មីក្រុបកាន់តែស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទិក (VOA វិទ្យាសាស្រ្ត ៩៤)
បាក់តេរីដែលស៊ាំនឹងថ្នាំកាន់តែមានច្រើនឡើងនៅតាមមន្ទីរពេទ្យ។ បន្ទាប់ពីប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកយ៉ាងទូលំទូលាយអស់រយៈពេលជាច្រើនទសវត្សរ៍មក ប្រភេទបាក់តេរីមួយចំនួនបំលែងខ្លួនដើម្បីបន្ស៊ាំទៅនឹងថ្នាំដែលប្រើប្រាស់ដើម្បីកម្ចាត់ពួកវា។ យ៉ាងហោចណាស់មានបាក់តេរីមួយប្រភេទបានស៊ាំទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកគ្រប់ប្រភេទទាំងអស់។ អ្នកវិទ្យាសាស្រ្តនៅចក្រភពអង់គ្លេសនិងប្រទេសមួយចំនួនទៀតក្នុងពិភពលោកកំពុងតែព្យាយាមរិះរកវិធីដើម្បីការពារអ្នកជំងឺពីជំងឺដែលបណ្តាលមកពីបាក់តេរីដែលស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទិក។ លោក George Putic នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ ហើយនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី