បើយោងតាមទិន្នន័យដែលចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins គិតត្រឹមព្រឹកថ្ងៃអាទិត្យ ចក្រភពអង់គ្លេសមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១.០១៤.៧៩៤ នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ៤៦.៦៤៥ នាក់។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BBC កាលពីថ្ងៃសុក្រថា ការបិទប្រទេសទាំងមូលអាចជៀសវាងបាន ដោយលោកថាវិធានការជាក់លាក់តាមស្ថានភាពខុសគ្នាតាមមូលដ្ឋាននីមួយៗ នឹងមានប្រសិទ្ធភាព។
នៅថ្ងៃពុធ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសពីការបិទសកម្មភាពប្រទេសទាំងមូល ក្នុងរយៈពេលមួយខែ ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃសុក្រ ទី៣០ ខែតុលា នេះតទៅ។
អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីមបាវ៉េព្រមានថា ប្រភពទឹកពីអណ្ដូងនៅកន្លែងបញ្ចុះសាកសពមានហានិភ័យបង្កជាជំងឺនានា ដូចជាជំងឺគ្រុនពោះវៀន និងជំងឺអាសន្នរោគជាដើម។
ការសិក្សាថ្មីមួយទៅលើប្រជាជនអង់គ្លេសបង្ហាញថា អង្គបដិបក្ខឬអង់ទីគ័រការពារមេរោគក្នុងសារពាង្គកាយមនុស្ស ដើម្បីទប់ទល់ជំងឺកូវីដ១៩នោះ មានការធ្លាក់ចុះយ៉ាងឆាប់រហ័ស ក្នុងចំណោមពលរដ្ឋជនជាតិអង់គ្លេស ក្នុងរដូវក្តៅកន្លងទៅនេះ។
លោកបន្តថា លោកនឹងបន្តបំពេញការងាររបស់លោកពីកន្លែងដែលលោកធ្វើចត្តាឡីស័ក។
អង្គការ WHO បានលើកឡើងថា ទ្វីបអឺរ៉ុបមានករណីឆ្លងថ្មីច្រើនជាងគេបង្អស់ក្នុងសប្តាហ៍ទីពីរជាប់ៗគ្នា ដោយមានចំនួន ១ លាន ៣ សែនករណី ដែលជាការកើនឡើងចំនួន ៣៣% បើប្រៀបធៀបទៅនឹងសប្តាហ៍មុនហ្នឹង។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Associated Press លោក Guterres បាននិយាយថា លោកសង្ឃឹមថា ខណៈដែលកិច្ចប្រជុំកំពូល G-20 នឹងប្រព្រឹត្តិធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ សហគមន៍អន្តរជាតិគួរតែយល់ហើយថា «ពួកគេត្រូវរួបរួមគ្នាជាងមុនក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩»។
វិទ្យាស្ថានជាតិផ្នែកអាឡែកស៊ីនិងជំងឺឆ្លងរបស់អាមេរិក បានចេញនូវសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយនិយាយថា ខ្លួននឹងបញ្ឈប់ការជ្រើសរើសអ្នកជំងឺថ្មីៗ ដើម្បីចូលរួមទទួលការព្យាបាលដោយឱសថសាកល្បងនេះ ដែលមានឈ្មោះថា bamlanivimab។
កាលពីថ្ងៃច័ន្ទ អង្គការសុខភាពពិភពលោក WHO បានព្រមានសារជាថ្មីទៅកាន់ប្រទេសមួយចំនួន ដែលយកជំងឺកូវីដ១៩ «ធ្វើនយោបាយ» ដោយបានបញ្ជាក់ថា ការធ្វើដូច្នេះនឹងនាំឲ្យមានការយល់ច្រឡំ ការមិនគោរពវិទ្យាសាស្ត្រ និងធ្វើឲ្យការឆ្លងរាតត្បាតនៃជំងឺនេះកាន់តែធ្ងន់ធ្ងរថែមទៀត។
ស្របពេលរដ្ឋដែលមានពលរដ្ឋច្រើនជាងគេនៅអូស្ត្រាលី បានបន្ថយការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្រុមអ្នកជំនាញថា អូស្ត្រាលី អាចគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ បាន។ អ្នកអត្ថាធិប្បាយឈានមុខគេម្នាក់ថា លោក «មិនអាចរកប្រទេសណាមួយផ្សេងទៀតដែលអាចគ្រប់គ្រងវិបត្តិវីរុសកូរ៉ូណា ដូចអូស្ត្រាលីទេ»។
លោក William Schaffner សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យ Vanderbilt University បាននិយាយថា៖ «វ៉ាក់សំាងនេះទំនងជាមិនអាចក្លាយជាអាវក្រោះការពារនោះទេ»។
ព័ត៌មានផ្សេងទៀត