ក្រុមមន្ត្រីនៅក្នុងប្រទេសមួយចំនួននៅអាស៊ីនិងអាស៊ីប៉ាស៊ីហ្វិកកំពុងព្យាយាមបោះជំហានទៅមុខជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ដ៏សំខាន់មួយ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសឥណ្ឌាបានប្រកាសថាខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ។
អ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងហុងកុងប្រហែលពិចារណាអំពីវិធានការបន្ថែមការបង្ក្រាបលើក្រុមបាតុការប្រឆាំងនឹងរដ្ឋាភិបាលនៅក្រោយប្រធានាធិបតីចិន Xi Jinping បានចេញសេចក្តីព្រមានចំៗមួយឱ្យអាជ្ញាធរក្រុងនេះ«បញ្ចប់អំពើហិង្សាហើយធ្វើឱ្យមានរបៀបរៀបរយឡើងវិញ»។
អ្នកវិភាគនិយាយថា ការរាំងខ្ទប់ផែនទីចំនួនពីរនៅក្នុងប្រទេសវៀតណាមដែលបង្ហាញពីការទាមទារចំណែករបស់ចិននៅសមុទ្រចិនខាងត្បូងជាសញ្ញានៃកិច្ចប្រឹងប្រែងរយៈពេលយូរក្នុងការលុបចោលឯកសារដែលក្រុមមន្ត្រីយល់ថាជាការវាយប្រហារផ្នែកនយោបាយ ប៉ុន្តែមិនត្រឹមតែវៀតណាមទេដែលធ្វើដូច្នេះ។
លោក Jim Risch និងលោក Marco Rubio សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចាប់ផ្តើមការខំប្រឹងប្រែងដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់បានទទួលការអនុម័តឲ្យបានឆាប់រហ័សដែលនឹងតម្រូវឲ្យសហរដ្ឋអាមេរិកពិនិត្យមើលការធ្វើពាណិជ្ជកម្មពិសេសជាមួយទីក្រុងហុងកុង។
មនុស្សរាល់គ្នាហាក់ដូចជាបានដឹងថា នឹងមានអ្វីកើតឡើងនៅពេលកម្រិតទឹកសមុទ្រសាកលដែលបណ្ដាលមកពីបញ្ហានៃការប្រែប្រួលអាកាសធាតុ កំពុងគំរាមជន់លិចទីក្រុងហូជីមិញនៅឆ្នាំ២១០០។
ការវិនិយោគផ្ទាល់រវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានកើនឡើងដល់កំពូលនៅក្នុងឆ្នាំ ២០១៦ ដោយកើនរហូតដល់ចំនួន ៦០ ពាន់លានដុល្លារ ហើយបន្ទាប់មកបានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការបញ្ជាក់របស់វិទ្យាស្ថានស្រាវជ្រាវ Rhodium Group។
ហ្វីលីពីនយល់ព្រមពង្រឹងទំនាក់ទំនងវិស័យការពារជាតិជាមួយនឹងឥណ្ឌា ដែលជាសម្ព័ន្ធមិត្តលេចឡើងដ៏សំខាន់មួយរបស់បស្ចិមប្រទេសនៅទ្វីបអាស៊ី។ ការពង្រឹងទំនាក់ទំនងទាំងនេះគឺជាចំណែកមួយនៃការកៀរគរការគាំទ្រពីបរទេសក្នុងករណីមានការកាត់ផ្តាច់ទំនាក់ទំនងដ៏ផុយស្រួចភ្លាមៗជាមួយនឹងចិន។
បាតុករម្នាក់បានត្រូវរងរបួសជាទម្ងន់ដោយប៉ូលិសក្រុងហុងកុងកាលពីថ្ងៃចន្ទនៅក្នុងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលរីកកាន់តែធំឡើង។
អ្នកការទូតជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើង និយាយថា ឱកាសនៃការធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីភាពឡើងវិញជាមួយសហរដ្ឋអាមេរិកកំពុងកាន់តូចទៅៗជារៀងរាល់ថ្ងៃ។
នៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ខកខានមិនបានចូលរួមសន្និសីទកំពូលក្នុងតំបន់របស់សមាគមអាស៊ានម្តងទៀត ប្រទេសនានាព្យាយាមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់។
ស.រ.អា.បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ប្រទេសអាមេរិកនៅតែប្រឈមនឹងពួកសត្រូវកុម្មុយនិស្តហើយលោកសេរីត្រូវតែបន្តការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងមកពីប្រទេសរុស្ស៊ីនិងប្រទេសចិន។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រឆាំងការស្ថាបនាយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនៅឯជំនួបរបស់មេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសថៃកាលពីថ្ងៃចន្ទ។
ព័ត៌មានផ្សេងទៀត