ការផ្ទេរអំណាចនេះមិនត្រឹមតែជាការតែងតាំងមនុស្សដើម្បីបំពេញមុខងារផ្សេងៗនោះទេ ប្រធានាធិបតីជាប់ឆ្នោតភាគច្រើនក៏ស្ដាប់ការផ្ដល់ដំណឹងអំពីបញ្ហាស៊ើបការណ៍សម្ងាត់ជារៀងរាល់ថ្ងៃឬស្ទើរតែរាល់ថ្ងៃក្នុងអំឡុងពេលនេះផងដែរ។
លោកត្រាំសម្រេចបានជ័យជម្នះដ៏គួរឱ្យកត់សម្គាល់មួយនៅតាមផ្នែកប្រជាសាស្រ្តផ្សេងៗរួមមាន បុរស ស្រ្តី និងអ្នកបោះឆ្នោតឡាទីន។
លោក Donald Trump បានក្លាយជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបន្ទាប់ពីឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៥ ខែវិច្ឆិកា។ ឥឡូវនេះក្រុមអន្តរកាលឬក្រុមផ្ទេរអំណាចរបស់លោកកំពុងចាប់ផ្តើមដំណើរការហើយដើម្បីឲ្យទាន់ពេលលោកស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
តំបន់អាស៊ីអាគ្នេយ៍ដែលមានរោងចក្ររថយន្តនិងគ្រឿងអេឡិចត្រូនិករាប់ចាប់ពីប្រទេសថៃដល់វៀតណាមនិងម៉ាឡេស៊ី ទំនងជានឹងទទួលបានផលពីការខាតបង់របស់ចិន។ នេះបើផ្អែកតាមក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនៅក្នុងតំបន់។
អ្នកចូលរួមក្នុងការស្ទង់មតិនេះចំនួន ៦២% ដែលក្នុងនោះមានអ្នកគាំទ្របក្សប្រជាធិបតេយ្យចំនួន ៩៤% និងអ្នកគាំទ្របក្សសាធារណរដ្ឋចំនួន ៣៤% បាននិយាយថា គោលនយោបាយរបស់លោក Trump ទំនងជា «នឹងរុញច្រានបំណុលថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកឱ្យឡើងកាន់តែខ្ពស់»។
លោក Biden បានសន្យាថា នឹងផ្ទេរអំណាចឱ្យលោក Trump វិញដែលធ្លាប់បានជំរុញអ្នកគាំទ្រខ្លួនឱ្យសម្រុកចូលវិមានសភាពេលដែលសភាទទួលស្គាល់ជ័យជម្នះការបោះឆ្នោតឆ្នាំ២០២០របស់លោក Biden។
ផែនការរបស់លោក Donald Trump ទាមទារឱ្យលោកសម្រេចកិច្ចការសំខាន់ៗនៃយុទ្ធនាការឃោសនាបោះឆ្នោតដូចជា សន្តិសុខព្រំដែន ការពង្រឹងសេដ្ឋកិច្ច និងដាក់អាមេរិកជាអាទិភាព។ ខណៈពេលដែលការសន្យារបស់លោកមានលក្ខណៈមោះមុត ព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រដើម្បីសម្រេចកិច្ចការទាំងនោះមានតិចតួចណាស់។
ការកាត់បន្ថយនេះ និងទម្លាក់អត្រាគោលរបស់ធនាគារកណ្តាលដល់ប្រហែល ៤,៦ភាគរយ ធ្លាក់ចុះពីកម្រិត ៥,៣ភាគរយ ខ្ពស់បំផុតក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយ មុនពេលកិច្ចប្រជុំខែកញ្ញា។
សូម្បីតែមុនការបោះឆ្នោតក៏ដោយ ប្រធានក្រុមការងារដំណើរការផ្ទេរអំណាចលោក Howard Lutnick និងអ្នកស្រី Linda McMahon បានជួបជាមួយបណ្តាបេក្ខជនដែលមានសក្តានុពលមួយចំនួនសម្រាប់ការងារកំពូលៗ ទាំងនៅក្នុងសេតវិមាន ឬសម្រាប់ដឹកនាំថ្នាក់ក្រសួង និងទីភ្នាក់ងារផ្សេងៗទៀតរបស់រដ្ឋាភិបាល ។
លោក Biden បាននិយាយថា៖ «អ្វីមួយដែលខ្ញុំសង្ឃឹមថាពួកយើងអាចធ្វើបាន មិនថាអ្នកបោះឆ្នោតឱ្យអ្នកណានោះទេ គឺការមិនមើលគ្នាទៅវិញទៅមកជាសត្រូវទេ ប៉ុន្តែជាបងប្អូនជនជាតិអាមេរិក។ហើយចូរនាំគ្នាបន្ថយកម្តៅ»។
ធនាគារជាតិសហរដ្ឋអាមេរិកបានសម្រេចកាត់បន្ថយអត្រាការប្រាក់ជាលើកទី២ចំនួន ០,២៥% នៅថ្ងៃព្រហស្បតិ៍នេះ។ ចំណាត់ការថ្មីនេះធ្វើឲ្យអត្រាការប្រាក់ជាតិធ្លាក់ចុះមកនៅត្រឹម ៤,៦%។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់ថា៖ «យើងបាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកស្ថិតក្នុងជំហរមួយដើម្បីបញ្ចប់ជម្លោះនេះ» ហើយលោក Donald Trump នឹងត្រូវបានវាយតម្លៃ «លើសកម្មភាពជាក់ស្តែង»។
ព័ត៌មានផ្សេងទៀត