សេចក្ដីព្រាងច្បាប់នេះមានបំណងហាមឃាត់មិនឱ្យប្រើកម្មវិធីទូរស័ព្ទដ៏ពេញនិយមនេះ ប្រសិនបើម្ចាស់របស់កម្មវិធីនេះដែលមានមូលដ្ឋាននៅប្រទេសចិនមិនព្រមលក់ភាគហ៊ុនរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកលោក Buttigieg និយាយថា ខណៈពេលដែលវានៅថ្មីពេកដើម្បីដឹងឱ្យពិតប្រាកដពីផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនោះ ទំហំនៃការប៉ះពាល់គឺមិនតូចឡើយ»។
ថវិកាដែលរៃអង្គាសបានដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាការបង្ហាញឱ្យឃើញដ៏ធំមួយនៃការគាំទ្ររបស់គណបក្សប្រជាធិបតេយ្យចំពោះលោក Biden នៅចំពេលដែលអត្រាគាំទ្រលោកស្ថិតនៅទាបជាបន្តរហូតមក។
ក្រុមមន្ត្រីសង្គ្រោះបន្ទាន់នៅក្នុងទីក្រុង Baltimore នៃរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិកបានទៅដល់កន្លែងកើតហេតុនៃការបាក់ស្ពានដ៏សំខាន់មួយរបស់ទីក្រុងនេះ។
លោក John Kirby បានទទួលស្គាល់ថា លោក Netanyahu បានលុបចោលភ្លាមៗនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺដោយសារលោកប្រឆាំងនឹងការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចមួយរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទអំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
តុលាការសហរដ្ឋអាមេរិកបានសម្រេចទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីកសិកម្មជាន់ខ្ពស់កម្ពុជាមួយរូបគឺលោកគ្រី ម៉ះផល បន្ទាប់ពីរកឃើញថាគ្មានទោសក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងរួមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។
លោក Donald Trumpនៅថ្ងៃចន្ទនេះត្រូវតែបង់ប្រាក់ ៤៥៤ លានដុល្លារដើម្បីប្ដឹងសារទុក្ខ។ អាមេរិកនិងជប៉ុននឹងបង្ហាញផែនការមួយនៅខែក្រោយដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរបស់យោធាអាមេរិកនៅក្នុងប្រទេស។ តារាកំប្លែងលោក Kevin Hart ទទួលបានពានរង្វាន់ Mark Twain Prize កាលពីថ្ងៃអាទិត្យ៕
សេចក្តីព្រាងច្បាប់នេះដែលត្រូវបានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍មានឡើងជិត៦ខែចូលដល់ក្នុងឆ្នាំថវិកាបច្ចុប្បន្នហើយនឹងអនុញ្ញាតឱ្យសភាបញ្ចប់កិច្ចការខ្លួនក្នុងការផ្តល់ប្រាក់ឱ្យរដ្ឋាភិបាលរហូតដល់ខែកញ្ញា។
យោងតាមរបាយការណ៍របស់អ្នកស្រាវជ្រាវអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុនបានឱ្យដឹងថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ស្ថាប័នហិរញ្ញវត្ថុចិនបានផ្តល់ប្រាក់កម្ចីចំនួន ១,៣៤ លានលានដុល្លារ ដល់ប្រទេសកំពុងអភិវឌ្ឍន៍។
កម្មវិធីបង្ហោះវីដេអូខ្លីៗមួយនេះ មានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនឈ្មោះ ByteDance ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគណបក្សកុម្មុយនីស្តចិន។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះបានជួបនៅក្នុងសន្និសីទតាមវីដេអូជាមួយរដ្ឋមន្ត្រីប្រទេសស៊ីប ចក្រភពអង់គ្លេស អេមីរ៉ាតអារ៉ាប់រួម កាតា សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិដើម្បីពិភាក្សារបៀងផ្លូវនាវាចរណ៍ថ្មីសម្រាប់ជំនួយនៅក្នុងតំបន់ហ្កាហ្សា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបច្ចុប្បន្ន លោក W. Patrick Murphy នឹងបញ្ចប់មុខតំណែងរបស់លោកនាពេលឆាប់ៗនេះ បន្ទាប់ពីបានបំពេញការងារនៅប្រទេសកម្ពុជាអស់រយៈពេល៥ឆ្នាំ។
ព័ត៌មានផ្សេងទៀត