សភាតំណាងរាស្ត្រនិងព្រឹទ្ធសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងថា នឹងបោះឆ្នោតនៅថ្ងៃច័ន្ទនេះលើកញ្ចប់ជំនួយថវិកាក្នុងគ្រាវិបត្តិជំងឺកូវីដ១៩ ដែលមានទឹកប្រាក់៩០០ពាន់លានដុល្លារដែលនឹងផ្តល់ការជួយឧបត្ថម្ភដល់ពលរដ្ឋនិងអាជីវកម្មអាមេរិកាំង។
បន្ទាប់ពីការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំឲ្យអាជ្ញាធរនៃខេត្តជាប់ព្រំដែនថៃ បង្កើនវិធានការបង្ការ រួមមានការវាស់កម្តៅអ្នកដំណើរចូលមកកម្ពុជា ហើយរាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃជាចាំបាច់។
ការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៣៨២ករណី បានត្រូវបានគេរកឃើញនៅប្រទេសថៃ។
ការចែកចាយវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna នៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយមណ្ឌលចំនួនជាង ៣.៧០០ កន្លែង ត្រូវបានគេគ្រោងទុកថានឹងទទួលបានវ៉ាក់សាំងនេះ ហើយនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងនៅថ្ងៃចន្ទស្អែក។
ការចាក់វ៉ាក់សាំងរបស់លោក Mike Pence ធ្វើឡើងនៅពេលការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងមួយចំនួនស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងដោយព្រួយបារម្ភអំពីសុវត្ថិភាពនិងប្រសិទ្ធភាព។
គណៈកម្មការមួយរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បត៍ បានផ្តល់ការគាំទ្រឲ្យប្រើគ្រាអាសន្ននូវវ៉ាក់សាំងកូវីដ១៩ ទី២។
ការផ្តើមគំនិតរបស់អង្គការសុខភាពពិភពលោករាយការណ៍ថា ខ្លួនមិនបានទទូលប្រាក់ដែលត្រូវការសម្រាប់ផ្តល់ឱ្យក្រុមប្រទេសក្រីក្រនូវវ៉ាក់សាំង ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណាទេ។
សមាជិកម្នាក់របស់អង្គការ WHO និងមន្ត្រីការទូតមួយចំនួនបានប្រាប់ទីភ្នាក់ងារព័ត៌មានReutersថា ក្រុមបេសកកម្មនេះត្រូវគេរំពឹងថានឹងធ្វើដំណើរទៅប្រទេសចិនដើម្បីស៊ើបអង្កេតអំពីប្រភពនៃជំងឺកូវីដ១៩។
សេចក្ដីប្រកាសសង្ខេបរបស់វិមានប្រធានាធិបតីមិនបានបញ្ជាក់អំពីរោគសញ្ញារបស់លោក Macronនោះទេ ប៉ុន្តែបានឲ្យដឹងថា លោក Macron នឹងធ្វើចត្តាឡីស័កមួយសប្ដាហ៍ ហើយ «លោកនឹងបន្តធ្វើការងារពីចម្ងាយ»។
ប្រសិនបើគណៈកម្មាធិការប្រឹក្សាយោបល់នៃផលិតផលឱសថជីវសាស្ត្រយល់ព្រមនោះ FDA នឹងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ Moderna នេះក្នុងគ្រាបន្ទាន់មួយ។
របាយការណ៍របស់ទីភ្នាក់ងារផ្សព្វផ្សាយអឺរ៉ុបនិយាយថា ក្នុងអំឡុងពេលមានការឆ្លងរាតត្បាត ការកើនឡើងនូវព័ត៌មានក្លែងក្លាយប្រហែលជាអ្វីមួយដែលមានល្បឿនលឿនដូចការឆ្លងជំងឺកូវីដ១៩នេះដែរ។
ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើង ក្រោយពីមន្ត្រីផ្នែកកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំក្រុងភ្នំពេញ បានបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថា មន្ត្រីទូតចិនកំពុងធ្វើការទំនាក់ទំនងជាមួយភាគីកម្ពុជា ទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសចិន។
ព័ត៌មានផ្សេងទៀត