នេះជាការសន្ទនាគ្នាដោយផ្ទាល់ដំបូងរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិន ចាប់តំាងពីអាមេរិកបានបាញ់បាឡុងឈ្លបយកការណ៍របស់ចិនកាលពីខែកុម្ភៈមក។
សមាជិកសភាហ្វីលីពីនកំពុងពិចារណាបង្កើតការហ្វឹកហ្វឺនយោធាជាកាតព្វកិច្ចសម្រាប់និស្សិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យទាំងអស់ ដែលជាសំណើបង្កឱ្យមានភាពចម្រូងចម្រាស។ លោកDave Grunebaum រាយការណ៍ពីទីក្រុង Quezon ។
កូរ៉េខាងជើងកាលពីថ្ងៃពុធបានប៉ុនប៉ងបាញ់ផ្កាយរណបយោធាឈ្លបយកការណ៍ដំបូងរបស់ខ្លួន។ ការប៉ុនប៉ងនេះបានទទួលបរាជ័យ ដោយមីស៊ីលធ្លាក់ចូលក្នុងមហាសមុទ្រ ប៉ុន្តែបានបង្កឱ្យពលរដ្ឋក្រុងសេអ៊ូលភ័យរន្ធត់។
នៅក្នុងប្រទេសហ្វីលីពីន កុមារជាច្រើននាក់នៅមិនទាន់បានចាក់វ៉ាក់សាំងការពារជាប្រចាំនៅឡើយទេ។ ដូច្នេះនៅពេលនេះ ក្រុមបុគ្គលិកសុខាភិបាលកំពុងធ្វើយុទ្ធនាការដ៏សំខាន់មួយដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងនានាដល់កុមារ។
និស្សិតប៉ាពូអាស៊ីនូវែលហ្គីណេបានលើកឡើងពីការព្រួយបារម្ភ និងទាមទារឱ្យកិច្ចព្រមព្រៀងនេះមានការត្រួតពិនិត្យជាសាធារណៈ និងមានតម្លាភាព មុនពេលវាត្រូវបានចុះហត្ថលេខា។
បេសកជនពិសេសរបស់ប្រទេសចិនលោក Li Hui បានធ្វើដំណើរទៅដល់ទីក្រុងកៀវនៃប្រទេសអ៊ុយក្រែនកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិននៅក្នុងការសម្របសម្រួលរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកថា ខ្លួនជឿទៅលើការប្រាស្រ័យទាក់ទងដោយបើកចំហ «ដើម្បីធានាថាការប្រកួតប្រជែងមិនធ្លាក់ក្នុងជម្លោះ»។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ ដែលមានរយៈពេល៣សប្តាហ៍។
គណបក្ស Move Forward និងគណបក្ស Pheu Thai ឈ្នះបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុនដោយបានផ្ដួលគណបក្សអភិរក្សនិយមដែលគាំទ្រដោយយោធារាជានិយមដែលបានដឹកនាំរដ្ឋាភិបាលតាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។
ការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងឥណ្ឌានិងចិន ដែលបានពង្រាយទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែនជួរភ្នំហិមាល័យបានឈានចូលដល់ឆ្នាំទី៤ហើយ។
សភាទទួលបន្ទុកសិទ្ធិមនុស្សអាស៊ាន APHR ពេញចិត្តនឹងចំណងទាក់ទងដ៏រឹងមាំរវាងគណបក្ស Move Forward ហើយជំហរសិទ្ធិមនុស្សដ៏រឹងមាំរបស់គណបក្សនេះនឹងជួយជំរុញបន្ថែមដល់កិច្ចពិភាក្សានានាក្នុងគោលបំណងបញ្ចប់ការសម្លាប់រង្គាលនៅប្រទេសមីយ៉ាន់ម៉ា។
ប្រទេសថៃនៅព្រឹកថ្ងៃចន្ទនេះទទួលបានលទ្ធផលបោះឆ្នោត ដោយមានគណបក្ស Move Forward ត្រូវបានគាំទ្រដោយយុវជនថៃរាប់លាននាក់ និងបានឈ្នះអាសនៈច្រើនបំផុតក្នុងការបោះឆ្នោតជាតិ។
ព័ត៌មានផ្សេងទៀត
No media source currently available