ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយលោក Ma Ying-jeou អតីតប្រធានាធិបតីកោះតៃវ៉ាន់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានបិទបញ្ចប់ «ដំណើរសន្តិភាព» ១១ ថ្ងៃរបស់លោក Ma ដែលមានគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់និងប្រទេសចិន។
លោក Biden និងលោក Kishida បានលាតត្រដាងផែនការនេះកាលពីថ្ងៃពុធដើម្បីរៀបចំរចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅជប៉ុនឡើងវិញ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតតាំងពីទសវត្សរ៍ ១៩៦០ មក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំកំពូលលើកដំបូងបង្អស់ជាមួយមេដឹកនាំជប៉ុននិងហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះដើម្បីបង្ហាញការគាំទ្រចំពោះហ្វីលីពីនប្រឆាំងនឹងភាពច្រឡោងខាមកាន់តែខ្លាំងរបស់ចិននៅសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida មកកាន់សេតវិមាននៅថ្ងៃពុធនេះសម្រាប់ទស្សនកិច្ចផ្លូវការមួយដែលមានបំណងបង្កើនទំនាក់ទំនងទ្វេភាគីដើម្បីទប់ទល់នឹងវិធានការគឃ្លើនរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
ក្រុមអ្នកជួយសង្គ្រាះក្នុងកោះតៃវ៉ាន់ ប្រឈមនឹងការគំរាមកំហែងនៃការបាក់ដី និងថ្មបាក់ធ្លាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ នៅក្នុងការរុករកអ្នកបាត់ខ្លួនចំនួនជាងដប់នាក់ពីការរញ្ជួយដីក្នុងសប្តាហ៍នេះ ខណៈដែលអ្នកស្លាប់សរុបបានកើនដល់១២នាក់
គណបក្សប្រឆាំងធំជាងគេនៅប្រទេសតួកគីបានរក្សាការគ្រប់គ្រងរបស់ខ្លួនក្នុងក្រុងសំខាន់ៗហើយបានឈ្នះឆ្នោតច្រើននៅកន្លែងឯទៀតៗក្នុងការបោះឆ្នោតក្នុងមូលដ្ឋានកាលពីថ្ងៃអាទិត្យទី៣១ ខែមីនា នៅក្នុងដំណើរថយក្រោយធំមួយសម្រាប់លោកប្រធានាធិបតី Recep Erdogan។
សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនកំពុងត្រៀមលក្ខណៈនៅក្នុងការបង្ហាញផែនការអំពីការរៀបចំឡើងវិញនូវបញ្ជាការដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន ដែលនេះនឹងក្លាយជាការធ្វើវិសិដ្ឋកម្មដ៏ធំបំផុតលើសម្ព័ន្ធភាពសន្តិសុខរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
គ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័របានកើតឡើងនៅតៃវ៉ាន់នៅព្រឹកថ្ងៃពុធនេះ ដោយបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងនិងអគារមួយចំនួនដួលផ្អៀងនៅភាគខាងកើតកោះតៃវ៉ាន់។ មនុស្សយ៉ាងតិច ៩ នាក់បានស្លាប់និងជាង ៩០០ នាក់បានរងរបួស។
ការចោទប្រកាន់នេះកើតឡើងមួយថ្ងៃ ក្រោយពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានចាត់វិធានការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលក្រុមចោរលួចព័ត៌មានវិទ្យាចិនបានធ្វើទៅលើប្រទេសខ្លួន។
នៅក្នុងអត្ថបទមួយក្នុងទស្សនាវដ្ដី Foreign Policy កាលពីពេលថ្មីៗនេះ អ្នកស្រី វិភាគបាននិយាយថា តួនាទីរបស់ចិននៅក្នុងការសម្របសម្រួលការផ្សះផ្សាជម្លោះរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់កាលពីឆ្នាំមុនបានបង្កើនក្ដីសង្ឃឹមថាចិនអាចបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាបាន។
ការអនុម័តច្បាប់ទីពីរស្ដីពីសន្តិសុខជាតិរបស់ទីក្រុងហុងកុងកាលពីថ្ងៃទី ១៩ ខែមីនា បានរងការរិះគន់ពីសំណាក់រដ្ឋាភិបាលបរទេសមួយចំនួន ខណៈដែលអង្គភាពអាជីវកម្មខ្លះថា ច្បាប់នេះនឹងជំរុញឱ្យអាជីវកម្មបរទេសចាកចេញពីទីក្រុងនេះកាន់តែលឿន។
ការរួមបញ្ចូលគ្នានៃរូបភាពដែលបានបង្កើតនៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2024 បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ខាងឆ្វេង និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ។
ព័ត៌មានផ្សេងទៀត
No media source currently available