ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ខ្លួនបានប្រទះឃើញបាឡុងឈ្លបការណ៍យោធាចិនមួយ ហោះនៅច្រកសមុទ្រតៃវ៉ាន់ និងឃើញចិនកំពុងចល័តយន្តហោះនិងនាវាយោធាក្នុងទ្រង់ទ្រាយធំជាច្រើនគ្រឿងទៀតផងដែរ។
ប្រទេសជប៉ុនបានសន្យាថានឹងផ្តល់ថវិកាចំនួន៤,៥ពាន់លានដុល្លារដល់អ៊ុយក្រែនសម្រាប់ការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
ការវាយប្រហារតាមដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធកំពង់ផែមួយចំនួននៅក្នុងតំបន់ Odesa របស់អ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់អភិបាលតំបន់Odesa លោក Oleh Kiperនៅថ្ងៃព្រហស្បតិ៍នេះ។
មន្ត្រីសហភាពអឺរ៉ុបនិងមន្ត្រីចិននឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងបង្អស់តាំងពីឆ្នាំ២០១៩ មកនៅក្នុងសប្ដាហ៍នេះ ដោយគេរំពឹងថាថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចសាកលលោក។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy មានគម្រោងចូលរួមប្រជុំនៅថ្ងៃពុធនេះតាមវីដេអូជាមួយក្រុមមេដឹកនាំមកពីក្រុមប្រទេសដែលមានឧស្សាហកម្មនាំមុខទាំង៧ ឬG7។
ទាហានអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានប្រយុទ្ធគ្នានៅថ្ងៃពុធនេះនៅក្នុងតំបន់ហ្កាហ្សា (Gaza) ដោយសង្គ្រាមនេះបានដាក់សម្ពាធកាន់តែខ្លាំងឡើងលើជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងប្រឈមការលំបាកនៅក្នុងការស្វែងរកទីជម្រកនិងលទ្ធភាពទទួលបានជំនួយមនុស្សធម៌។
កិច្ចព្រមព្រៀងបច្ចេកវិទ្យាថ្មីនេះ ជាជំហានបន្ទាប់មួយទៀត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែធំថែមទៀត ជាមួយប្រទេសអូស្ត្រាលី ដែលត្រូវបានប្រកាសកាលពីដំបូងក្នុងឆ្នាំ២០២១។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានលើកឡើងថា៖ «កងកម្លាំងហ៊ូធីបានវាយប្រហារលើនាវាពាណិជ្ជកម្មជាច្រើននៅក្នុងសមុទ្រក្រហមកាលពីព្រឹកមិញនេះ។ នាវាពិឃាដ USS Carney របស់សហរដ្ឋអាមេរិកបានជួយនៅក្នុងស្ថានការណ៍ខ្លះនិងបានបាញ់ទម្លាក់ដ្រូនរបស់ក្រុមហ៊ូធីដែលបាញ់សំដៅទិសដៅទូទៅរបស់ខ្លួន»។
រូបភាពនិងវីដេអូនៅលើបណ្ដាញសង្គមអនឡាញបានបង្ហាញឱ្យឃើញក្រុមអ្នកតវ៉ាស្រែកពាក្យស្លោកគាំទ្របាឡេស្ទីននិងកាន់បដាជាច្រើនដែលបដាមួយសរសេរអក្សរថា៖ «បញ្ឈប់ការផ្ដល់អាវុធដល់អ៊ីស្រាអែល។ ដោះលែងប៉ាឡេស្ទីន»។
ក្រុមហ៊ុនប្រេងឥន្ធនៈនិងឧស្ម័នចំនួន ៥០ បានព្រមព្រៀងគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នមេតានឱ្យបានក្បែរសូន្យនិងបញ្ឈប់ការដុតឧស្ម័នជាប្រចាំនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យបាននៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។
ស្ត្រីស៊ូដង់ដែលមានប្រវត្តិផ្សេងៗគ្នាបានជួបប្រជុំគ្នាកាលពីពេលថ្មីនៅក្នុងទីក្រុងណៃរ៉ូប៊ីដើម្បីពិភាក្សាសង្គ្រាមដ៏ឃោរឃៅដែលបានបំផ្លាញប្រទេសរបស់ពួកគេក្នុងរយៈពេល៧ខែកន្លងមកនេះ។
ព័ត៌មានផ្សេងទៀត