បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២២ ខែឧសភារបស់តំណាងមន្ទីរសម្រាកព្យាបាលឯកជនទាំងបី អាជ្ញាធរមានសមត្ថកិច្ចមិនបានផ្តល់ការព្រមាន ឬវិធានការណាមួយជាផ្លូវការ មុនពេលចេញសម្រេចឱ្យបិទនាពេលថ្មីៗនេះទេ។
លោក Mesak Chunharakchot ប្រធានសមាគមអចលនទ្រព្យថៃបានប្រាប់សារព័ត៌មាន Reuters ថា បញ្ជីទីតាំងពេញនិយមរបស់អ្នកទិញគឺនៅក្នុងទីក្រុងធំៗដូចជា ទីក្រុងបាងកក ទីក្រុងឈៀងម៉ៃនៅតំបន់ភ្នំភាគខាងជើង រមណីយដ្ឋានប៉ាតាយ៉ានៅឆ្នេរខាងកើត និងតំបន់ Isan នៅភាគឦសាននៃប្រទេស។
ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតអាជ្ញាបណ្ណពីមន្ទីរសម្រាកព្យាបាលចំនួន៤កន្លែងក្នុងរាជធានីភ្នំពេញក្រោមហេតុផលថា មន្ទីរសម្រាកព្យាបាលទាំងនោះមិនបានអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California លើកឡើងថា មិនថានៅក្នុងសហរដ្ឋអាមេរិក ឬប្រទេសកម្ពុជានោះទេ ជំងឺបេះដូងជាជំងឺដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោក។
ការសិក្សាស្រាវជ្រាវមួយរកឃើញថាមានជំងឺបណ្តាលមកពីមូសក្នុងតំបន់អាកាសធាតុត្រូពិកនិងអនុតំបន់អាកាសធាតុត្រូពិក បានកើនឡើងច្រើនកាលពីប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យដឹងថា នៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជាអាកាសធាតុក្តៅនឹងកើនដល់ជិត៤០អង្សាសេ ដែលអាចបង្កឱ្យមានបាតុភូតធម្មជាតិជាយថាហេតុ។
ក្រសួងសុខាភិបាលបានកំណត់វិធីសាស្ត្រសាមញ្ញៗចំនួន១៥ចំណុច ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាព។
សម្រាប់សិស្សានុសិស្ស ការសិក្សាជារឿងចម្បង ប៉ុន្តែការបរិភោគចំណីអាហារដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវ គ្មានអនាម័យនិងគុណភាពដែលប៉ះពាល់ដល់សុខភាព ក៏ជាហេតុមួយដែលធ្វើឱ្យការសិក្សារបស់សិស្សមានការថយចុះផងដែរ។
ប្រធានមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ លោក គី សង់ទី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ចំនួនក្មេងៗដែលមកពិនិត្យព្យាបាលជំងឺកើនឡើង បើធៀបនឹងឆ្នាំ២០២១ និង២០២២។ លោកបន្ថែមថាជំងឺភាគច្រើនរបស់កុមារទាំងនោះ គឺរលាកទងសួត និងជំងឺទូទៅផ្សេងៗ។
លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅរដ្ឋ Florida លើកឡើងពីផលវិបាកនានាដែលបង្កឡើងដោយជំងឺលើសសម្ពាធឈាមមានដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ជំងឺតម្រង់នោមរ៉ាំរ៉ៃនិងខ្សោយតម្រង់នោម ភ្នែកមើលមិនឃើញ បញ្ហាក្នុងការរួមភេទ ជាដើម។
នៅគម្រប់៣ឆ្នាំនៃវិបត្តិការរាតត្បាតជំងឺកូវីដ១៩ វីរុសនេះនៅតែបន្តឆ្លងរាលដាល ហើយការស្លាប់កើនជិតដល់ប្រាំពីរលាននាក់នៅទូទាំងពិភពលោក។ ប៉ុន្តែមនុស្សភាគច្រើនបានវិលត្រឡប់មកកាន់ជីវិតធម្មតា ដោយសារតែភាពស៊ាំនឹងការឆ្លង និងការចាក់វ៉ាក់សាំងការពារ។
នៅភូមិរលាំង កូនសិស្សបឋមសិក្សាទៅរៀននៅសាលាដូចសព្វដង។ តែកុមារី ប៊ៀន ណារ៉ុង ដែលម្តាយបង្កើតនិងសាច់ញាតិសរសើរមិនដាច់ពីមាត់នោះថា ជាអ្នកចូលចិត្តការរៀនសូត្រ មិនបានទៅរៀនដូចមុនទេ ដោយសារតែជំងឺផ្តាសាយបក្សីបានឆក់យកជីវិតនាងក្នុងពេលដ៏ខ្លី។
ព័ត៌មានផ្សេងទៀត
No media source currently available