ឥណ្ឌាមានការឆ្លងជំងឺកូវីដ១៩ទាំងអស់ចំនួនប្រមាណ៨,៤លានករណី ដែលជាចំនួនតិចជាងតែសហរដ្ឋអាមេរិកមួយគត់ មានករណីឆ្លងច្រើនជាងគេបំផុតគឺ៩,៧លានករណី។
មន្ត្រីជាន់ខ្ពស់ពីររូបនៃរដ្ឋបាលលោក Trump បញ្ជាក់ថា លោក Meadows ពិតជារកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ដែលជាជំងឺដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងជាង ២សែន ៣ម៉ឺន ៦ពាន់នាក់នៅក្នុងឆ្នាំនេះ ប្រាកដមែន។
ដោយសារប្រទេសរុស្ស៊ី មានការឆ្លងជំងឺកូវីដ១៩ ជាង១,៧លានករណី រុស្ស៊ីជាប្រទេសមានការឆ្លងខ្លាំងទី៤ ដោយមានតែសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីលប៉ុណ្ណោះដែលមានករណីឆ្លងមេរោគនេះច្រើនជាង។
ក្រសួងសុខាភិបាលឲ្យដឹងថា នេះជាការធ្វើតេស្តលើកទីមួយ ដោយអំពាវនាវឲ្យពួកគេដាក់ខ្លួនឲ្យនៅដាច់ដោយឡែកតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយតម្រូវឲ្យមកធ្វើតេស្តបីដងទៀត ដែលការយកវត្ថុសំណាក ធ្វើឡើងនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។
សហរដ្ឋអាមេរិក មានការឆ្លងជំងឺកូវីដ១៩ ជាង៩លាន ៦សែនករណីនៃចំនួនទាំងអស់របស់ពិភពលោកចំនួន៤៨លាន ៦សែនករណី។
ក្រុមហ៊ុនផលិតឱសថឯកជនរបស់ឥណ្ឌា Bharat Biotech កំពុងបង្កើតវ៉ាក់សាំងការពារជំងឺកូវីដដែលមានឈ្មោះថា COVAXIN ដោយរួមសហការជាមួយរដ្ឋាភិបាលឥណ្ឌា ហើយសង្ឃឹមថា នឹងអាចដំណើរការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួននៅត្រីមាសទី២ ឆ្នាំក្រោយតែប៉ុណ្ណោះ។
សហរដ្ឋអាមេរិក កំពុងជួបប្រទះនៃការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ ជាពិសេសនៅទូទាំងតំបន់កណ្តាលភាគខាងជើង និងតំបន់ Great Plains ដែលជាផ្នែកដ៏ធំមួយនៅភាគកណ្តាល និងខាងលិចសហរដ្ឋអាមេរិក។
ក្រសួងសុខាភិបាលកម្ពុជាថា មនុស្សជាង៦០០នាក់ ដែលបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃអង្គារ ត្រូវបានធ្វើតេស្តរកវីរុសនេះ ហើយលទ្ធផលឃើញអវិជ្ជមាន ខណៈលោក ហ៊ុន សែន និងភរិយា ក៏ត្រូវបានធ្វើតេស្ត ហើយលោកថា លោកមិនមានជំងឺនេះទេ។
តាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ក្នុងថ្ងៃបោះឆ្នោតនោះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបចំនួនជាង៩១.៥៣០ នាក់ និងអ្នកស្លាប់ចំនួន១.១៣០នាក់។
រដ្ឋមន្រ្តីការបរទេសហុងគ្រីដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ ត្រូវបានរាយការណ៍ថាមានជំងឺកូវីដ១៩។ កាលពីថ្ងៃអង្គារ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីមួយចំនួនទៀតក្នុងពិធីចុះហត្ថលេខារួមគ្នានៅវិមានសន្តិភាពភ្នំពេញ។
លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកកំពុងធ្វើចត្តាឡីស័ក ក្រោយពីលោកបានស្ថិតនៅក្បែរមនុស្សម្នាក់ដែលបានរកឃើញឆ្លងជំងឺកូវីដ១៩នោះ។
លោក Trump បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តរបស់លោកដែលថា ករណីផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលនៅពេលនេះបានសម្លាប់ពលរដ្ឋអាមេរិកអស់ជាង២៣១.០០០ហើយនោះ នៅតែជាព័ត៌មានដ៏សំខាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ព័ត៌មានផ្សេងទៀត