ក្រុមអ្នកសរសេរប្លុកនិងអង្គការគាំពារសិទ្ធិនិយាយថា ច្បាប់និងសំណើររបស់រដ្ឋាភិបាលវៀតណាមឱ្យដកខ្លឹមសារផ្សាយ កំពុងតែរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។
តំណែងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាតំណែងថ្នាក់ដឹកនាំសំខាន់ ៣ ទៀត នឹងត្រូវគេបោះឆ្នោតជ្រើសរើសនៅក្នុងសមាជគណបក្សក្នុងទីក្រុងហាណូយ ដែលភាគច្រើននឹងធ្វើឡើងដោយសម្ងាត់ និងបន្ដរហូតដល់ថ្ងៃទី ២ ខែកុម្ភៈខាងមុខ។
អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ត្រី Zaw Min Tun បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ប្រហែលជាអាចមានការលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Aung San Suu Kyi ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
លោក Shambaugh បានលើកឡើងថា សហរដ្ឋអាមេរិកបានវិនិយោគយ៉ាងខ្លាំងក្លានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul កាលពីថ្ងៃច័ន្ទ បានថ្លែងថា ក្រុមហ៊ុន AstraZeneca នឹងផ្គត់ផ្គង់វ៉ាក់សាំងត្រឹមតែ ១ សែន ៥ ម៉ឺនដូសប៉ុណ្ណោះដល់ប្រទេសថៃ ក្នុងចំណោមវ៉ាក់សាំង ២ សែនដូស ដែលថៃបានបញ្ជាទិញ។
នេះជាសមាជលើកទី១៣ ចាប់តាំងពីគណបក្សកុម្មុយនិស្តវៀតណាមបានត្រូវបង្កើតឡើងនៅឆ្នាំ១៩៣០ ដែលបាននាំប្រតិភូជិត១.៦០០នាក់មកពីទូទាំងប្រទេសទៅកាន់រដ្ឋធានីហាណូយ។
ទំនប់វារីអគ្គិសនី Sanakham ដែលផ្ដល់ថាមពលអគ្គិសនី ៦៨៤ មេហ្កាវ៉ាត់ គឺជាទំនប់មួយក្នុងចំណោមទំនប់វារីអគ្គិសនីចំនួន ៧ ដែលកំពុងស្ថិតក្នុងដំណាក់កាលផ្សេងគ្នានៃការរៀបចំគម្រោង។
មហាសេដ្ឋីថៃដែលគាំទ្រលទ្ធិប្រជាធិបតេយ្យលោក Thanathorn Jungroongruangkit កាលពីល្ងាចថ្ងៃពុធ បានការពារការចោទសួររបស់លោកចំពោះក្រុមហ៊ុនវ៉ាក់សំាងដែលជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ បន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់ក្នុងថ្ងៃនោះជាច្រើនករណីពីបទប្រមាថព្រះមហាក្សត្រ។
បាតុករជាក្រុមតូចៗបានចាត់គោលដៅលើច្បាប់ប្រឆាំងនឹងការប្រមាថស្ថាប័នរាជវង្ស ដែលស្ថិតក្នុងផ្នែក ១១២ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ។
បាតុកម្មកាលពីថ្ងៃសៅរ៍បានបង្កឲ្យមានការប៉ះទង្គិចគ្នារវាងបាតុករជាមួយនឹងប៉ូលិស ហើយរូបភាពពីវីដេអូបានបង្ហាញថា មានការផ្ទុះតូចមួយពីគ្រាប់បែកមួយប្រភេទដែលគេហៅថា គ្រាប់បែកប៉េងប៉ុង ដែលទំនងជាត្រូវបានគប់ទៅលើក្រុមប៉ូលិសបង្ក្រាបកុបកម្មមួយក្រុម។
មាន់ជាង ២០លានក្បាល ត្រូវបានគេកម្ទេចចោលនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីខែវិច្ឆិកាមក។ កាលពីសប្ដាហ៍មុន ជំងឺផ្ដាសាយបក្សី H5N8 នេះបានទៅដល់ប្រទេសឥណ្ឌាដែលជាប្រទេសផលិតសាច់មាន់លំដាប់ទី៦ ក្នុងពិភពលោក និងបានលុកលុយដល់រដ្ឋចំនួន១០ ក្នុងប្រទេសនេះរួចទៅហើយ។
យុទ្ធនាការនេះមានគោលបំណងចាក់មនុស្សជាង ១៨១ លាននាក់ ដោយមនុស្សដែលត្រូវចាក់ដំបូងគេនឹងទទួលវ៉ាក់សាំងក្រុមហ៊ុន Sinovac Biotech របស់ចិន ដែលឥណ្ឌូណេស៊ីបានអនុញ្ញាតឲ្យប្រើក្នុងគ្រាអាសន្នកាលពីថ្ងៃច័ន្ទ។
ព័ត៌មានផ្សេងទៀត
No media source currently available