នៅពេលដែលការគ្រប់គ្រងលើទ្រព្យសម្បត្តិអចលនទ្រព្យផ្ទាល់ខ្លួនដ៏មានតម្លៃបំផុតមួយចំនួនកំពុងជួបគ្រោះថ្នាក់ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងធ្វើដំណើរដ៏កម្រដោយស្ម័គ្រចិត្តទៅកាន់តុលាការនៅក្នុងទីក្រុង New York
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់មួយដើម្បីផ្តល់ថវិកាចំណាយសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិករហូតដល់ពាក់កណ្តាលខែវិច្ឆិកា និងដើម្បីបញ្ចៀសការបិទដំណើរការរដ្ឋាភិបាល។ ការចុះហត្ថលេខានេះធ្វើ
លោក James Comer ប្រធានគណៈកម្មាធិការត្រួតពិនិត្យនិងទទួលខុសត្រូវនៃរដ្ឋសភាអាមេរិកបានចោទប្រកាន់ថាសមាជិក៩នាក់នៃគ្រួសារលោក Biden បានទទួលប្រាក់សុទ្ធពីកិច្ចព្រមព្រៀងរបស់លោក Hunter Biden នៅក្នុងប្រទេសអ៊ុយក្រែននិងប្រទេសចិនពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩។
ដូចដែលលោកបានធ្វើកាលពីខែមុនដែរ លោក Trump បានធ្វើព្រងើយកន្តើយដោយមើលងាយការជជែកដេញគ្នានេះដែលឧបត្ថម្ភដោយគណបក្សសាធារណរដ្ឋ ដែលនាំឱ្យមានការរិះគន់បកមកវិញពីគូប្រជែងពីរនាក់របស់លោក។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Jersey លោក Bob Menendez និងភរិយារបស់លោកគឺអ្នកស្រី Nadine ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូកជាច្រើនករណី។ នេះបើយោងតាមការចោទប្រកាន់ពីបទពុករលួយមួយដែលត្រូវបានបើកបង្ហាញកាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា កន្លងទៅនេះ។
រដ្ឋសភាបានបោះឆ្នោតដោយសំឡេង ២១៦ គាំទ្រទល់នឹង ២១២ ប្រឆាំងនឹងការចាប់ផ្តើមការជជែកដេញដោលគ្នាអំពីសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការពារជាតិចំនួន ៨៨៦ ពាន់លានដុល្លារដោយសារមានការជំទាស់ពីក្រុមសាធារណរដ្ឋប្រកាន់អភិរក្សនិយមតឹងរ៉ឹងមួយក្រុមតូច។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy គ្រោងជួបជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលលោកស្វះស្វែងរកការគាំទ្របន្ថែមទៀតសម្រាប់ការប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu នៅបូរី New York កាលពីថ្ងៃពុធដើម្បីពិភាក្សាគ្នាអំពីការពង្រីកការតាំងលំនៅដ្ឋានរបស់អ៊ីស្រាអែលក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់និងអំពីការប៉ុនប៉ង
មួយផ្នែកនៃការផ្សះផ្សានិងដោះស្រាយផលវិបាកនៃសង្គ្រាមផងដែរគឺថា ចាប់តាំងពីឆ្នាំ១៩៩៣មក សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង៦៦៥លានដុល្លារដើម្បីផ្តោតលើការដោះមីននិងគ្រាប់រំសេវមិនទាន់ផ្ទុះ(UXO)នៅក្នុងតំបន់ រួមទាំងកម្ពុជាដែលទទួលបានជំនួយដោះមីនដល់រយលានដុល្លារពីអាមេរិក។
លោក Biden បានចំណាយពេលភាគច្រើននៃសុន្ទរកថា លោកដោយលោកបានគូសបញ្ជាក់ការជឿនលឿននៅក្នុងការកាត់បន្ថយភាពក្រីក្រ ការសិក្សាអប់រំនិងការថែទាំសុខភាព នៅពេលលោកទទួលស្គាល់សេចក្តីត្រូវការឱ្យមានការជឿនលឿនតទៅទៀតនិងឱ្យមានកំណែទម្រង់ផងដែរ។
ព័ត៌មានផ្សេងទៀត