រុមអ្នកវិទ្យាសាស្រ្តបានទទួលនូវបំពង់កាប់ស៊ុលកាលពីដើមខែធ្នូ ប៉ុន្តែត្រូវចំណាយពេលរហូតដល់ពាក់កណ្តាលខែធ្នូ ទម្រាំអាចបើកបំពង់កាប់ស៊ុលនោះបានដោយសុវត្ថិភាព។
កែវយឹតថ្មីនៅប្រទេសអូស្រ្តាលីបានកំណត់ផែនទីលើផ្ទៃមេឃភាគខាងត្បូងពិភពលោកក្នុងរយៈពេលលឿនបំផុតជាកំណត់ត្រាមួយនិងកំណត់បានកាឡាក់ស៊ីចំនួន៣លាន ដែលអាចទម្លាយអាថ៌កំបាំងរបស់ចក្រវាឡ។
សំឡេងយំដ៏ស្រួយរបស់សត្វមូសមួយក្បាលគឺជាសំឡេងដ៏គួរឲ្យរំខានមួយ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបង្កើតកម្មវិធីទូរស័ព្ទមួយដែលប្រើសំឡេងនោះដើម្បីរកពពួកសត្វមូសដែលគ្រោះថ្នាក់។
ប្រសិនបើទទួលបានជោគជ័យ វានឹងក្លាយជាបេសកកម្មដំបូងរបស់ប្រទេសណាមួយ ក្នុងការយកសំណាកពីភពព្រះចន្ទចាប់តាំងពីទសវត្ស១៩៧០មក ហើយវានឹងធ្វើឲ្យចិនក្លាយជាប្រទេសទីបីបន្ទាប់ពីសហរដ្ឋអាមេរិកនិងរុស្ស៊ី ដែលអាចទៅយកសំណាកបែបនេះ។
អង់តែនចាប់រលកវិទ្យុពីអវកាស «The Dish» និងអង់តែនចាប់រលកវិទ្យុពីអវកាស២ផ្សេងទៀតនៅមណ្ឌលពិនិត្យមើលផ្កាយក្នុងរដ្ឋ New South Wales ត្រូវបានដាក់ឈ្មោះបែបជនជាតិដើមថ្មី។
ក្រុមអវកាសយានិក៣រូបរបស់សហរដ្ឋអាមេរិក និងមួយរូបរបស់ប្រទេសជប៉ុន កំពុងបំពេញបេសកកម្មផ្លាស់វេនរបស់ទីភ្នាក់ងារអវកាស NASA ដោយប្រើប្រាស់យានអវកាសរបស់ក្រុមហ៊ុនឯកជនជាលើកដំបូង។
ជាងមួយឆ្នាំក្រោយមក ទីផ្សារ 5G ធំជាងគេនេះ កំពុងរងការរិះគន់ជាច្រើនអំពីបញ្ហាសេវាអ៊ីនធឺណិតយឺត និងការកើនឡើងយ៉ាងកំហុគនៃថ្លៃតំឡើងបណ្តាញ 5G នេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr បានហៅបណ្ដឹងនេះថា ជាសំណុំរឿងដ៏ធំសម្បើមមួយ «សម្រាប់ក្រសួងយុត្តិធម៌ និងសម្រាប់ពលរដ្ឋអាមេរិកាំង»។
ការបង្កើតបណ្តាញប្រព័ន្ធទំនាក់ទំនង Lunar network លើភពព្រះច័ន្ទនោះ ជាផ្នែកមួយនៃកិច្ចខិតខំរបស់ទីភ្នាក់ងារអវកាសរបស់អាមេរិក ក្នុងការនាំមនុស្សទៅកាន់ភពព្រះច័ន្ទនៅឆ្នំា២០២៤ ខាងមុខនេះ និងសាងសង់លំនៅដ្ឋានរយៈពេលយូរនៅទីនោះ ក្រោមគម្រោងកម្មវិធី Artemis ដែលមានបច្ចេកវិជ្ជាខ្ពស់របស់ខ្លួន។
ក្រុមអវកាសយានិក៣រូបរបស់អាមេរិកនិងរុស្ស៊ី បានធ្វើដំណើរដោយជោគជ័យទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាលើកទីមួយ ដោយប្រើប្រាស់យានអវកាសដែលមានល្បឿនលឿនហើយប្រើរយៈពេលតែ៣ម៉ោង ដើម្បីធ្វើដំណើរទៅដល់ស្ថានីយអវកាសដែលវិលរណបជុំវិញភពផែនដីនោះ។
គណនីទាំងនោះត្រូវបានរកឃើញថាមិនពិតប្រាកដហើយមានទំនាក់ទំនងជាមួយប្រទេសចិន។ ហ្វេសប៊ុកចង់ឲ្យខ្លួនមានកេរ្តិ៍ឈ្មោះប្រសើរជាងមុន។
ព័ត៌មានផ្សេងទៀត
No media source currently available