ការលើកឡើងរបស់ក្រុមសកម្មជនទាំងនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលចេញសេចក្តីសម្រេចស្តីពីការកំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ។
អ្នកជំនាញផ្នែកទន្លេមេគង្គជំរុញឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសទន្លេមេគង្គទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ និងមានចំណាត់ការបន្ទាន់ដោយស្មើភាពគ្នាជុំវិញការហូរចូលនៃសាធាតុគីមីនេះ។
សកម្មជនបរិស្ថានមួយចំនួនរិះគន់ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានមួយរូបដែលថាការប្រែប្រួលអាកាសធាតុនៅកម្ពុជាមិនមែនមកពីការកាប់បំផ្លាញព្រៃឈើ ថាជាលេស ដោយសារក្រសួងអសមត្ថភាពក្នុងការបញ្ឈប់បទល្មើសព្រៃឈើ។
អ្នកតាមដានឃ្លាំមើលបរិស្ថាន និងពលរដ្ឋមួយចំនួន អំពាវនាវឱ្យមានការរៀបចំសួនច្បារបៃតង និងការដាំដើមឈើបន្ថែមទៀតក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកកាត់បន្ថយកម្តៅ និងធ្វើឱ្យទីក្រុងភ្នំពេញមានសោភ័ណភាពដែលជាទីប្រជាពលរដ្ឋចង់រស់នៅ។
សាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ បានសម្រេចឃុំខ្លួនអភិបាលរងស្រុកកំពង់លែងម្នាក់និងបក្ខពួក២នាក់ផ្សេងទៀតជាបណ្តោះអាសន្ន ក្នុងពន្ធនាគារពីបទសង្ស័យថាពាក់ព័ន្ធការប្រព្រឹត្តបទល្មើស បំផ្លាញព្រៃលិចទំហំ៩ហិកតានៅតំបន់ហាមឃាត់ ឬតំបន់ដែលជាជម្រកត្រីពង។
របាយការណ៍ដែលមានចំណងជើងថា៖ «អនុសាសន៍សម្រាប់រៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី» បានបង្ហាញថា ទីផ្សារយានយន្តនៅកម្ពុជា សម្បូរដោយយានយន្តដែលប្រើម៉ាស៊ីនចំហេះក្នុង (ICE) ប្រភេទមួយទឹកនាំចូលពីក្រៅប្រទេសជាពិសេសរថយន្តអ្នកដំណើរ និងរថយន្តដឹកទំនិញ។
បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិ នៅតែបន្តកើតមានឡើង ដោយសកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់ ១៤,២៩% ត្រឹមឆ្នាំ ២០១៨។
នៅក្នុងទិវាទឹកពិភពលោក អង្គការ Oxfam ចោទប្រកាន់មហាក្រុមហ៊ុនកសិកម្មថាប្រើទឹកសម្រាប់យកកម្រៃដោយមិនគិតគូរអំពីប្រជារាស្ត្រមូលដ្ឋាននៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈអ.ស.ប.ព្រមានអំពីជម្លោះ។
យុវជនដែលឃ្លាំមើលស្ថានភាពបរិស្ថាននៅក្នុងប្រទេសយល់ថា ក្រសួងត្រូវពង្រឹងការអប់រំដល់ពលរដ្ឋបន្ថែមអំពីការទុកដាក់សំរាម និងចាត់វិធានការច្បាប់លើអ្នកបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមមាត់ទន្លេ។
អ្នកជំនាញខាងក្រៅរាប់រយនាក់ រូមមានស្ថាបត្យករ អ្នកបរិស្ថាននិងក្រុមគ្រូបង្រៀនសាកលវិទ្យាល័យ បានទាមទារឱ្យផ្អាកគម្រោងការនេះនៅក្នុងលិខិតចំហនិងយុទ្ធនាការដាក់ញត្តិ។
មន្ត្រីបាននិយាយថា ប្រមាណ ៥០ភាគរយ នៃតំបន់ដែលមានទឹកម៉ាស៊ីន ខ្វះទឹកប្រើប្រាស់ជិតពីរអាទិត្យមកហើយ។ ក្រុង Johannesburg មានប្រជារាស្ត្រជិត ៦លាននាក់។
ខេត្តចំនួនបីដែលទទួលបានហិរញ្ញប្បទាននេះ រួមមានខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដែលមានចំនួនប្រជាជនសរុបជាង ២ លាននាក់។
ព័ត៌មានផ្សេងទៀត
No media source currently available