ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយប្រហារ​សំដៅ​ក្រុមហ៊ុន​ការពារជាតិ​តួ​ក​គី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់ និង​របួស​ ១៤​នាក់


ផ្សែង​ហុយ​ឡើង​ខណៈ​ក្រុម​សង្គ្រោះ​បន្ទាន់ និង​មន្ត្រី​ប៉ូលិស​ចូលរួម​នៅ​ខាង​ក្រៅ​ក្រុមហ៊ុន Turkish Aerospace Industries Inc. នៅ​ជាយក្រុង​អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ផ្សែង​ហុយ​ឡើង​ខណៈ​ក្រុម​សង្គ្រោះ​បន្ទាន់ និង​មន្ត្រី​ប៉ូលិស​ចូលរួម​នៅ​ខាង​ក្រៅ​ក្រុមហ៊ុន Turkish Aerospace Industries Inc. នៅ​ជាយក្រុង​អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

ប្រធានាធិបតីតួ​ក​គី លោក Recep Tayyip Erdogan បាន​និយាយ​ថា ក្រុម​អ្នកវាយ​ប្រហារ​បាន​បំផ្ទុះ​អាវុធ និង​បាន​បាញ់​ប្រហារ​នៅ​ក្នុង​ការវាយប្រហារមួយ​កាល​ពី​ថ្ងៃ​ពុធ ទៅ​លើ​ទីតាំង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍និង​ការពារជាតិ​តួកគី TUSAS ហើយបាន​សម្លាប់​មនុស្ស ៤ នាក់ និង​ជាច្រើន​នាក់​ទៀត​រង​របួស។

រដ្ឋមន្ត្​រីក្រសួង​មហាផ្ទៃ​តួកគី លោក Ali Yerlikaya បាន​និយាយ​ថា យ៉ាងហោចណាស់​អ្នក​វាយប្រហារ​ពីរ​នាក់​បាន​ស្លាប់។

លោក Erdogan បាន​និយាយ​ក្នុងអំឡុង​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​ខាងក្រៅកិច្ច​ប្រជុំ BRICS ក្នុង​ទីក្រុង Kazan ប្រទេសរុស្ស៊ីថា «យើង​មានទុក្ករបុគ្គលបួននាក់។ យើង​មាន​អ្ន​ករបួស ១៤នាក់។ ខ្ញុំ​សូម​ថ្កោល​ទោស​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​សាហាវ​នេះ​ ហើយ​សូម​ជូន​ពរ​ដល់​ទុក្ករបុគ្គល របស់ យើង»។

លោក Putin បាន​ចូលរួម​ការ​រំលែក​ទុក្ខ​ដល់​ លោក Erdogan ចំពោះ​ការ​វាយប្រហារ​នេះ។

លោក Selim Cirpanoglu អភិបាល​ស្រុក Kahramankazan បាន​ប្រាប់​សារព័ត៌មាន Associated Press ថា ការវាយ​ប្រហារ​លើ​ក្រុមហ៊ុន​នៅ​ជាយ​ក្រុង Ankara ប្រទេស​តូកគីបាន​ធូរស្រាល ប៉ុន្តែ​មិនអាច​ផ្តល់ព័ត៌​មាន​លម្អិត​បន្ថែមបានទេ។

វាមិន​ច្បាស់​ថា​អ្នកណា​អាច​នៅ​ពី​ក្រោយ​ការវាយប្រហារនេះ។ ក្រុម​សកម្មប្រយុទ្ធ​ឃឺដ ដែល​ជា​ក្រុម​រដ្ឋ​ឥស្លាម និង​ពួកឆ្វេងនិយមជ្រុល​ បាន​ធ្វើ​ការ​វាយប្រហារ​នៅក្នុង​ប្រទេស​តួកគី​នា​ពេល​កន្លង​មក៕

XS
SM
MD
LG