ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Pompeo ​វាយ​ប្រហារ​ប្រទេស​ចិន​និង​រុស្ស៊ី​នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នៅ​ក្នុង​ក្រុង​ប៊ែឡាំង


លោក Mike Pompeo រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក និង​លោក​ស្រី Angela Merkel អធិកាបតី​អាល្លឺម៉ង់ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៩។
លោក Mike Pompeo រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក និង​លោក​ស្រី Angela Merkel អធិកាបតី​អាល្លឺម៉ង់ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៩។

ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍​ក្រោយ​ការ​ដួល​រលំ​កំផែង​ក្រុង​ប៊ែឡាំង​ ស.រ.អា.​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធ​មិត្ត​របស់​ប្រទេស​អាមេរិក​នៅ​តែ​ប្រឈម​នឹង​ពួក​សត្រូវ​កុម្មុយនិស្ត​ហើយ​លោក​សេរី​ត្រូវ​តែ​បន្ត​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​មក​ពីប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន។

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​នៅ​ឯ​ Brandenburg Gate នា​ក្រុងប៊ែរឡាំង​ លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​Mike Pompeo ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស​រុស្ស៊ី ​ចូល​លុក​លុយ​ប្រទេស​ជិត​ខាង​និង​បាន​សម្លាប់​ពួក​អ្នកប្រឆាំង​ខាង​នយោបាយ។ លោក​បាន​និយាយ​បន្ថែម​ថា​ អាជ្ញាធរ​រុស្ស៊ីប្រើ​ការ​ឆ្មក់​ដោយ​ពួក​ប៉ូលិស​និង​ការ​ធ្វើ​ទារុណកម្ម​ប្រឆាំង​នឹង​ពួកជន​អំបូរ Tartars ​នៅ​ក្នុង​តំបន់​គ្រីម៉េ​និង​ជនជាតិ​អ៊ុយក្រែន​ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

អ្នកការ​ទូត​កំពូល​ស.រ.អា.​រូប​នេះ​ក៏បាន​រិះ​គន់​ប្រទេស​ចិន​ដែរ។

លោក​ Pompeo ​បាន​និយាយ​ថា៖ «នៅ​ក្នុងប្រទេស​ចិន​ គណបក្ស​កុម្មុយនិស្ត​ចិន​កំពុង​រៀប​ចំ​ទស្សនវិស័យ​ថ្មីមួយ​នៃ​ការ​កាន់​អំណាច​ផ្តាច់​ការ។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង​រូបនេះបាននិយាយ​ប្រាប់ពួកអ្នកស្តាប់លោកនិយាយ​មួយក្រុម​នៅក្នុង​មូលនិធិ Korber-Stiftung ដោយ​លោក​បាន​ចោទ

ប្រកាន់​គណបក្ស​កុម្មិយនិស្ត​ចិន​ថា​បាន​ប្រើ​ប្រាស់​មធ្យោបាយ​ដើម្បី​បង្ក្រាប​ប្រជា​រាស្ត្រ​ចិន​, បដិសេធ​បុព្វសិទ្ធិ​ខាង​ធ្វើដំណើរដល់ពួកអ្នក​រិះ​គន់​និងធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រួសារ​ពលរដ្ឋ​ចិន​កាន់​សាសនា​ឥស្លាម​ ដែល​ជ្រកកោន​នៅ​ឯ​ប្រទេស​ក្រៅ។

នៅ​ក្នុង​ក្រុង​ប៉េកាំង​ ក្រសួង​ការបរទេស​ចិន​បាន​រិះ​គន់​លោក ​Pompeo ​អំពី​ការ​ថ្លែង​របស់​លោក​ទាក់​ទិន​នឹង​គណបក្ស​កុម្មិយនិស្ត។

បន្ទាប់​មក​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ក្នុង​ជំនួប​មួយ​ជា​មួយ​លោកស្រី ​Angela Merkel អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់ លោក​ Pompeo ​បាន​គូស​បញ្ជាក់​អំពី​អ្វី​ដែល​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​នេះ​នៃ​អង្គការ​អូតង់​អាច​សម្រេច​បាន​ដោយ​ធ្វើ​ការ​ជាមួយ​គ្នា៕

XS
SM
MD
LG