ក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សបានព្រមានថា ច្បាប់ថ្មីមួយដែលរដ្ឋាភិបាលថៃកំពុងតាក់តែងឡើងដើម្បីដាក់កំហិតលើអង្គការមិនស្វែងរកប្រាក់កម្រៃ នឹងបង្កជា «ការគំរាមកំហែង» ចំពោះកិច្ចការរបស់អង្គការការពារសិទ្ធិមនុស្សនានានៅថៃ ហើយអាចបណ្ដាលឲ្យអង្គការមួយចំនួនត្រូវបិទទ្វារ ឬចាកចេញពីប្រទេសនេះ។
ទស្សនាវដ្តី Frontier Myanmar បានបញ្ជាក់ថា៖ «យើងមិនបានដឹងថា ហេតុអ្វីបានជាលោក Danny ត្រូវបានចាប់ខ្លួនទេ ហើយយើងពុំអាចទាក់ទងលោកបានឡើយ»។
រយៈពេល១ខែក្រោយពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានសម្រេចបានចំណុចសំខាន់ៗចំនួន៥ដើម្បីដោះស្រាយទំនាស់នៅប្រទេសមីយ៉ាន់ម៉ាគឺគ្មានចំណុចណាមួយត្រូវបានយកមកអនុវត្តនៅឡើយទេ។ វិបត្តិដែលកើតឡើងក្រោយរដ្ឋប្រហារនៅដើមខែកុម្ភៈបន្តអូសបន្លាយនិងកាន់តែអាក្រក់។
ជំនួយបន្ថែមចំនួន ១៥៥ លានដុល្លារអាមេរិកនឹងត្រូវប្រើដើម្បីទ្រទ្រង់ «កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នៅក្នុងការផ្គត់ផ្គង់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានិងសហគមន៍ដែលផ្ដល់ទីជម្រកដល់ជនភៀសខ្លួនទាំងនេះនៅក្នុងប្រទេសបង់ក្លាដែស។
បេក្ខជនបវរកញ្ញាចក្កវាឡមកពីប្រទេសមីយ៉ាន់ម៉ា កញ្ញា Thuzar Wint Lwin បានប្រើប្រាស់វេទិកាប្រកួតប្រជែងរបស់នាងនៅថ្ងៃអាទិត្យកន្លងទៅ ដោយសុំឲ្យពិភពលោកធ្វើការប្រឆាំងនឹងរបបយោធាក្នុងប្រទេសរបស់នាង។
ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅនេះ បន្ទាប់ពីពន្ធនាគារមួយចំនួននៅក្នុងទីក្រុងបាងកកមានករណីឆ្លងជំងឺនេះ។
ប្រទេសថៃបានកត់ត្រាចំនួននៃការឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីព្រហស្បតិ៍ បន្ទាប់ពីគេរកឃើញថា មានការឆ្លងរាតត្បាតពាសពេញពន្ធនាគារនានា នៅក្នុងទីក្រុងបាងកក ដែលអាចនាំឲ្យការបិទខ្ទប់ទីតាំងខ្លះជាបន្ត នៅក្នុងប្រទេសដែលកំពុងមានវិបត្តិសេដ្ឋកិច្ចស្រាប់ហើយនោះ។
កាលពីថ្ងៃព្រហស្បតិ៍ មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣២ នាក់ និងករណីឆ្លងថ្មី ៤.៨៨៧ នាក់ ដែលនេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្រោយអ្នកទោសចំនួន ២.៨៣៥ នាក់ទៀត ត្រូវបានបន្ថែមក្នុងតួលេខក្រោយការធ្វើតេស្តអ្នកទោសរាប់ពាន់នាក់ នៅក្នុងពន្ធនាគារ ២។
ក្រុមអង្គការសង្គមស៊ីវិលជាង ២០០ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មដោយហាមឃាត់ការលក់អាវុធទៅឱ្យមីយ៉ាន់ម៉ាដើម្បីការពារកុំឱ្យរបបយោធាសម្លាប់ជនស៊ីវិលកាន់តែច្រើន។
ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រសួងសុខាភិបាលប្រទេសឥណ្ឌូណេស៊ី បានរកឃើញថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន មានប្រសិទ្ធភាព ៩៨% ក្នុងការការពារមិនឲ្យស្លាប់។
នាយកគ្រប់គ្រងស្ថាប័នព័ត៌មានសំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោក Aye Chan Naing បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកកាសែតទាំងបីនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងក្រុងឈៀងម៉ៃ ប៉ែកខាងជើងប្រទេសថៃ រួមជាមួយនឹងសកម្មជនពីរនាក់ផ្សេងទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available