លោក Mitchell Sangma ទីប្រឹក្សាខាងសុខភាពរបស់អង្គការ MSF និយាយថា ក្រុមអ្នកធ្វើការនៅនឹងកន្លែងរបស់ MSF បានចងក្រងឯកសារអំពីករណីជាង ២០០ ជាប់សង្ស័យថាជាជំងឺកញ្ជ្រិលក្នុងចំណោមក្រុមកុមារកាលពីខែមុន។
នេះជាករណីពុលស្រា ដែលមានកម្មករជាជនរងគ្រោះស្លាប់៥នាក់ ដែលធ្វើការនៅក្រុមហ៊ុនដាំចេកឈ្មោះហ័ង អាញ អណ្តូងមាស មានទីតាំងស្ថិតក្នុងឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី។
លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ប្រាប់វីអូអេថា លោកមិនទាន់អាចបញ្ជាក់មូលហេតុច្បាស់លាស់ថា តើករណីនេះបណ្តាលមកពីពុលស្រា ឬយ៉ាងណាទេ ដោយលោករង់ចាំលទ្ធផលនៃការពិនិត្យស្រាដែលពួកគេបានពិសា។
នៅក្នុងប្រទេសហ្វីលីពីន កុមារជាច្រើននាក់នៅមិនទាន់បានចាក់វ៉ាក់សាំងការពារជាប្រចាំនៅឡើយទេ។ ដូច្នេះនៅពេលនេះ ក្រុមបុគ្គលិកសុខាភិបាលកំពុងធ្វើយុទ្ធនាការដ៏សំខាន់មួយដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងនានាដល់កុមារ។
ប្រជាពលរដ្ឋមួយចំនួនដែលមានសមាជិកគ្រួសារទទួលសេវាពិនិត្យព្យាបាលជំងឺ បានចាត់ទុកចំណាត់ការរបស់ក្រសួងសុខាភិបាលថា «អយុត្តិធម៌» ក្នុងការបិទមន្ទីរសម្រាកព្យាបាលជំងឺបីទីតាំងរបស់ក្រុមហ៊ុន Center of Hope Friendship Clinics Co., Ltd ហើយអំពាវនាវឱ្យក្រសួងពិចារណាបើកមន្ទីរសម្រាកព្យាបាលទាំងបីនោះឡើងវិញ។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Southern California កំពុងប្រើបញ្ញាសិប្បនិម្មិត (AI) ម៉ាស៊ីនចេះរៀន (machine learning) ដើម្បីវិភាគរូបស្កេនខួរក្បាលដើម្បីប៉ាន់ស្មានពីជំងឺដោយសារភាពចាស់ជរា។ អ្នកស្រី Genia Dulot នៃវីអូអេជូនសេចក្តីរាយការណ៍ពីទីក្រុង Los Angeles។
ក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននឹងវីរុសកូវីដ១៩ ខណៈមានសេចក្តីរាយការណ៍អំពីការឆ្លងជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២២ ខែឧសភារបស់តំណាងមន្ទីរសម្រាកព្យាបាលឯកជនទាំងបី អាជ្ញាធរមានសមត្ថកិច្ចមិនបានផ្តល់ការព្រមាន ឬវិធានការណាមួយជាផ្លូវការ មុនពេលចេញសម្រេចឱ្យបិទនាពេលថ្មីៗនេះទេ។
លោក Mesak Chunharakchot ប្រធានសមាគមអចលនទ្រព្យថៃបានប្រាប់សារព័ត៌មាន Reuters ថា បញ្ជីទីតាំងពេញនិយមរបស់អ្នកទិញគឺនៅក្នុងទីក្រុងធំៗដូចជា ទីក្រុងបាងកក ទីក្រុងឈៀងម៉ៃនៅតំបន់ភ្នំភាគខាងជើង រមណីយដ្ឋានប៉ាតាយ៉ានៅឆ្នេរខាងកើត និងតំបន់ Isan នៅភាគឦសាននៃប្រទេស។
ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតអាជ្ញាបណ្ណពីមន្ទីរសម្រាកព្យាបាលចំនួន៤កន្លែងក្នុងរាជធានីភ្នំពេញក្រោមហេតុផលថា មន្ទីរសម្រាកព្យាបាលទាំងនោះមិនបានអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California លើកឡើងថា មិនថានៅក្នុងសហរដ្ឋអាមេរិក ឬប្រទេសកម្ពុជានោះទេ ជំងឺបេះដូងជាជំងឺដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោក។
ការសិក្សាស្រាវជ្រាវមួយរកឃើញថាមានជំងឺបណ្តាលមកពីមូសក្នុងតំបន់អាកាសធាតុត្រូពិកនិងអនុតំបន់អាកាសធាតុត្រូពិក បានកើនឡើងច្រើនកាលពីប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available