ប្រសិនបើទទួលបានជោគជ័យ វានឹងក្លាយជាបេសកកម្មដំបូងរបស់ប្រទេសណាមួយ ក្នុងការយកសំណាកពីភពព្រះចន្ទចាប់តាំងពីទសវត្ស១៩៧០មក ហើយវានឹងធ្វើឲ្យចិនក្លាយជាប្រទេសទីបីបន្ទាប់ពីសហរដ្ឋអាមេរិកនិងរុស្ស៊ី ដែលអាចទៅយកសំណាកបែបនេះ។
អង់តែនចាប់រលកវិទ្យុពីអវកាស «The Dish» និងអង់តែនចាប់រលកវិទ្យុពីអវកាស២ផ្សេងទៀតនៅមណ្ឌលពិនិត្យមើលផ្កាយក្នុងរដ្ឋ New South Wales ត្រូវបានដាក់ឈ្មោះបែបជនជាតិដើមថ្មី។
ក្រុមអវកាសយានិក៣រូបរបស់សហរដ្ឋអាមេរិក និងមួយរូបរបស់ប្រទេសជប៉ុន កំពុងបំពេញបេសកកម្មផ្លាស់វេនរបស់ទីភ្នាក់ងារអវកាស NASA ដោយប្រើប្រាស់យានអវកាសរបស់ក្រុមហ៊ុនឯកជនជាលើកដំបូង។
ជាងមួយឆ្នាំក្រោយមក ទីផ្សារ 5G ធំជាងគេនេះ កំពុងរងការរិះគន់ជាច្រើនអំពីបញ្ហាសេវាអ៊ីនធឺណិតយឺត និងការកើនឡើងយ៉ាងកំហុគនៃថ្លៃតំឡើងបណ្តាញ 5G នេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr បានហៅបណ្ដឹងនេះថា ជាសំណុំរឿងដ៏ធំសម្បើមមួយ «សម្រាប់ក្រសួងយុត្តិធម៌ និងសម្រាប់ពលរដ្ឋអាមេរិកាំង»។
ការបង្កើតបណ្តាញប្រព័ន្ធទំនាក់ទំនង Lunar network លើភពព្រះច័ន្ទនោះ ជាផ្នែកមួយនៃកិច្ចខិតខំរបស់ទីភ្នាក់ងារអវកាសរបស់អាមេរិក ក្នុងការនាំមនុស្សទៅកាន់ភពព្រះច័ន្ទនៅឆ្នំា២០២៤ ខាងមុខនេះ និងសាងសង់លំនៅដ្ឋានរយៈពេលយូរនៅទីនោះ ក្រោមគម្រោងកម្មវិធី Artemis ដែលមានបច្ចេកវិជ្ជាខ្ពស់របស់ខ្លួន។
ក្រុមអវកាសយានិក៣រូបរបស់អាមេរិកនិងរុស្ស៊ី បានធ្វើដំណើរដោយជោគជ័យទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាលើកទីមួយ ដោយប្រើប្រាស់យានអវកាសដែលមានល្បឿនលឿនហើយប្រើរយៈពេលតែ៣ម៉ោង ដើម្បីធ្វើដំណើរទៅដល់ស្ថានីយអវកាសដែលវិលរណបជុំវិញភពផែនដីនោះ។
គណនីទាំងនោះត្រូវបានរកឃើញថាមិនពិតប្រាកដហើយមានទំនាក់ទំនងជាមួយប្រទេសចិន។ ហ្វេសប៊ុកចង់ឲ្យខ្លួនមានកេរ្តិ៍ឈ្មោះប្រសើរជាងមុន។
ជម្លោះរវាងប្រទេសចិននិងសហរដ្ឋអាមេរិកលើជោគវាសនារបស់កម្មវិធីចែករំលែកវីដេអូ TikTok លើកជាសំណួរសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យានៅទូទាំងពិភពលោក។ តើភាពរកាំរកូសពាក់ព័ន្ធនឹងកម្មវិធីទូរស័ព្ទ TikTok នឹងអាចជាប្រផ្នូលអ្វីសម្រាប់ក្រុមហ៊ុននានាក្នុងសាកលលោក។
លោក Jim Bridenstine អភិបាលទីភ្នាក់ងារ NASA បានថ្លែងថា ផែនការមានទឹកប្រាក់២៨ពាន់លានដុល្លារនេះ មានគោលដៅបញ្ជូនមនុស្សទៅកាន់ភពព្រះច័ន្ទជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧២មក។
អ្នកវិទ្យាសាស្ត្រប្រចាំមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) នៃទីភ្នាក់ងារអវកាស NASA នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា បើសិនទោះបីជាអាចម៍ផ្កាយនោះ ចូលមកក្នុងបរិយាកាសផែនដី ក៏បរិយាកាសផែនដីនឹងបែកវាជាបំណែកៗ ហើយឆេះក្លាយជាអាចម៍ផ្កាយដែលចេញពន្លឺ។
រដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump នឹងហាមឃាត់កម្មវិធី WeChat និងកម្មវិធីផ្សព្វផ្សាយវីដេអូ TikTok មិនឲ្យមាននៅក្នុងហាងលក់កម្មវិធី app នៅសហរដ្ឋអាមេរិក ចាប់ពីយប់ថ្ងៃអាទិត្យ ទី ២០ ខែកញ្ញាទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available