«ទិវាមួយម៉ោងសម្រាប់ភពផែនដី» ត្រូវបានរៀបចំឡើយដោយ ក្រសួងបរិស្ថាន អង្គការមូលនិធីសត្វព្រៃពិភពលោក និងក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅល្ងាចថ្ងៃសោរ៍នេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋកម្ពុជា ចំពោះការការពារបរិស្ថាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ នេះជាលើកទី១០ហើយ ដែលកម្ពុជាប្រារព្ធទិវានេះ ក្រោមពាក្យស្លោក «ជម្រើសរបស់ខ្ញុំ គឺដើម្បីបរិស្ថាន»។
«ទិវាមួយម៉ោងសម្រាប់ភពផែនដី» គឺជាចលនាសាកលមួយដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់យកការបិទភ្លើងរយៈពេលមួយម៉ោង ពីម៉ោង៨ៈ៣០នាទី ដល់៩ៈ៣០នាទីយប់ ដែលតំណាងឲ្យការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន និងភពផែនដី។
«ទិវាមួយម៉ោងសម្រាប់ភពផែនដី» គឺជាចលនាសាកលមួយដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់យកការបិទភ្លើងរយៈពេលមួយម៉ោង ពីម៉ោង៨ៈ៣០នាទី ដល់៩ៈ៣០នាទីយប់ ដែលតំណាងឲ្យការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន និងភពផែនដី។