ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ថ្ងៃបោះឆ្នោត ​អាមេរិក មាន​អ្នក​ត្រូវ​ចូល​ពេទ្យ​ដោយសារ​ជំងឺ​កូវីដ១៩ ​រហូតដល់ ​៥០.០០០នាក់


រូបឯកសារ៖ អ្នកស្រី Paula Johnson ជា​គិលានុបដ្ឋាយិកា មើល​អ្នកជំងឺ​កូវីដ១៩ ដែល​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យសហគមន៍ Roseland នៅ​ក្នុង​ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្រី Paula Johnson ជា​គិលានុបដ្ឋាយិកា មើល​អ្នកជំងឺ​កូវីដ១៩ ដែល​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យសហគមន៍ Roseland នៅ​ក្នុង​ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

ខណៈ​ពេលអ្នក​បោះឆ្នោត​អាមេរិក​នៅ​ទូទាំង​ប្រទេស​ ឈរ​តម្រង់​ជួរ​រង់​ចាំ​ចូលរួម​ការ​បោះ​ឆ្នោតដែល​មាន​ការ​ប្រកួត​ប្រជែង​ដ៏​តឹងតែង​មួយ​កាល​ថ្ងៃ​អង្គារនោះ ប្រទេស​អាមេរិក​ទាំង​មូល បានរាយការណ៍អំពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ប្រចាំ​ថ្ងៃដ៏​ច្រើន​បំផុតមួយ។

តាម​ស្ថិតិរបស់​សាកល​វិទ្យាល័យ Johns Hopkins ​បានបង្ហាញ​ថា​ ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ មាន​អ្នក​ឆ្លងជំងឺ​កូវីដ១៩ថ្មី ​សរុប​ចំនួនជាង​៩១.៥៣០​ ​នាក់​ និងអ្នក​ស្លាប់​ចំនួន​១.១៣០​នាក់។

បន្ថែម​ពី​លើ​នេះ​ មាន​អ្នក​ចូល​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យកាល​ពី​ថ្ងៃ​អង្គារ ​ដែល​ជា​ថ្ងៃបោះ​ឆ្នោត​នោះ ​ចំនួន​ជាង​៥០.០០០នាក់​ផង​ដែរ នេះ​បើ​តាម​ទិន្នន័យបង្ហាញ​ដាច់​ដោយ​ឡែក​មួយ​ របស់​គម្រោង​តាមដាន​ជំងឺកូវីដ​ ដែល​ធ្វើ​ឡើង​ដោយ​ទស្សនាវដ្តី​ The Atlantic។​

សហរដ្ឋ​អាមេរិក​បន្ត​មាន​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ច្រើន​ជាង​គេបំផុត​នៅ​ក្នុង​ពិភពលោក ដោយគិត​ត្រឹម​ថ្ងៃ​ពុធ ​មាន​អ្នក​ឆ្លង​សរុបជាង​៩,៣ លាននាក់ និង​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ចំនួន​ជាង២៣២.០០០​ នាក់៕

XS
SM
MD
LG