កងទ័ពជើងទឹកអាមេរិកបានបាញ់ទម្លាក់កាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីប្រទេសយេម៉ែនដែលប្រហែលជាកំពុងតម្រង់គោល ដៅលើប្រទេសអ៊ីស្រាអែល។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវដោយផ្ទាល់ដល់ពលរដ្ឋអាមេរិកាំង ឱ្យបន្តផ្តល់ថវិកាដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែននិងអ៊ីស្រាអែល នៅក្នុងសុន្ទរកថារបស់លោកពីសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ គឺមួយថ្ងៃបន្ទាប់ពីលោកវិលត្រឡប់មក
សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាបន្ថែមរហូតដល់២០០លានដុល្លារជាកញ្ចប់ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី១១ខែតុលា ពេលរដ្ឋបាលលោកBidenព្យាយាមបន្ថយក្តីព្រួយបារម្ភថាតម្រូវការកើនឡើងពីអ៊ុយក្រែនហើយឥឡូវពីអ៊ីស្រាអែលទៀត អាចធ្វើឲ្យសហរដ្ឋអាមេរិកចុះខ្សោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងថ្លែងសុន្ទរកថាមួយទៅកាន់ ប្រទេសជាតិនៅយប់ថ្ងៃព្រហស្បតិ៍នេះនិងពិភាក្សាអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហាររបស់ពួកហាម៉ាស់កាលពីពេលថ្មីៗនេះលើអ៊ីស្រាអែលនិងអំពីសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
សមាជិកនៃគណបក្សសាធារណរដ្ឋទាំងអស់ មិនទាន់បានត្រៀមខ្លួនដើម្បីលើក លោក Jordan ដែលជាប្រធានគណៈកម្មាធិការនីតិកម្មរដ្ឋសភាឱ្យទទួលតំណែងជាន់ខ្ពស់ បន្ទាប់ពីប្រធានាធិបតីនិងអនុប្រធានាធិបតីទេ។
ពិន្ទុនៃក្រុមសិស្សវិទ្យាល័យក្នុងសហរដ្ឋអាមេរិកក្នុងការធ្វើតេស្ត ACT សម្រាប់ចូលរៀនក្នុងមហាវិទ្យាល័យបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងពេលជាងបីទសវត្សរ៍ ដែលបង្ហាញឱ្យឃើញថាក្រុមសិស្សទាំងនេះមិនបានប្រុងប្រៀបសម្រាប់ការសិក្សានៅកម្រិតមហាវិទ្យាល័យទេ។
អ្នកស្រីចៅក្រម Tanya Chutkan បានហាមឃាត់លោក Trump ដែលជាគូប្រជែងនាំមុខដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ មិនឱ្យវាយប្រហារលើរដ្ឋអាជ្ញា សាក្សីដែលអាចមានណាម្នាក់ និងបុគ្គលិករបស់ចៅក្រម។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកAntony Blinken កំពុងជំរុញផ្នែកការ ទូតដើម្បីជួយបង្ការសង្គ្រាមកាន់តែរាលដាលនៅមជ្ឈិមបូព៌ា ដោយធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ហ៊្សកដានី កាតា អារ៉ាប៊ីសាអូឌីត និង អេមីរ៉ាតអារ៉ាប់រួម។
លោក Scalise បានថ្លែងថា គណបក្សសាធារណរដ្ឋជាក្រុមភាគច្រើន «ត្រូវតែប្រមូលផ្តុំគ្នាហើយមិនទាន់មានការណ៍នេះនៅឡើយទេ»។
លោក Milley បាននិយាយថា៖ «គឺឯកសារ [រដ្ឋធម្មនុញ្ញ] នោះហើយដែលយើងទាំងអស់គ្នាជាទាហានបានស្បថសច្ចាប្រណិធានថា ការពារប្រឆាំងនឹងសត្រូវទាំងអស់ទាំងក្នុងនិងក្រៅប្រទេស»។ លោកបានសង្កត់ធ្ងន់លើពាក្យថា «ទាំងអស់» ក្នុងពាក្យ «សត្រូវទាំងអស់» និងពាក្យថា «និង» នៅចន្លោះពាក្យ «ខាងក្នុងនិងក្រៅប្រទេស»។
អាជ្ញាធរគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានរាប់ឃើញជនចំណាកស្រុក ២៣២.៩៧២នាក់ នៅតាមព្រំដែននិរតីកាលពីខែសីហា ដែលជាតួលេខមាននៅពេលនោះ។
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោកស្រី Lisa Monaco បានប្រាប់ប្រធានប្រតិបត្តិមួយក្រុមថាក្រសួងយុត្តិធម៌បានចាត់វិធានការមួយចំនួនប្រឆាំងនឹង«ឧក្រិដ្ឋកម្មក្រុមហ៊ុនសាជីវកម្មដែលទាក់ទិននឹងសន្តិសុខជាតិ»ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។
ព័ត៌មានផ្សេងទៀត