មន្ត្រីសេតវិមានបាននិយាយថា លោកប្រធានាធិបតី Donald Trump នឹងចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីនៅថ្ងៃអង្គារនេះ ដើម្បីបញ្ចប់ច្បាប់បរិស្ថានសម័យលោក Barack Obama ធ្វើជាប្រធានាធិបតី។
ទំនប់សេសានក្រោម២ ដែលត្រូវបានចំណាយថវិកាអស់ប្រមាណ៨០០លានដុល្លារអាមេរិកនិងដែលត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។
ប្រទេសជាសមាជិកនៃគណកម្មការទន្លេមេគង្គ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលនឹងនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ហ្លួងព្រះបាង ប្រទេសឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់មួយនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងសំណើររបស់ប្រទេសឡាវក្នុងការសាងសង់ទំនប់វារីអគ្គីសនីធំទី៣ របស់ខ្លួននៅលើទន្លេមេគង្គ ដែលទំនប់នេះមានឈ្មោះថា «ទំនប់វារីអគ្គីសនី Pak Beng»។ គម្រោងទំនប់វារីអគ្គីសនីដែលផ្តល់ថាមពលដល់ទៅ ៩១២ មេហ្គាវ៉ាត់នេះបានរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គីសនីនេះទៅលើជីវិតរបស់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងបណ្តាប្រទេសផ្នែកខាងក្រោមនៃទន្លេមេគង្គ។
អង្គការសហប្រជាជាតិបានព្រមានថា កុមាររាប់សែននាក់នឹងខ្វះអាហារូបត្ថម្ភក្នុងឆ្នាំនេះរួមមាន ១៨ម៉ឺន ៥ពាន់នាក់ដែលត្រូវការសង្គ្រោះជីវិតជាចាំបាច់។ ដើម្បីបញ្ចៀសគ្រោះមហន្តរាយ អង្គការសហប្រជាជាតិអំពាវនាវឲ្យមាន ការបង្កើនសកម្មភាព និងជំនួយមនុស្សធម៌ទៅដល់ប្រទេសសូម៉ាលី។
ព្យុះដ៏ខ្លាំងក្លាមួយបានបក់បោកនៅក្នុងរដ្ឋ California ដោយបានបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំង ហើយនាំឲ្យមានការជម្លៀសមនុស្សចេញពីផ្ទះសម្បែងជាង២០០ខ្នង ដែលស្ថិតនៅភាគខាងកើតទីក្រុង Los Angeles។
លោក តឹក វណ្ណារ៉ា បញ្ជាក់ថា ក្រុមសង្គមស៊ីវិលនឹងបង្ហាញការព្រួយបារម្ភ គោលជំហរនិងសំណើសុំបដិសេធនៃការអភិវឌ្ឍទំនប់វារីអគ្គិសនី ប៉ាក់ បេង ទៅគ្រប់ភាគីពាក់ព័ន្ធ។
ក្រុមហ៊ុនចំនួន៦ បានទទួលពានរង្វាន់សម្រាប់ឧត្តមភាពរបស់ខ្លួនក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ២០១៦ របស់ក្រសួងការបរទេសអាមេរិកដែលមានឈ្មោះថា Awards for Corporate Excellence។
នៅពេលគេនិយាយពីបម្រែបម្រួលអាកាសធាតុ គេតែងលើកឡើងពីរបៀបជាច្រើនក្នុងការដោះស្រាយបញ្ហានេះ។
ជារៀងរាល់ឆ្នាំ ប្រជាជន ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ មកផែទន្លេក្នុងខណ្ឌឫស្សីកែវ ចម្ងាយប្រហែល៨គីឡូម៉ែត្រពីរាជធានីភ្នំពេញនេះ ដើម្បីទិញ និងលក់ត្រីសម្រាប់ធ្វើប្រហុក។ ត្រីធ្វើប្រហុកបានឡើងថ្លៃនៅឆ្នាំនេះ។
ប្រសិនបើមានការសាងសង់ ទំនប់ Pak Beng នឹងក្លាយជាទំនប់ទីបីក្នុងចំណោមគម្រោងសាងសង់ទំនប់ចំនួន១១របស់ឡាវនៅលើមេទន្លេមេគង្គ។
ក្រុមសកម្មជនទាំងបីដែលរួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង លោក ស៊ីម សំណាង បានចាកចេញពីប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ដើម្បីគេចពីការចាប់ខ្លួនរបស់តុលាការខេត្តកោះកុង។ លោក សាន់ ម៉ាឡា ប្រាប់ VOA តាមការសន្ទនាលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃពុធនេះថា លោក និងសកម្មជនពីរនាក់ផ្សេងទៀត នឹងមិនវិលត្រឡប់ចូលមកមាតុប្រទេសវិញនោះឡើយ។លោកថា ក្រុមលោកត្រូវរង់ចាំរហូតដល់ពេលសាលាឧទ្ធរណ៍ប្រកាសសាលដីកាលើបណ្តឹងរបស់ពួកគេនោថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ។
បរិមាណខ្សាច់នាំចេញពីកម្ពុជាទៅប្រទេសសិង្ហបុរីប្រមាណ៧០លានតោននេះ ត្រូវគេប្រមាណថាមានតម្លៃជាង៧០០លានដុល្លារអាមេរិក។
ព័ត៌មានផ្សេងទៀត