ពលរដ្ឋក្នុងទីក្រុងហុងកុងដែលមិនមែនជាជនជាតិចិនចំនួន ៥ សែន ៨ ម៉ឺននាក់ ដែលភាគច្រើនបានរស់នៅក្នុងទីក្រុងនេះអស់រយៈពេលជាច្រើនជំនាន់មកហើយ ហាក់រក្សាភាពស្ងៀមស្ងាត់ទាក់ទិននឹងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
មេដឹកនាំជើងចាស់នៃប្រទេសម៉ាឡេស៊ី Mahathir Mohamad បានថ្លែងថា ប្រទេសក្នុងអាស៊ីអាគ្នេយ៍ត្រូវតែរួបរួមគ្នានៅក្នុងការប្រឈមនៃសង្គ្រាមពាណិជ្ជកម្មដែលបានចាប់ផ្តើមធ្វើដោយលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ។
អ្នកវិភាគមួយចំនួនជឿថា ការទទួលការបញ្ជូនជនសង្ស័យពីប្រទេសចិនអាចបង្កប់ន័យថា ចិនអាចចាត់ទុកកោះតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន ហើយចិនមិនចាំបាច់មានកិច្ចព្រមព្រៀងបត្យាប័នដែលជាពិធីការទូទៅសម្រាប់ប្រទេសពីរនោះទេ។
អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានរិះគន់ក្រុមហ៊ុនអាមេរិកាំងដែលបានលក់គុណតម្លៃអាមេរិកដើម្បីការពារការទទួលបានទីផ្សារដើម្បីប្រាក់ចំណេញរបស់ខ្លួននៅក្នុងប្រទេសចិន។
ប្រមុខរដ្ឋប្រទេសទាំង១០របស់អាស៊ានបានរៀបចំកិច្ចប្រជុំដ៏សំខាន់ប្រចាំឆ្នាំរបស់ខ្លួននៅសប្ដាហ៍នេះ។ ប្រទេសចំនួន៤កំពុងមានជម្លោះអធិបតេយ្យភាពដែនទឹកជាមួយនឹងប្រទេសចិន ប៉ុន្តែមេដឹកនាំអាស៊ានទំនងនឹងគាំទ្រចិនទោះណាខ្លួនមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងក្តី។
បង្គន់សរុបចំនួន១១០លានបង្គន់ត្រូវបានគេសាងសង់ក្នុងរយៈពេល៦០ខែសម្រាប់ប្រជាពលរដ្ឋចំនួន៦០០លាននាក់។
ក្រុមអ្នកជំនាញខាងទឹកនិងអាកាសធាតុមកពីទូទាំងតំបន់អាស៊ីកំពុងតែសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការស្ដារធម្មជាតិ ជាជាងប្រឆាំងនឹងធម្មជាតិ ដើម្បីសង្គ្រោះ «ដីសណ្ដដែលកំពុងបាត់បង់» នៅក្នុងទ្វីបអាស៊ី ដែលមានប្រជាជនសរុបប្រមាណ៤០០លាននាក់។
នាវាល្បាតសមុទ្ររបស់ប្រទេសចិនបានចំណាយពេល ៧០ ភាគរយកាលពីមួយឆ្នាំកន្លងមកនេះ ដើម្បីល្បាតនៅក្នុងផ្នែកនៃសមុទ្រចិនខាងត្បូង ដែលទាមទារដោយប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់អង្គការស្រាវជ្រាវគោលនយោបាយមួយរបស់សហរដ្ឋអាមេរិក។ ប្រទេសម៉ាឡេស៊ីបានតបតទៅវិញតិចតួចបំផុត។
ដែនដីហុងកុងប្រុងប្រៀបសម្រាប់ការធ្វើបាតុកម្មចុងសប្ដាហ៍ប្រឆាំងនឹងរដ្ឋាភិបាលដែលឈានដល់សប្តាហ៍ទី២០ នៅក្រោយភាគីទាំងពីរបានប្រាប់ឱ្យដឹងថា ពួកគេមិនព្រមចុះចាញ់ទេ។
យុះទីហ្វុង Hagibis បានសម្លាប់មនុស្សអស់ចំនួន២៣នាក់ និងបានបក់ទៅទីក្រុង តូក្យូ មួយរយៈពេលខ្លី ខណៈដែលមនុស្សចំនួន១៦នាក់កំពុងបាត់ខ្លួន។
លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានសម្រេចដំណាក់ទីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយទាក់ទិនជាមួយការទិញផលិតផលកសិកម្ម រូបិយបណ្ណ និងផ្នែកខ្លះនៃការការពារកម្មសិទ្ធិបញ្ញា។
ព័ត៌មានផ្សេងទៀត