ការផ្តល់សច្ចាប័ននេះ ធ្វើឡើងពេលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែនថា កូរ៉េខាងជើង បានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។
លោក Borrell និងលោក Takeshi Iwaya ដែលជាសមភាគីជប៉ុនរបស់លោក បានបង្ហាញកិច្ចព្រមព្រៀងនេះដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើសមយុទ្ធយោធារួម ការផ្លាស់ប្តូរព័ត៌មានទាក់ទិននឹងវិស័យការពារជាតិ និងសន្តិសុខអវកាស ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
អ្នកស្រី Choe បានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅចំពេលដែលក្រុមបស្ចិមប្រទេសជឿថាទាហានកូរ៉េខាងជើងរហូតដល់ ១០.០០០ នាក់កំពុងហ្វឹកហ្វឺននៅក្នុងប្រទេសរុស្ស៊ីនិងកំពុងជិតចូលប្រឡូកនៅក្នុងសង្គ្រាមរយៈពេលជាងពីរឆ្នាំកន្លងមកនេះហើយនៅខាងភាគីរុស្ស៊ី។
ក្រសួងការពារជាតិសហដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រហែល១ម៉ឺននាក់ទៅហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ី ដែលច្រើនជាង៣ ដងនៃការប៉ាន់ស្មានកាលពីពេលមុន។
លោក Ishiba អាយុ ៦៧ ឆ្នាំ បានទទូចកាលពីថ្ងៃចន្ទថាលោកនឹងនៅបន្តកាន់តំណែង ដោយនិយាយថាលោកនឹងមិនអនុញ្ញាតឲ្យមាន «តំណែងនយោបាយនៅចំហ» ក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ ក្នុងពិភពលោកនេះទេ។
ប្រធានអង្គការអូតង់ (NATO) លោក Mark Rutte បានថ្លែងក្នុងសន្និសីទកាសែតមួយថា៖ «កិច្ចសហប្រតិបត្តិការយោធាដែលកាន់តែស៊ីជម្រៅរវាងរុស្ស៊ីនិងកូរ៉េខាងជើងគឺជាការគំរាមកំហែងចំពោះសន្តិសុខទាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងតំបន់អឺរ៉ុបអាត្លង់ទិក»។
លោក Lai ថ្លែងបែបនេះក្នុងពេលលោកទៅកោះ Kinmen ដែលនៅជាប់នឹងចិនដើម្បីប្រារព្វខួបទី ៧៥ នៃជ័យជម្នះលើកងកម្លាំងកុម្មុយនីស្តក្នុងសមរភូមិ Guningtou។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយថា៖ «យោងតាមដំណោះស្រាយដែលព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះរវាងឥណ្ឌានិងចិន ...កងទ័ពជួរមុខនៃប្រទេសទាំងពីរកំពុងអនុវត្តការងារដែលពាក់ព័ន្ធ ដោយដំណើរការទៅមុខដោយរលូនមកដល់ពេលនេះ»។
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភារុស្ស៊ីបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីអនុម័តលើកិច្ចព្រមព្រៀងផ្នែកការពារជាមួយកូរ៉េខាងជើង ដែលកិច្ចព្រមព្រៀងនេះនឹងផ្ដល់នូវ «ការជួយជ្រោមជ្រែងទៅវិញទៅមក» ប្រសិនបើភាគីណាមួយប្រឈមនឹងការឈ្លានពាន។
ក្រុមមន្ត្រីមកពីក្រសួងកិច្ចការសេដ្ឋកិច្ចរបស់តៃវ៉ាន់ ក៏បានដាក់ចេញនូវផែនការជំរុញថាមពលបម្រុង និងការផ្គត់ផ្គង់ថាមពលរបស់តៃវ៉ាន់ផងដែរ។
លោក Erdogan បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅខាងក្រៅកិច្ចប្រជុំ BRICS ក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ីថា «យើងមានទុក្ករបុគ្គលបួននាក់។ យើងមានអ្នករបួស ១៤នាក់។ ខ្ញុំសូមថ្កោលទោសចំពោះការវាយប្រហារភេរវកម្មដ៏សាហាវនេះ»។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធទាំងនោះគឺជាផ្នែកមួយនៃការហ្វឹកហ្វឺនរបស់ចិនជាប្រចាំ ហើយខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
ព័ត៌មានផ្សេងទៀត
No media source currently available