កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើឱ្យសហរដ្ឋអាមេរិកយកឈ្នះលើ «ភាពមិនជឿទុកចិត្តលើខ្លួនឯង» នៅពេលលោកថ្លែងសរសើរអំពីភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកនៅក្នុងសភាអាមេរិក។
អស់រយៈពេលជាច្រើនខែបន្ទាប់ពីប្រទេសហ្វីលីពីនបានដកខ្លួនចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនមក សហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសហ្វីលីពីន។
លោក Biden បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនោះថា៖ «ការប្តេជ្ញាចិត្តផ្នែកការពាររបស់សហរដ្ឋអាមេរិកចំពោះប្រទេសជប៉ុននិងប្រទេសហ្វីលីពីនគឺរឹងមាំមិនអាចបំបែកបាន»។
លោក Biden និងលោក Kishida បានលាតត្រដាងផែនការនេះកាលពីថ្ងៃពុធដើម្បីរៀបចំរចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅជប៉ុនឡើងវិញ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតតាំងពីទសវត្សរ៍ ១៩៦០ មក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំកំពូលលើកដំបូងបង្អស់ជាមួយមេដឹកនាំជប៉ុននិងហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះដើម្បីបង្ហាញការគាំទ្រចំពោះហ្វីលីពីនប្រឆាំងនឹងភាពច្រឡោងខាមកាន់តែខ្លាំងរបស់ចិននៅសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida មកកាន់សេតវិមាននៅថ្ងៃពុធនេះសម្រាប់ទស្សនកិច្ចផ្លូវការមួយដែលមានបំណងបង្កើនទំនាក់ទំនងទ្វេភាគីដើម្បីទប់ទល់នឹងវិធានការគឃ្លើនរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Jenet Yellen និងក្រុមការងាររបស់អ្នកស្រីទើបនឹង បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃអង្គារនេះ ដែលនៅទីនោះ ពួកគេបានព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏ធំបំផុតរវាងប្រទេសទាំងពីរ
កាលពីថ្ងៃចន្ទទី១ខែមេសា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានប្រកាសអំពីភាពដៃគូថ្មីអំពីវិទ្យាសាស្ត្រនៃសុវត្ថិភាពបញ្ញាសិប្បនិម្មិត ខណៈការព្រួយបារម្ភកាន់តែខ្លាំងឡើងអំបញ្ញាសិប្បនិម្មិតជំនាន់ក្រោយៗទៀត។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានទៅដល់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ និងស្ថិតនៅទីនោះជិតមួយសប្តាហ៍ដើម្បីជួបប្រជុំថ្នាក់ខ្ពស់ជាមួយមន្ត្រីចិននិងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ដែលមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន។
ការជួបគ្នាតាមទូរសព្ទនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការរក្សាការ«បើកចំហប្រព័ន្ធទំនាក់ទំនងដើម្បីគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ និងបញ្ជៀសជម្លោះដោយអចេតនា»ណាមួយ។ នេះបើតាមការឱ្យដឹងរបស់សេតវិមាន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានថ្លែងកាលពីថ្ងៃពុធថា លោកស្រីមិនច្រានចោលការចាត់វិធានការបន្ថែម ដើម្បីការពារឧស្សាហកម្មថាមពលស្អាតរបស់សហរដ្ឋអាមេរិក ពីការប្រកួតប្រជែងរបស់ចិនទេ។
ព័ត៌មានផ្សេងទៀត