សាស្ត្រាចារ្យសាកលវិទ្យាល័យនិងបុគ្គលិកសិក្សាជាង១១.០០០នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលប្រឆាំងនឹងរបបយោធា ត្រូវបានផ្អាកពីការងាររបស់ពួកគេ បន្ទាប់ពីធ្វើកូដកម្មប្រឆាំងនឹងការដឹកនាំនៃរបបយោធាមក។
ដោយសារក្តីស្រឡាញ់ឥតលក្ខខណ្ឌចំពោះកូនៗរបស់ពួកគេ និងការខឹងសម្បាចំពោះរដ្ឋថៃ អ្នកម្តាយរបស់បាតុករទាំងនោះសុខចិត្តនៅកំដរកូនៗពួកគេនៅខាងក្រៅពន្ធនាគារ ទីកន្លែងដែលកូនៗជាទីស្រឡាញ់របស់ពួកគេត្រូវបានឃុំខ្លួន។
ប្រទេសថៃបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបញ្ជូលជនបរទេសចំនួន៣លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសនេះ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន ដើម្បីការពារដល់ពលរដ្ឋទាំងអស់ បើទោះបីជាមានការបារម្ភពីចំនួនវ៉ាក់សាំងដែលថៃមានក្តី។
រដ្ឋាភិបាលឯកភាពជាតិក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកប្រឆាំងនឹងរបបយោធានោះ បាននិយាយនៅថ្ងៃពុធថា ខ្លួនបានបង្កើតនូវកងកម្លាំងមួយឈ្មោះថា «កងកម្លាំងការពាររបស់ប្រជាជន» ដើម្បីការពារអ្នកគាំទ្ររបស់ខ្លួនពីការវាយប្រហារនិងអំពើហិង្សាដោយរបបយោធានោះ។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ បានប្រាប់សមាជិកសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា និងធនាគារមួយដែលកាន់កាប់ដោយរដ្ឋ។
ប្រធាននាយកដ្ឋានព័ត៌មានរបស់កងកម្លាំងឯករាជ្យ KIA លោក Naw Bu បានឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់ក្រុមយោធា ត្រូវបានបាញ់ទម្លាក់នៅប្រហែលជាម៉ោង១០:២០នាទីព្រឹកនៅជិតភូមិមួយក្នុងតំបន់ Moemauk ក្នុងខេត្ត Kachin។
ការរាតត្បាតឆ្លងថ្មីនេះ ក៏រួមមានផងដែរការឆ្លងនៃវីរុសកូវីដ១៩បម្លែងថ្មី B.1.1.7 មានប្រភពពី ប្រទេសអង់គ្លេស ដែលមានលក្ខណៈឆ្លងរហ័សជាងមុន និងដែលមានចំនួនជាងពាក់កណ្តាលនៃចំនួនឆ្លងនិងស្លាប់សរុបនៅប្រទេសថៃ។
អ្នកភូមិនៅតំបន់ភាគឦសាននៃប្រទេសថៃកំពុងប្រឈមមុខនឹងផលប៉ះពាល់ពីការផ្លាស់ប្តូរដំណើរធម្មជាតិនៃទន្លេមេគង្គដែលបង្កឡើងដោយការសាងសង់ទំនប់ទឹកនៅផ្នែកខាងលើក្នុងប្រទេសចិន និងឡាវ។
លោក Chu Wah បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ប្រជាជននិយាយថា ទាហានមីយ៉ាន់ម៉ានឹងមកបាញ់ពួកយើង ដូច្នេះយើងបានរត់គេចខ្លួនចេញពីទីនេះ»។
មន្រ្តីជប៉ុន និងថៃបានទាក់ទងនាយករដ្ឋមន្រ្តីថ្មីរបស់ឡាវ ចាប់តាំងពីពេលលោកចូលកាន់តំណែងកាលពីថ្ងៃទី២២ ខែមីនា។ វៀតណាមមានផែនការ ១០ឆ្នាំដើម្បីជួយដល់ឡាវ។
យោធាបានបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសមីយ៉ាន់ម៉ាចំនួន២កន្លែង បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះកំពុងប្រឈមនឹងអំពើហិង្សា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
ពួកអ្នកវិភាគនិយាយថា ការរួបរួមគ្នានេះនៅតែមានបញ្ហាប្រឈម និងត្រូវការពេលវេលាយូរ។
ព័ត៌មានផ្សេងទៀត
No media source currently available