ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្លាប់​ថ្មី​ចំនួន​៣​នាក់​ដោយសារ​វីរុស​កូរ៉ូណា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី


រូបឯកសារ៖ ពលរដ្ឋ​ ដើរ​នៅលើ​ផ្លូវមួយ​ក្នុងទីក្រុង​ស៊ីដនី។
រូបឯកសារ៖ ពលរដ្ឋ​ ដើរ​នៅលើ​ផ្លូវមួយ​ក្នុងទីក្រុង​ស៊ីដនី។

ប្រទេស​អូស្ត្រាលី​ បាន​កត់ត្រា​ចំនួន​មនុស្ស​ស្លាប់​ថ្មី​៣​នាក់​ដោយ​សារជំងឺ​កូវីដ១៩​នៅ​រដ្ឋ ​New South Wales ​ដែល​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ច្រើន​បំផុត និង​មាន​១៥០០​ករណី​ថ្មី​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ កាលពី​ថ្ងៃ​អាទិត្យ។​

ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ស៊ីដនី លោក​ស្រី ​Gladys Berejiknian​អភិបាល​រដ្ឋ ​New South Wales ​បាន​និយាយ​ថា ​ការ​ឆ្លង​ដ៏​ច្រើនកាលពី​ពេល​ថ្មីៗ​នេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​កើត​មាន​នៅ​ក្នុង​៣​ ឬ​៤​សប្តាហ៍​ខាង​មុខ។​

ចំពោះ​ការ​ខំប្រឹងប្រែង​ចាក់​វ៉ាក់សាំង​វិញ ​លោក​ស្រី ​Berejiklian ​បាន​និយាយ​ថា ​៤០​ភាគ​រយ​នៃ​មនុស្ស​ពេញ​វ័យ​នៅ​ក្នុង​រដ្ឋ​របស់​លោក​ស្រី​ បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ ទាំង​២​ដូស។ ​

រដ្ឋ Victoria ​ប្រទេស​អូស្ត្រាលី ​បាន​កត់ត្រា​ការឆ្លង​ថ្មី​ក្នុង​តំបន់​យ៉ាង​តិចណាស់​១៨០​ករណី ​កាលពី​ថ្ងៃ​អាទិត្យ។​

អភិបាល​រដ្ឋ ​Victoria ​លោក ​Daniel Andrews ​បាន​និយាយ​ថា ​ពលរដ្ឋ​ភាគ​ច្រើន​ដែលចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​កូវីដ១៩​នោះ​ ​មិន​បាន​ចាក់​វ៉ាក់សាំង​ទេ។ ​លោក Andrew ​បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ចាក់​វ៉ាក់សាំង។​

សាកល​វិទ្យាល័យ ​Johns Hopkins ​បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ​ខ្លួន​បាន​កត់ត្រា​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ជិត​ ២២០​លាន​ ៦​សែន​ករណី​ ​និង​មនុស្ស​ស្លាប់​៤៥៦០.០០០​នាក់​ ទូទាំង​សាកល​លោក។ ​សាកល​វិទ្យាល័យ​នេះ​ បាន​បញ្ជាក់​ទៀត​ថា ​ វ៉ាក់សាំង​ជាង ​៥៤០០​ លាន​ដូស​ ត្រូវបាន​ចាក់៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ ​ដកស្រង់​ពីទីភ្នាក់ព័ត៌មាន ​Associated Press ​និង​ Reuters។

XS
SM
MD
LG