អ្នកស្រាវជ្រាវដ៏ជំនាញខាងទន្លេមេគង្គនៅតំបន់អាស៊ីអាគ្នេយ៍និយាយថា ការឈឺឆ្អាលរបស់អាមេរិក ទៅលើបញ្ហាទន្លេមេគង្គ គឺជាយុទ្ធសាស្ត្រមួយ ក្នុងការបង្អាក់ដំណើររបស់ចិន ដើម្បីកុំឲ្យចិនពង្រីកខ្លួនចូលក្នុងតំបន់អាស៊ីអាគ្នេយ៍បានលឿន និងស៊ីជម្រៅពេក។
លោក សូ សុភ័ទ្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា កម្ពុជាកំពុងពិនិត្យមើលបន្ថែមទៀតលើឯកសារដែលផ្តល់ដោយភាគីឡាវ។
លោក អ៊ុក ថារី វ័យ៥៨ឆ្នាំដែលរស់តាមបណ្តោយមាត់ទន្លេសាប ប្រាប់ VOA នាព្រឹកថ្ងៃអង្គារនេះថា ផ្ទះបណ្តែតទឹកនៅតាមបណ្តោយទន្លេសាបនៅក្នុងរាជធានីភ្នំពេញទាំងនោះ មកតាំងលំនៅដំបូងនាយប់ថ្ងៃទី២៩ ខែមេសា រួចមក បន្តរហូតមកដល់ពេលទាបភ្លឺនិងព្រឹកថ្ងៃទី៣០ ខែមេសា។
ផ្កាថ្មប្រភេទស្នែងព្រិលជាច្រើនដុំ ត្រូវបានចងភ្ជាប់ទៅនឹងកុងតឺន័រទាំងពីរនោះ។ ហើយនៅក្នុងរយៈពេលពី៣ទៅ៦ខែខាងមុខ ផ្កាថ្មនឹងចាក់ឫស ហើយអាចបង្កើតជាចំណី និងជាជម្រកសត្វនានាក្នុងសមុទ្រ។
សកម្មជនបរិស្ថានរាប់ពាន់នាក់បានដើរក្បួននៅរដ្ឋធានីសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍នៅក្នុងកិច្ចខំប្រឹងប្រែងមួយដើម្បីទាក់ទាញការគាំទ្រសម្រាប់បុព្វហេតុដែលទាក់ទិននឹងអាកាសធាតុ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងបើកតំបន់រុករកប្រេងនានាឡើងវិញកន្លែងដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបិទ ដែលជាចំណាត់ការមួយដែលក្រុមបរិដ្ឋានបានសន្យាបានប្រឆាំងដើម្បីការពារតំបន់ទាំងនោះ។
កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា នេះ រូបភាព និងវីដេអូ ពីដុំទឹកកកតូចៗទំហំប៉ុនកូនដៃ ធ្លាក់មកលាយឡំជាមួយទឹកភ្លៀងជាច្រើន ត្រូវបានបង្ហោះតាមបណ្ដាញអ៊ីនធឺណិត។
អស់រយៈពេលប្រាំឆ្នាំមកហើយ ដែលលោក ឈុត វុទ្ធី បានបាត់បង់ជីវិតក្រោមចុងកាណុងកាំភ្លើង អំឡុងពេលបំពេញបេសកកម្មការងារនៅខេត្តកោះកុង។ ក្រុមគ្រួសារនិងក្រុមអង្គការសង្គមស៊ីវិល បានរំឭកឡើងវិញនូវអនុស្សាវរីយ៍បុគ្គល និងការងារជាមួយសកម្មជនការពារធនធានធម្មជាតិដ៏ល្បីល្បាញរូបនេះ តែថា យុត្តិធម៌របស់លោកនៅតែស្រពេចស្រពិល ហើយអ្នកការពារបរិស្ថាននាពេលបច្ចុប្បន្ននៅតែមានភាពងាយរងគ្រោះខ្លាំង។
ប្រធានអង្គការ Wildlife Asia គឺលោកស្រី Clare Campbell បាននិយាយថា ការការពារតំបន់នេះពីការគំរាមកំហែង ដែលកំពុងតែកើនឡើង រួមមានការអភិវឌ្ឍន៍និងការប្រមាញ់ខុសច្បាប់គឺត្រូវការការគាំទ្រជាអន្តរជាតិ។
លោកកែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននិយាយថា អ្នកស្រុកបានប្រើម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកចូលរណ្តៅនោះ ដើម្បីបន្ថយកំហាប់ភក់ និងបានជីកផ្លូវ ដើម្បីឲ្យសត្វដំរីទាំងនោះវារចេញ។ ដំរីទាំងនោះ បានកប់ក្នុងភក់ នៅសល់តែខ្នង និងក្បាល លយចេញ តែប៉ុណ្ណោះ។
«ទិវាមួយម៉ោងសម្រាប់ភពផែនដី» គឺជាចលនាសាកលមួយដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលតំណាងឲ្យការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន និងភពផែនដី។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយកាលពីថ្ងៃអង្គារ ដែលនឹងដកចេញបទបញ្ញត្តិបរិស្ថានសម័យលោក បារ៉ាក់ អូបាម៉ា ធ្វើជាប្រធានាធិបតី។
ព័ត៌មានផ្សេងទៀត