ក្នុងឆ្នាំ២០១០ សាលាក្តីដែលគាំទ្រដោយអ.ស.ប. បានរកឃើញថា លោកកាំង ហ្គេកអ៊ាវ ឬ សមមិត្ត ឌុច មានពិរុទ្ធពីបទឃាតកម្មទ្រង់ទ្រាយធំ ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅគុកទួលស្លែង។
លោកកាំង ហ្កេចអ៊ាវហៅឌុច អតីតប្រធានមន្ទីរស២១ហៅគុកទួលស្លែងបានស្លាប់ក្នុងវ័យ៧៨ឆ្នាំនៅយប់រំលងអធ្រាត្រថ្ងៃអង្គារឈានចូលថ្ងៃពុធ។ លោកជាទណ្ឌិត ដែលត្រូវបានសាលាក្ដីខ្មែរក្រហមកាត់ទោសកំណត់ជាប់ពន្ធនាគារអស់មួយជីវិតអំពីតួនាទីដឹកនាំមន្ទីរសន្ដិសុខដ៏អសោចរបស់ខ្មែរក្រហម
សពរបស់លោក ឌុច ត្រូវបានបញ្ជូនទៅបូជានៅម៉ោងជាង ១២ ថ្ងៃត្រង់ ដោយមានព្រះសង្ឃមួយអង្គសូត្រមន្ត មុនពេលបូជា និងតាអាចារ្យរៀបចំបូជា។
លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា លោក ឌុច អាយុ ៧៨ ឆ្នាំ បានស្លាប់នៅនៅវេលាម៉ោងជិត ១ ទៀបភ្លឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោក ឌុច ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមានសភាពហត់ខ្លាំង។ មិនទាន់មានការបញ្ជាក់ហេតុផលពិតប្រាកដនៃការស្លាប់របស់លោកនៅឡើយទេ។
នៅក្រោយពេលដែលសាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ បានសម្រេចបញ្ចប់រឿងក្តីក្តាំមួយនៃសំណុំរឿង០០៤ វគ្គ២ នៅសប្តាហ៍នេះ លោក អោ អាន ដែលជាជនជាប់ចោទក្នុងសំណុំរឿងនេះ បានសម្តែងក្តីរីករាយចំពោះការសម្រេចរបស់តុលាការ។
ក្រុមប្រជាពលរដ្ឋ ជនរងគ្រោះ និងមន្ត្រីនិងក្រុមអ្នកគាំទ្រនៃគណបក្សកាន់អំណាច បានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ជាមួយនឹងការឈប់សម្រាកពីការងារមួយថ្ងៃសម្រាប់មន្ត្រីរាជការ ហើយចូលរួមប្រារព្ធទិវាចងចាំជាផ្លូវការ មុនពេលរុះរើនិងលុបចេញ។
កាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលបានប្រកាសកាត់បន្ថយថ្ងៃឈប់សម្រាកមួយចំនួន ដែលមានទាំងទិវាជាតិនៃការចងចាំថ្ងៃទី២០ឧសភាឬគេហៅថ្ងៃចងកំហឹងផងដែរ។ ពិធីរំឭកអំពីទុក្ខវេទនាបណ្តាលមកពីរបបខ្មែរក្រហមនេះត្រូវផ្អាកនៅឆ្នាំនេះ ដោយសារជំងឺកូវីដ១៩។
នោះគឺជាការប្រយុទ្ធលើសមរភូមិពិតដ៏ប្រល័យជាលើកទី១សម្រាប់លោក បេលី និងមិត្តរួមអាវុធជាច្រើន។ ពួកគេស្ថិតនៅក្នុងវ័យពី១៩ទៅ២១ឆ្នាំប៉ុណ្ណោះហើយមិនទាន់បញ្ចប់ការហ្វឹកហ្វឺនផង។
ជម្លោះនេះកើតឡើងដោយសារខ្មែរក្រហមឃាត់កប៉ាល់ដឹកទំនិញរបស់អាមេរិកមួយគ្រឿងមានឈ្មោះថា ម៉ាយ៉ាហ្គេស(Mayaguez)។ អ្នកចងក្រងឯកសារម្នាក់ថា ជម្លោះនេះមិនគួរកើតមានទេ ហើយអាចជាការយល់ច្រឡំ ដោយសារខ្មែរក្រហមក៏បានដោះលែងក្រុមនាវិកអាមេរិក មុនពេលអាមេរិកទម្លាក់គ្រាប់បែក។
លោក សុខ ខេមរា នៃ VOA បានសម្ភាសលោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមតាមទូរស័ព្ទកាលពីថ្ងៃទី១៣ ខែមីនា អំពីសាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ កំពុងរៀបចំដំណើរការបញ្ចប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
ព័ត៌មានផ្សេងទៀត
No media source currently available