លោកស្រី Wendy R. Sherman បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងក្នុងឋានៈជាអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីដើម្បីបញ្ជាក់ពីសារៈសំខាន់នៃតំបន់នេះចំពោះរដ្ឋបាលលោកប្រធានាធិបតីJoe Biden។ លោកស្រីបញ្ជាក់ថាអាមេរិកចូលរួមពាក់ព័ន្ធជាមួយ
គ្រូបង្រៀនជាង១២៥.០០០នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរដ្ឋអំណាចយោធាព្យួរការងារដោយសារពួកគេចូលរួមចលនាមិនស្តាប់បង្គាប់ស៊ីវិលមួយដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។
ប្រទេសវៀតណាមបានរកឃើញវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីមួយប្រភេទ ដែលជាប្រភេទច្របាច់បញ្ចូលគ្នានៃវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានិងចក្រភពអង់គ្លេស។
ក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សបានព្រមានថា ច្បាប់ថ្មីមួយដែលរដ្ឋាភិបាលថៃកំពុងតាក់តែងឡើងដើម្បីដាក់កំហិតលើអង្គការមិនស្វែងរកប្រាក់កម្រៃ នឹងបង្កជា «ការគំរាមកំហែង» ចំពោះកិច្ចការរបស់អង្គការការពារសិទ្ធិមនុស្សនានានៅថៃ ហើយអាចបណ្ដាលឲ្យអង្គការមួយចំនួនត្រូវបិទទ្វារ ឬចាកចេញពីប្រទេសនេះ។
ទស្សនាវដ្តី Frontier Myanmar បានបញ្ជាក់ថា៖ «យើងមិនបានដឹងថា ហេតុអ្វីបានជាលោក Danny ត្រូវបានចាប់ខ្លួនទេ ហើយយើងពុំអាចទាក់ទងលោកបានឡើយ»។
រយៈពេល១ខែក្រោយពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានសម្រេចបានចំណុចសំខាន់ៗចំនួន៥ដើម្បីដោះស្រាយទំនាស់នៅប្រទេសមីយ៉ាន់ម៉ាគឺគ្មានចំណុចណាមួយត្រូវបានយកមកអនុវត្តនៅឡើយទេ។ វិបត្តិដែលកើតឡើងក្រោយរដ្ឋប្រហារនៅដើមខែកុម្ភៈបន្តអូសបន្លាយនិងកាន់តែអាក្រក់។
ជំនួយបន្ថែមចំនួន ១៥៥ លានដុល្លារអាមេរិកនឹងត្រូវប្រើដើម្បីទ្រទ្រង់ «កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នៅក្នុងការផ្គត់ផ្គង់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានិងសហគមន៍ដែលផ្ដល់ទីជម្រកដល់ជនភៀសខ្លួនទាំងនេះនៅក្នុងប្រទេសបង់ក្លាដែស។
បេក្ខជនបវរកញ្ញាចក្កវាឡមកពីប្រទេសមីយ៉ាន់ម៉ា កញ្ញា Thuzar Wint Lwin បានប្រើប្រាស់វេទិកាប្រកួតប្រជែងរបស់នាងនៅថ្ងៃអាទិត្យកន្លងទៅ ដោយសុំឲ្យពិភពលោកធ្វើការប្រឆាំងនឹងរបបយោធាក្នុងប្រទេសរបស់នាង។
ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅនេះ បន្ទាប់ពីពន្ធនាគារមួយចំនួននៅក្នុងទីក្រុងបាងកកមានករណីឆ្លងជំងឺនេះ។
ប្រទេសថៃបានកត់ត្រាចំនួននៃការឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីព្រហស្បតិ៍ បន្ទាប់ពីគេរកឃើញថា មានការឆ្លងរាតត្បាតពាសពេញពន្ធនាគារនានា នៅក្នុងទីក្រុងបាងកក ដែលអាចនាំឲ្យការបិទខ្ទប់ទីតាំងខ្លះជាបន្ត នៅក្នុងប្រទេសដែលកំពុងមានវិបត្តិសេដ្ឋកិច្ចស្រាប់ហើយនោះ។
កាលពីថ្ងៃព្រហស្បតិ៍ មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣២ នាក់ និងករណីឆ្លងថ្មី ៤.៨៨៧ នាក់ ដែលនេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្រោយអ្នកទោសចំនួន ២.៨៣៥ នាក់ទៀត ត្រូវបានបន្ថែមក្នុងតួលេខក្រោយការធ្វើតេស្តអ្នកទោសរាប់ពាន់នាក់ នៅក្នុងពន្ធនាគារ ២។
ព័ត៌មានផ្សេងទៀត
No media source currently available