្រុងហូជីមិញ ដើម្បីទប់ទល់ការឆ្លងវីរុសកូរ៉ូណាដែលកាន់តែខ្លាំងឡើង។
ព័ត៌មានផ្សេងទៀត
No media source currently available