«ចំពោះខ្ញុំបាទផ្ទាល់ជាជនរងគ្រោះ ខ្ញុំថាយើងជាអ្នកកាន់សីលទានមានធម៌មេត្តា។ យើងថាយើងកាត់ទោសគាត់ហើយ យើងព្រលែងគាត់ទៅព្រោះគាត់ចាស់ហើយដើម្បីឱ្យគាត់ខូចទៅ។ តែយើងដាក់គុកគាត់។ យើងធ្វើបាបគាត់គឺបាបមកយើងអត់បានបុណ្យទេ»។
នៅពេលទទួលដំណឹងពីការស្លាប់របស់លោក នួន ជា កាលពីព្រលប់ថ្ងៃអាទិត្យ អ្នកស្រី ស៊ុន ស៊ីថា បាននឹករឭកមុនគេដល់លោកឪពុក និងបងប្អូនបង្កើតដែលបានស្លាប់។
លោក Nicholas Koumjian អតីតសហព្រះរាជអាជ្ញាអន្តរជាតិប្រចាំសាលាក្ដីខ្មែរក្រហមបាននិយាយថា នួន ជា អតីតប្រធានរដ្ឋសភាដែលត្រូវបានគេស្គាល់ថាជា បងធំទីពីរ និង ខៀវ សំផន ប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិជាច្រើនករណី។
មេដឹកនាំមនោគមវិជ្ជារបស់ខ្មែរក្រហមនិងបងធំទី២ នួនជាបានទទួលមរណភាពក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃអាទិត្យ(៤ សីហា)ក្នុងជន្មាយុ៩៣ឆ្នាំនៅពេលដំណើរការកាត់ទោសរបស់លោកនៅមិនទាន់ចប់។
មេដឹកនាំមនោគមវិជ្ជារបស់ខ្មែរក្រហមនិងបងធំទី២ នួនជាបានទទួលមរណភាពក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃអាទិត្យ(៤ សីហា)ក្នុងជន្មាយុ៩៣ឆ្នាំនៅពេលដំណើរការកាត់ទោសរបស់លោកនៅមិនទាន់ចប់។
ភ្លាមៗនោះលោក ថេត សម្បត្តិសហផលិតករភាពយន្តឯកសារដែលមានចំណងជើងថា «សត្រូវប្រជាជន» ឬ «Enemies of the People» បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់ នួន ជា ដោយលោកអះអាងថា លោក នួន ជា បងធំទី២ បន្ទាប់ពី ប៉ុល ពត គឺជាមនុស្សសំខាន់តែម្នាក់សម្រាប់ប្រវត្តិសាស្ត្រខ្មែរក្រហម។
នួន ជា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលទាក់ទងនឹងការកាប់សម្លាប់ និងបណ្តាលឲ្យពលរដ្ឋស្លូតត្រង់ជាង១លាន៧សែននាក់ស្លាប់ ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៥០ នួន ជាបានវិលមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចលនាប្រឆាំងនឹងបារាំង ហើយត្រូវបានផ្ទេរចេញពីគណបក្សសហគមន៍ថៃ មកចូលរួមគណបក្សកុម្មុយនិស្តឥណ្ឌូចិន និងត្រូវបានចាត់ចែងឲ្យទទួលបន្ទុកការបណ្តុះបណ្តាលខាងមនោគមវិជ្ជា។
លោក ស៊ុំ រិទ្ធី ជនរងគ្រោះម្នាក់ដែលនៅរួចជីវិតពីគុកខ្មែរក្រហម ហើយជាភាគីដើមបណ្តឹងរដ្ឋប្បវេណីមួយរូបផងនោះបានថ្លែងថា លោកសោកស្តាយដែលតុលាការចូលរួមដោយអង្គការសហប្រជាជាតិមិនបានកាត់ទោសឲ្យចប់ មុនពេល នួន ជា ស្លាប់។
នួន ជា ដែលជាមេដឹកនាំខាងមនោគមន៍វិជ្ជារបស់ខ្មែរក្រហម ត្រូវគេបានដឹកទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២ ខែកក្កដា ដើម្បីព្យាបាលជំងឺ។ គ្មានការបញ្ជាក់ឲ្យដឹងថាពិរុទ្ធជន នួន ជា បានស្លាប់ដោយសារអ្វីនៅឡើយទេ តែគេគិតថាជាទឹកនោមផ្អែម។ ។
ចៅក្រម Martin Greg Karopkin ជាជាជាតិអាមេរិក និងចៅក្រម Maureen Harding Clark បានទទួលការ តែងតាំងពីព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
សាលាក្តីខ្មែរក្រហមបានបញ្ជាក់ពីវិធីរក្សាកេរតំណែលរបស់តុលាការ ក្រោយពេលបញ្ចប់ដំណើរការជំនុំជម្រះទោសទាំងស្រុងនៅថ្ងៃអនាគត។ បញ្ហាទាំងនោះមានទាំងការរក្សាទុកឯកសារ ភស្តុតាង សុវត្ថិភាពសាក្សី និងកេរតំណែលផ្សេងៗទៀតសម្រាប់អ្នកជំនាន់ក្រោយ។
ព័ត៌មានផ្សេងទៀត
No media source currently available