ការព្រមានរបស់ FBI ក៏បានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការគិតក្នុងសហរដ្ឋអាមេរិក ពីការអាចមកដល់របស់ក្រុមភេរវករ IS និងក្រុមពាក់ព័ន្ធអាហ្វហ្កានីស្ថានលើទឹកដីអាមេរិក ដែលក្រុមនេះបានអះអាងទទួលខុសត្រូវលើការវាយប្រហារកាលពីថ្ងៃទី២២ ខែមីនា លើសាលប្រគំតន្ត្រី Crocus City នៅប្រទេសរុស្ស៊ី។
លោក Trump ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដែលគេសន្មតទុកសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះនឹងមើលដំណើរការសវនាការនេះចេញពីតុរបស់ចុងចោទនៅក្នុងសវនាការមួយដែលអាចធ្វើឡើង ៤ ថ្ងៃក្នុងមួយសប្ដាហ៍នៅក្នុងរយៈពេលមួយខែកន្លះខាងមុខ។
កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើឱ្យសហរដ្ឋអាមេរិកយកឈ្នះលើ «ភាពមិនជឿទុកចិត្តលើខ្លួនឯង» នៅពេលលោកថ្លែងសរសើរអំពីភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកនៅក្នុងសភាអាមេរិក។
អស់រយៈពេលជាច្រើនខែបន្ទាប់ពីប្រទេសហ្វីលីពីនបានដកខ្លួនចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនមក សហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសហ្វីលីពីន។
លោក Biden បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនោះថា៖ «ការប្តេជ្ញាចិត្តផ្នែកការពាររបស់សហរដ្ឋអាមេរិកចំពោះប្រទេសជប៉ុននិងប្រទេសហ្វីលីពីនគឺរឹងមាំមិនអាចបំបែកបាន»។
លោក Biden និងលោក Kishida បានលាតត្រដាងផែនការនេះកាលពីថ្ងៃពុធដើម្បីរៀបចំរចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅជប៉ុនឡើងវិញ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតតាំងពីទសវត្សរ៍ ១៩៦០ មក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំកំពូលលើកដំបូងបង្អស់ជាមួយមេដឹកនាំជប៉ុននិងហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះដើម្បីបង្ហាញការគាំទ្រចំពោះហ្វីលីពីនប្រឆាំងនឹងភាពច្រឡោងខាមកាន់តែខ្លាំងរបស់ចិននៅសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida មកកាន់សេតវិមាននៅថ្ងៃពុធនេះសម្រាប់ទស្សនកិច្ចផ្លូវការមួយដែលមានបំណងបង្កើនទំនាក់ទំនងទ្វេភាគីដើម្បីទប់ទល់នឹងវិធានការគឃ្លើនរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Jenet Yellen និងក្រុមការងាររបស់អ្នកស្រីទើបនឹង បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃអង្គារនេះ ដែលនៅទីនោះ ពួកគេបានព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏ធំបំផុតរវាងប្រទេសទាំងពីរ
កាលពីថ្ងៃចន្ទទី១ខែមេសា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានប្រកាសអំពីភាពដៃគូថ្មីអំពីវិទ្យាសាស្ត្រនៃសុវត្ថិភាពបញ្ញាសិប្បនិម្មិត ខណៈការព្រួយបារម្ភកាន់តែខ្លាំងឡើងអំបញ្ញាសិប្បនិម្មិតជំនាន់ក្រោយៗទៀត។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានទៅដល់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ និងស្ថិតនៅទីនោះជិតមួយសប្តាហ៍ដើម្បីជួបប្រជុំថ្នាក់ខ្ពស់ជាមួយមន្ត្រីចិននិងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ដែលមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន។
ព័ត៌មានផ្សេងទៀត