ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកជិតឈានដល់ការយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ទី២


ដបវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna។ (រូបថតដោយ AFP)
ដបវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna។ (រូបថតដោយ AFP)

សហរដ្ឋ​អាមេរិក​ជិត​ឈាន​ដល់​ការយល់ព្រម​ដាក់ឲ្យ​ប្រើប្រាស់​វ៉ាក់សាំងការពារ​ជំងឺកូវីដ​១៩ ​ទី២។​

ក្រុមនិយ័តករ​នៃ​រដ្ឋបាលស្បៀង​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ថា​ ខ្លួន​បាន​វិភាគក្នុង​ជំហាន​បថម​ នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ Moderna ​សហការ​នឹង​វិទ្យាស្ថាន​សុខភាព​ជាតិ​សហរដ្ឋ​អាមេរិក​ គូស​បញ្ជាក់​ថា​ វ៉ាក់សាំង​នោះ​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព។ ​

របាយការណ៍នោះ​ក៏​បានបង្ហាញ​ផង​ដែរ​ថា ​មានអ្នកស្ម័គ្រចិត្ត​៤​រូប​ ដែល​បានធ្វើ​តេស្ត​សាកល្បង​វ៉ាក់សាំង​នេះ​ក្នុង​ដំណាក់កាល​ចុងក្រោយ​ ​មាន​អាការៈកំរើក​ខ្លួន​មិន​រួចឬ​ស្ពឹកមុខក្នុង​រយៈពេល​ខ្លី។ ពួកគេ​៣​នាក់​បាន​ទទួល​វ៉ាក់សាំង​សាកល្បង​ ហើយ​ម្នាក់​ទៀត​បាន​ទទួល​ថ្នាំ​ធម្មតា។​

ដំណើរការ​យល់ព្រម​នៃ​វ៉ាក់សាំង​ដែល​ចាក់​២​ដូស​នោះ​ ពេលនេះ​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ FDA ​និង​គណៈ​កម្មាធិការប្រឹក្សា​យោបល់​នៃ​ផលិតផល​ឱសថ​ជីវសាស្ត្រ ​ដែលមាន​គម្រោង​នឹង​ជួប​ប្រជុំ​សម្រេច​រឿង​នេះ​ នៅ​ថ្ងៃព្រហស្បតិ៍។ ប្រសិនបើ​គណៈ​កម្មាធិការ​នេះ​យល់ព្រម​នោះ​ FDA ​នឹងអនុញ្ញាតឲ្យ​ប្រើប្រាស់​វ៉ាក់សាំងរបស់​ក្រុមហ៊ុន​ឱសថ​ Moderna​ នេះក្នុង​គ្រា​បន្ទាន់​មួយ។ ​

អ្នកនាំពាក្យ​សេតវិមាន​ អ្នក​ស្រី ​Kayleigh McEnany ​បាន​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃអង្គារ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ​របស់​ក្រុមហ៊ុន ​Moderna ​ចំនួន​៦លាន​ដូស​ នឹង​ត្រូវគេ​ដឹក​ជញ្ជូនចែក​ចាយ​នៅ​សប្តាហ៍​ក្រោយ​ បន្ទាប់ពី​ FDA​យល់ព្រម​រួច​មក។​ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ដូស​ទី១ ដែល​ផលិត​ឡើង​រួមគ្នា​រវាង​ក្រុមហ៊ុន​ឱសថ​អាមេរិក​Pfizer ​និង​ក្រុមហ៊ុន​អាល្លឺម៉ង់​ BioNTech​ នោះ​ ត្រូវ​បាន​ចាក់ទៅ​លើ​បុគ្គលិក​សុខាភិបាល​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​នេះ៕

XS
SM
MD
LG