ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសម្ព័ន្ធអូតង់ បានបើកកិច្ចពិភាក្សារយ:ពេល២ថ្ងៃកាលពីថ្ងៃអង្គារក្នុងទីក្រុងព្រុចសែល ដោយដាក់ការគាំទ្រអ៊ុយក្រែនក្នុងរបៀបវារ:កំពូល ពេលអ៊ុយក្រែនប្រយុទ្ធដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ីដែលបានចាប់ផ្តើមកាលពីជិត៣ឆ្នាំមុន។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថ្លែងនៅព្រឹកថ្ងៃពុធនេះថា លោកនឹងដកចេញនូវ«ច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន» ក្នុងពេលឆាប់ៗ ដែលលោកបានប្រកាសដាក់ក្នុងរាត្រីដ៏តានតឹងខាងផ្នែកនយោបាយមួយ
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានថ្លែងថា លោកនឹង«រារាំង» ផែនការទិញក្រុមហ៊ុន US Steel ដោយក្រុមហ៊ុនជប៉ុន Nippon Steel ក្នុងតម្លៃ១៤,៩ពាន់លានដុល្លាររួមបញ្ចូលទាំងបំណុល។
តុលាការមួយក្នុងប្រទេសវៀតណាម កាលពីថ្ងៃអង្គារបានតម្កល់ទោសប្រហារជីវិតមហាសេដ្ឋីខាងអចលនទ្រព្យអ្នកស្រី Truong My Lan ក្រោយពីបដិសេធបណ្តឹងឧទ្ធរណ៍របស់អ្នកស្រីជំទាស់ការកាត់ទោសរបស់សាលាដំបូងពីបទកិបកេងនិងសូកប៉ាន់ក្នុងសំណុំរឿងគៃបន្លំប្រាក់១២ពាន់លានដុល្លារដ៏ល្បីសុះសាយមួយ។
សហរដ្ឋអាមេរិកថ្លែងថាខ្លួនកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពដែលវិវត្តយ៉ាងឆាប់រហ័សនៅ កូរ៉េខាងត្បូង ទីដែលលោកប្រធានាធិបតី Yoon Suk Yeol បានប្រកាស «ច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន»
អ្នកវិភាគនិយាយថា ការចោទប្រកាន់ទាំងនោះអាចធ្វើ ឱ្យបាត់ទំនុកចិត្តសម្រាប់អ្នកវិនិយោគនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣នៅទ្វីបអាស៊ី នៅពេលដែលប្រទេសនេះកំពុងព្យាយាមទាក់ទាញវិនិយោគិនបរទេស។
កាលពីខែឧសភា អតីតប្រធានាធិបតីលោក Donald Trump ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទឧក្រិដ្ឋចំនួន ៣៤មានតាំងពីការក្លែងបន្លំកំណត់ត្រាអាជីវកម្ម រហូតដល់បំបិទព័ត៌មានដែលនាំឲ្យខូចកិត្តិយសនៅមុនការបោះឆ្នោតឆ្នាំ ២០១៦ របស់លោក។ ការកាត់ទោសលោកត្រូវបានពន្យារពេលរហូតដល់ក្រោយការបោះឆ្នោត
ឥណ្ឌូណេស៊ីនៅមិនទាន់ទទួលស្គាល់ការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូងទេ។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោក Sugiono ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ។
កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានប្រកាសដាក់កំហិតថ្មីលើការនាំចេញដែលមានបំណងសំដៅលើសមត្ថភាពរបស់ចិនក្នុងការផលិតអង្គធាតុពាក់កណ្ដាលចម្លង (semiconductor)
លពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អ្នកស្រី Annalena Baerbock បានព្រមានរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថាការគាំទ្ររបស់ចិនចំពោះរុស្ស៊ីនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងអាល្លឺម៉ង់និងចិន និងបានជំរុញចិនឱ្យជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
យោធាកូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃសុក្រថាខ្លួនបានបញ្ជាឱ្យយន្តហោះចម្បាំងរបស់ខ្លួនធ្វើប្រតិបត្តិការបន្ទាន់ ពេលយន្តហោះយោធាចិន ៥ គ្រឿងនិងយន្តហោះយោធារុស្ស៊ី ៦ គ្រឿងបានហោះកាត់តាមតំបន់ការពារដែនអាកាសរបស់ខ្លួន។
ការផ្តល់មីនប្រឆាំងមនុស្សរបស់អាមេរិកដល់អ៊ុយក្រែនដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបានបង្កជា «វិបត្តិ» ដល់សន្ធិសញ្ញាហាមប្រាមមីនជាសាកល។ នេះបើយោងតាមក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងមីនដែលបានជួបប្រជុំគ្នានៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ព័ត៌មានផ្សេងទៀត
No media source currently available