កម្មករនិយោជិតនៅក្នុងឧស្សាហកម្មជាច្រើនត្រូវបានកាត់ប្រាក់ខែ ឬមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ ត្រូវទទួលការគំរាមកំហែង។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការនេះ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រីថា គួរតែផ្តល់អាទិភាពដល់ការបង្កើនអត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសដែលមានប្រជាជនតែ ១% ឬ ២% ដែលចាក់វ៉ាក់សាំង។
ទោះបីជាយ៉ាងនេះក្តី សហគមន៍វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្ររបស់កោះតៃវ៉ាន់បានសម្តែងក្តីបារម្ភអំពីវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Medigen Vaccine Biologics ដែលមានមូលដ្ឋានក្នុងទីក្រុងតៃប៉ិនេះ ពីព្រោះនិយ័តករមិនទាន់យល់ព្រមឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់នៅឡើយ។
កាលពីចុងសប្តាហ៍ មានការផ្អើលស្លន់ស្លោទិញទំនិញបានកើតឡើងនៅផ្សារទំនើបក្នុងទីក្រុងដែលមានមនុស្ស៩ លាននាក់នេះ មុនពេលមានការរឹតបន្តឹងតឹងរ៉ឹងឡើង ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទនិងហាមឃាត់អ្នកស្រុកមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ។
ចាប់តាំងពីថ្ងៃទី២៨ខែកក្កដាមក ក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមប្រជាធិបតេយ្យដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានចាក់វ៉ាក់សាំងចិនSinopharm និង Sinovac នៅទូទាំងប្រទេស។
កាសែត The Washington Post កាលពីយប់ថ្ងៃព្រហស្បតិ៍ សរសេរថាមន្ត្រីសហព័ន្ធកំពុងស៊ើបអង្កេតរបាយការណ៍ដែលថាវ៉ាក់សាំង Moderna បង្ការជំងឺកូវីដ១៩អាចមានជាប់ពាក់ព័ន្ធទៅនឹងការរលាកសាច់ដុំបេះដូងរបស់មនុស្សក្មេងពេញវ័យគឺខ្លាំងជាងការវាយតម្លៃពីពេលមុន។
កាលពីថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញការឆ្លងថ្មីចំនួន៧៤៧ករណីដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងប្រទេសនេះ។
កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកគ្រោងដឹកវ៉ាក់សាំង Pfizer ចំនួន៣៥.១០០ដូសទៅឲ្យប្រទេសកូសូវ៉ូតាមកម្មវិធី COVAX ដែលជាយន្តការចែកវ៉ាក់សាំងរបស់អង្គការសហប្រជាជាតិ។
លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធបានប្រកាសផែនការចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ប្រជាជនអាមេរិកទាំងអស់ដោយចាប់ផ្តើមនៅថ្ងៃទី២០ខែកញ្ញាគឺ៨ខែបន្ទាប់ពីការចាក់ដូសទី២នៃវ៉ាក់សាំង Pfizer និង Moderna។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈកម្ពុជាអាចរងឥទ្ធិពលកាំរស្មីព្រះអាទិត្យUVកម្រិតខ្ពស់ខ្លាំង ដែលអាចប៉ះពាល់ភ្នែក និងស្បែក ប្រសិនបើស្ថិតនៅក្រោមកម្តៅថ្ងៃយូរក្នុងពេលក្តៅខ្លាំង។
អង្គការសុខភាពពិភពលោក កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទូទាំងពិភពលោក រហូតដល់ចុងខែកញ្ញាដើម្បីអនុញ្ញាតឲ្យប្រទេសដែលមានប្រាក់ចំណូលទាបបានវ៉ាក់សាំងដូសដំបូង។
ក្រុមមន្ត្រីសុខាភិបាលសហព័ន្ធត្រូវគេរំពឹងថា នឹងប្រកាសនៅសប្តាហ៍នេះថា ប្រជាជនអាមេរិកាំងត្រូវចាក់មួយដូសថែមទៀតដែលហៅថា ដូសជំរុញ គឺ៨ខែបន្ទាប់ពីចាក់លើកដំបូង។
ព័ត៌មានផ្សេងទៀត