ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នួន ជា បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ


នួន ជា គឺជា​មេ​ដឹកនាំ​ខាង​មនោគមន៍​វិជ្ជា​ និងជាបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម។ (ECCC)
នួន ជា គឺជា​មេ​ដឹកនាំ​ខាង​មនោគមន៍​វិជ្ជា​ និងជាបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម។ (ECCC)

នួន ជា ដែល​ជា​មេ​ដឹកនាំ​ខាង​មនោគមន៍​វិជ្ជា​របស់​ខ្មែរ​ក្រហម ត្រូវគេ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​កាលពីថ្ងៃទី២ ខែកក្កដា ដើម្បី​ព្យាបាល​ជំងឺ។ គ្មាន​ការ​បញ្ជាក់​ឲ្យដឹង​ថា​ពិរុទ្ធជន នួន ជា បាន​ស្លាប់​ដោយសារ​អ្វី​នៅ​ឡើយ​ទេ តែ​គេគិតថា​ជា​ទឹកនោម​ផ្អែម។ ។

អតីតមេដឹកនាំខ្មែរក្រហមគឺ នួន ជា ជាបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម បានស្លាប់ក្នុងជន្មាយុ ៩៣ ឆ្នាំ ក្នុងមន្ទីរពេទ្យ ​នៅ​រាជធានី​ភ្នំពេញ។

លោក នេត្រ ភត្រ្តា​ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បាន​បញ្ជាក់​ប្រាប់ VOA នៅប៉ុន្មាន​នាទី​មុននេះ​ថា នួន ជា បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី៤ ខែ​សីហា​នេះ។

នួន ជា ដែល​ជា​មេ​ដឹកនាំ​ខាង​មនោគមន៍​វិជ្ជា​របស់​ខ្មែរ​ក្រហម ត្រូវ​បានគេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​កាលពីថ្ងៃទី២ ខែកក្កដា ដើម្បី​ព្យាបាល​ជំងឺ។ គ្មាន​ការ​បញ្ជាក់​ឲ្យដឹង​ថា​ពិរុទ្ធជន នួន ជា បាន​ស្លាប់​ដោយសារ​អ្វី​នៅ​ឡើយ​ទេ តែ​គេគិតថាការស្លាប់របស់ នួន ជា អាចបណ្តាលមកពីជំងឺ​ទឹកនោម​ផ្អែម។ ។

នួន ជា ត្រូវ​បាន​តុលាការ​ខ្មែរក្រហម កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ជាច្រើន រួមទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជាដើម ដែល​ទាក់ទង​នឹង​ការ​កាប់់​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ជាង​១លាន ៧សែននាក់​ក្នុងទសវត្សរ៍​១៩៧០។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារកម្ពុជា បាន​អះអាង​ថា លោក​បាន​ដឹងពី​ការ​ស្លាប់​របស់​នួន ជា ដែរ។ លោក​ថា លោក​នួន ជា ស្លាប់ គឺជា​បាបកម្ម​របស់​លោក។ លោក​បញ្ជាក់​ថា ការ​ស្លាប់​នេះ​អាចនឹង​ធ្វើឲ្យ​ជន​រងគ្រោះ​ស្ងប់ចិត្ត​ខ្លះ ហើយ​និង​ការ​មិនអស់​ចិត្ត​ផង​ដែរ ដោយ​សារ​ការ​រឹងរូស​មិន​និយាយ​រឿងរ៉ាវ​ពិត​ក្នុង​អតីតកាល។

លោក Peter Maguire សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំងម្នាក់ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ខ្មែរក្រហម «ប្រឈម​មុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា» បាន​ថ្លែង​ប្រាប់ VOA ថា ការ​ស្លាប់​របស់ ​នួន ជា គឺជា​មូលហេតុ​មួយ​ទៀត​ដែល​សាលាក្តី​នេះ​ត្រូវ​បិទទ្វារ។ លោក​បញ្ជាក់​បែប​ចំអក​ថា គ្មាន​ហេតុផល​អ្វី​ដែល​ថា​អង្គការ​សហប្រជាជាតិ​មិនអាច​បញ្ចប់​សំណុំរឿង​នេះ​បានទេ៕

XS
SM
MD
LG