នួន ជា ដែលជាមេដឹកនាំខាងមនោគមន៍វិជ្ជារបស់ខ្មែរក្រហម ត្រូវគេបានដឹកទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២ ខែកក្កដា ដើម្បីព្យាបាលជំងឺ។ គ្មានការបញ្ជាក់ឲ្យដឹងថាពិរុទ្ធជន នួន ជា បានស្លាប់ដោយសារអ្វីនៅឡើយទេ តែគេគិតថាជាទឹកនោមផ្អែម។ ។
ចៅក្រម Martin Greg Karopkin ជាជាជាតិអាមេរិក និងចៅក្រម Maureen Harding Clark បានទទួលការ តែងតាំងពីព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
សាលាក្តីខ្មែរក្រហមបានបញ្ជាក់ពីវិធីរក្សាកេរតំណែលរបស់តុលាការ ក្រោយពេលបញ្ចប់ដំណើរការជំនុំជម្រះទោសទាំងស្រុងនៅថ្ងៃអនាគត។ បញ្ហាទាំងនោះមានទាំងការរក្សាទុកឯកសារ ភស្តុតាង សុវត្ថិភាពសាក្សី និងកេរតំណែលផ្សេងៗទៀតសម្រាប់អ្នកជំនាន់ក្រោយ។
តុលាការខ្មែរក្រហមដែលចូលរួមសហការដោយអង្គការសហប្រជាជាតិ បានរៀបចំយុទ្ធសាស្ត្របញ្ចប់ដំណើរការជំនុំជម្រះទោស នៅក្រោយពេលសំណុំរឿងសំខាន់ៗ គឺសំណុំរឿង០០១ និង ០០២ បានបញ្ចប់ ហើយបច្ចុប្បន្ននេះកំពុងរង់ចាំដំណើរការចុងក្រោយ គឺការប្រកាសសាលក្រមជាផ្លូវការ។
សាលាក្តីខ្មែរក្រហមដែលចូលរួមសហការដោយអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា បានបិទទ្វារការិយាល័យស៊ើបអង្កេតរបស់ខ្លួន ក្នុងពេលដំណើរការសំណុំរឿងសេសសល់លេខ ០០៣ និង ០០៤ ដ៏ចម្រូងចម្រាសកំពុងរង់ចាំការសម្រេចពីអង្គបុរេជំនុំជម្រះ
ការិយាល័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម បានបិទទ្វាដោយស្ងៀមស្ងាត់។ អ្នកជំនាញផ្នែករបបខ្មែរក្រហមមួយរូប បានចាត់ទុកការបិទទ្វាការិយាល័យសហចៅក្រមស៊ើបអង្កេត ថាជាការបិទបញ្ចប់ទំព័រមួយក្នុងកេរដំណែលរបស់សាលាក្តីខ្មែរក្រហម។
ស្របពេលដែលពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នាំគ្នាទៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃនៅឆ្នាំ១៩៧៩ ក្រោយរបប ប៉ុល ពត ពលរដ្ឋខ្មែរជាង៣ម៉ឺននាក់ នាំគ្នាទៅប្រទេសវៀតណាម។
លោក អោ អាន ជាអតីតមេបញ្ជាការរងភូមិភាគមជ្ឈឹម គ្រប់គ្រងគុក មន្ទីរសន្តិសុខ និងកន្លែងកាប់សម្លាប់ជាច្រើន ក្នុងតំបន់ ៤១ ៤២ និង ៤៣។
គណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំង បានផ្ញើលិខិតអរគុណដល់នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរីចំពោះសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសមួយទាក់ទងនឹងតួនាទីកងទ័ពវៀតណាមចូល ឈ្លានពានកម្ពុជាក្នុងឆ្នាំ១៩៧៩ ដើម្បីបណ្តេញកងទ័ពខ្មែរក្រហមពីអំណាច។
ក្រុមអ្នកជំនាញនិងក្រុមអ្នកសង្កេតការណ៍បាននិយាយថា នៅពេលតុលាការខ្មែរក្រហមបានថមថយសកម្មភាពច្រើនក្រោយកាត់ទោសមេដឹកនាំកំពូលៗដែលនៅរស់រានមានជីវិតពីរនាក់ មានការទាមទារថា យុទ្ធសាស្ត្របញ្ចប់តុលាការខ្មែរក្រហមមិនត្រូវបញ្ចប់ទៅដោយគ្មានការកាត់ទោស សំណុំរឿងដែលនៅសេសសល់ទេ។
លោក Michael Siv បានប្រាប់ VOA ថា លោកផលិតខ្សែភាពយន្តនេះឡើង ដើម្បីបង្ហាញពីដំណើរស្វែងរកនិយមន័យនៃយុត្តិធម៌ជូនចំពោះជនរងគ្រោះនៃរបបខ្មែរក្រហម។
អ្នករៀបរៀងសៀវភៅមួយក្បាលក្រោមចំណងជើងថា «អំពើប្រល័យពូជសាសន៍និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្រ្តពិភពលោក» បានបង្កប់ប្រវត្តិសាស្រ្តកម្ពុជាអំឡុងពេលរបបខ្មែរក្រហមនៅក្នុងសៀវភៅនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available