វីរុសកូរ៉ូណា បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៤.៥៧៤.២២៥ នាក់ដែរ ចាប់តាំងពីការផ្ទុះបានលេចចេញឡើងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ មក។ នេះបើតាមចំនួនសរុបមកពីប្រភពផ្លូវការណ៍នានា ដែលត្រូវបានចងក្រងដោយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ។
ក្រុមអ្នកតស៊ូមតិការពារសិទ្ធិមនុស្ស បានថ្លែងក្នុងកិច្ចប្រជុំថ្នាក់ជាតិមួយស្តីអំពីសុវត្ថិភាពរបស់ស្រ្តីក្នុងប្រទេសអូស្ត្រាលីថា រដ្ឋាភិបាលអូស្ត្រាលីត្រូវប្រញាប់រិះរកវិធីសាស្រ្តដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ នាអំឡុងពេលវិបត្តិរោគរាតត្បាតកូវីដ១៩។
ប្រទេសផ្សេងៗទៀតរួមមានប្រទេសចិន វ៉េណេស៊ុយអេឡា និងអេមីរ៉ាតអារ៉ាប់រួមបានប្រកាសថាពួកគេនឹងចាក់វ៉ាក់សំាងដល់កុមារប៉ុន្តែគុយបាជាប្រទេសដែលបានធ្វើរឿងនេះដំបូងគេបំផុត។
ប្រទេសអូស្ត្រាលី បានកត់ត្រាចំនួនមនុស្សស្លាប់ថ្មី៣នាក់ដោយសារជំងឺកូវីដ១៩នៅរដ្ឋ New South Wales ដែលមានប្រជាពលរដ្ឋរស់នៅច្រើនបំផុត និងមាន១៥០០ករណីថ្មីនៃការឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃអាទិត្យ។
មេដឹកនាំវិស័យសុខាភិបាលនិយាយថា បញ្ហាដែលកើនឡើងទ្វេដងដូចជា គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកាឈប់ធ្វើការឬចូលនិវត្តន៍ អស់កម្លាំងឬខូចទឹកចិត្តដោយសារវិបត្តិនេះ។
ក្រុមមន្ត្រីសហភាពអឺរ៉ុបនិយាយថា សហភាពអឺរ៉ុបត្រូវគេរំពឹងថា នឹងស្នើបណ្តាប្រទេសជាសមាជិករបស់ខ្លួនឲ្យដាក់ការរឹតបន្តឹងការធ្វើដំណើរឡើងវិញ ទៅលើក្រុមអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក។
ទិន្នន័យរបស់ក្រសួងសុខាភិបាលឲ្យដឹងថានៅថ្ងៃទី២៦ ខែសីហា ករណីវីរុសបំប្លែងថ្មីដែលតា មានចំនួន១៣៨នាក់ ដែលក្នុងនោះនៅតំបន់ដែលរកឃើញច្រើនជាងគេគឺរាជធានីភ្នំពេញចំនួន៤៣នាក់ខេត្តបន្ទាយមានជ័យមានចំនួន៣៥នាក់ និងខេត្តឧត្តរមានជ័យចំនួន១៦នាក់។
បើតាមសេចក្តីជូនព័ត៌មាន អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ រួចហើយអាចចាក់វ៉ាក់សាំងប្រភេទដូចគ្នា ជាដូសទី៣ក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងដូចជាអាស្រ្តាហ្សេនីកា ឬវ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA គឺវ៉ាក់សាំង Pfizer ឬ Moderna ។
ការិយាល័យប្រចាំតំបន់ថ្មីនេះ ពង្រឹងសមត្ថភាពទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ ក្នុងការបំពេញបេសកកម្មការពារជនជាតិអាមេរិក និងប្រជាជនក្នុងតំបន់តាមរយៈការឆ្លើយតបរហ័សទៅនឹងការគំរាមកំហែងផ្នែកសុខភាពនៅទីកន្លែងដែលកើតមាន ហើយបង្កើតទំនាក់ទំនងសំខាន់ៗដើម្បីដោះស្រាយបញ្ហាអាទិភាពសុខភាពរួមគ្នា។
ស្ថាប័នស៊ើបការណ៍សម្ងាត់របស់អាមេរិកត្រូវបានគេរាយការណ៍ថា បានប្រាប់លោកប្រធានាធិបតី Joe Biden ថា ខ្លួននៅមិនទាន់សន្និដ្ឋានបានទាំងស្រុងនៅឡើយទេអំពីប្រភពនៃជំងឺកូវីដ១៩ បន្ទាប់ពីបានពិនិត្យមើលព័ត៌មាននានា។
កងទ័ពអាមេរិក ត្រូវបានបញ្ជាឱ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាបន្ទាន់។ នេះបើយោងតាមលិខិតដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ បានចាប់ផ្តើមចាប់តាំងពីដើមខែសីហា ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២។ ការចាក់វ៉ាក់សាំងនេះ ទៅតាមក្រុមអាទិភាព ដែលក្នុងនោះនឹងមានក្រុមមនុស្សវ័យ៦០ឆ្នាំឡើងទៅ និងអ្នកដែលមានប្រព័ន្ធការពាររាង្គកាយខ្សោយ។
ព័ត៌មានផ្សេងទៀត